តើក្រុមហ៊ុន ជីបម៉ុង គ្រុប ទិញ ឧទ្ធម្ភាគចក្រតម្លៃប៉ុន្មាន?

ជុំវិញ​ឧកញ៉ា

សម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង គ្រុប បានបញ្ជាទិញឧទ្ធម្ភាចក្រម៉ូដែល Bell 429 ពីក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិក ឈ្មោះ Textron Inc. កាលពីឆ្នាំ២០២១កន្លងទៅ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំពោះតម្លៃជាក់លាក់ពេលដឹកមកដល់កម្ពុជា មិនទាន់មានប្រភពបញ្ជាក់ច្បាស់នៅឡើយទេ តែសម្រាប់តម្លៃនៅសហរដ្ឋអាមេរិកឧទ្ធម្ភាគចក្រ Bell 429 ស៊េរីឆ្នាំ ២០២១ មានចាប់ពី ៧,៥លានដុល្លារឡើង។

ការបញ្ជាទិញឧទ្ធម្ភាគចក្រ Bell 429 ដ៏ទំនើបនេះត្រូវបានអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បញ្ជាក់ថា៖ «ដើម្បីបម្រើតម្រូវការនៃពាណិជ្ជកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលកំពុងរីកលូតលាស់ទៅមុខឥតឈប់ឈររៀងរាល់ថ្ងៃ»។

ជីប ម៉ុង ជាក្រុមហ៊ុនវិនិយោគដោយជនជាតិខ្មែរ ១០០ភាគរយ ដែលមានឥទ្ធិលពលដ៏ខ្លាំងខ្លាមួយនៅកម្ពុជា ខណៈក្រុមហ៊ុនមួយនេះស្ទើតែក្តោបក្តាប់សេដ្ឋកិច្ចកម្ពុជាទាំងមូលហើយ។

ក្រុមហ៊ុនខ្មែរសុទ្ធសាធមួយនេះ មានឥទិ្ធពល កំពុងមានឈ្មោះបោះសំឡេងលើវិថីជំនួញ ដោយបានបង្កើតក្រុមហ៊ុនធំៗប្រមាណ១២ និងមានក្រុមហ៊ុន រោងចក្រ ជាបុត្រសម្ព័ន្ធជាច្រើនទៀត។ ក្រុមហ៊ុននេះ ក៏មានដៃគូទំនាក់ទំនងពាណិជ្ជកម្មនៅទូទាំងពិភពលោក ដូចជា ទ្វីបអាមេរិក ទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ដែលគ្រងទ្រព្យសម្បត្តិប្រមាណ រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក៕