បុរី ប៉េងហួត ប្រើឈ្មោះពាណិជ្ជករ ២រូបច្របាច់បញ្ចូលគ្នាជាម៉ាក់យីហោ

ជុំវិញ​ឧកញ៉ា អាជីវកម្ម

ក្រុមហ៊ុន ប៉េង ហួត ដែលគេស្គាល់ជាទូទៅជាក្រុមហ៊ុនអភិវឌ្ឍគម្រោងលំនៅឋានប្រណីត និងបែបអេកូ គឺកើតចេញពីឈ្មោះបងប្អូនពីរនាក់គឺ ឧកញ៉ា ហៀង ប៊ុនប៉េង និង ឧកញ៉ា ថៃ ជាហួត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅឆ្នាំ១៩៩១ ទាំងពីរនាក់បងប្អូនបានចូលធ្វើការងារសំណង់ក្នុងតួនាទីជាអ្នកម៉ៅការសំណង់ មុនពេលដែលឈានជើងចូលប្រឡូកក្នុងអាជីវកម្មជាអ្នកអភិវឌ្ឍអចលនទ្រព្យ។

កាលពីក្នុងអំឡុងពេលបោះឆ្នោតនៅឆ្នាំ១៩៩៣ ដល់ ឆ្នាំ១៩៩៤ អាជីវកម្មក្រុមហ៊ុនបានជួបប្រទះបញ្ហាហិរញ្ញវត្ថុ ដោយសារតែការលក់បានធ្លាក់ចុះទាបកាលពីក្នុងអំឡុងពេលនោះ។ នៅក្នុងឆ្នាំ២០០៣ ស្ថានភាពទីផ្សារមានភាពល្អប្រសើរឡើងវិញ ហើយនៅឆ្នាំ២០០៥ បងប្អូនទាំងពីរបានចាប់ដៃគ្នាបង្កើតក្រុមហ៊ុន បុរី ប៉េង ហួត នេះឡើង ហើយបានឈានទៅបណ្តាក់ទុនវិនិយោគលើប្រភេទវីឡាប្រណីតៗជាដើម។

នៅពេលអាជីវកម្មបោះជំហាន ហើយរីកធំឡើងជាបន្តបន្ទាប់ ក៏មានបងប្អូនបង្កើតផ្សេងទៀតបានចូលរួមវិនិយោគជាមួយគ្នា និងដឹកនាំក្រុមហ៊ុន បុរី ប៉េង ហួត រហូតបានបង្កើតទៅជាក្រុមហ៊ុន ប៉េង ហួត គ្រុប នៅក្នុងឆ្នាំ២០១៦។

បច្ចុប្បន្នក្រុមហ៊ុន ប៉េងហួត គ្រុប មានឧកញ៉ា ថៃ ជាហួត ជាប្រធានក្រុមប្រឹក្សាភិបាល និងឧកញ៉ា ហៀង ប៊ុនប៉េង ជាអនុប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងមានអគ្គនាយក អគ្គនាយករងចំនួន ២រូប ជាមួយនឹងបុគ្គលិក រាប់ពាន់នាក់។

គិតមកទល់នឹងពេលនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប មានអាជីវកម្មធំៗចំនួន ៣ គឺក្រុមហ៊ុន បុរី ប៉េង ហួត (Property Development) ក្រុមហ៊ុន ភីអេច ខន់ស្រ្កាក់សិន (PH Construction) និងក្រុមហ៊ុន ភីអេច អ៊ីនវេសមិន (PH Investment) ដែលរួមមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធដូចជា៖ ភីអេច អេកូ ម៉ល (PH Eco Mall) ភីអេច ដាយមិន ម៉ល (PH Diamond Mall) ភីអេច យូរ៉ូផាក (PH Euro Park) ភីអេច ហ្រ្គេនហល (PH Grand Hall) ក្រុមហ៊ុន ជួល (Leasing Property) និងក្រុមហ៊ុន គ្រប់គ្រងបុរី និងខុនដូ (Facility Management)៕