ឧកញ៉ា សឿ សុវណ្ណ ជូនភរិយាទៅយក iPhone 14 Pro Max ដល់សហរដ្ឋអាមេរិក

ជុំវិញ​ឧកញ៉ា

នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ ឧកញ៉ា សឿ សុវណ្ណ ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ ឃុន សឿ គ្រុប ​​បាន​ជូន​ភរិយា​របស់​ខ្លួន​​គឺ លោកជំទាវ ឆុង សុភី ទៅ​ទទួល​ទូរស័ព្ទដៃ iPhone 14 Pro Max ​ដែល​បាន​កម្ម៉ង់​ទុក​ជា​​យូរ​​ថ្ងៃ​មក​ហើយ នៅ​​រដ្ឋ​ South Carolina​ សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា បាន​បង្ហោះសារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក នៅ​ព្រឹក​នេះ​​យ៉ាង​ដូច្នេះ​ថា៖ “ថ្ងៃនេះ​នាំថៅកែ​ស្រី​មកទទួលទូរស័ព្ទ iPhone 14 Pro Max ដែលបានកម្ម៉ង់យូរថ្ងៃហេីយ ​នៅសហរដ្ឋអាមេរិក #USA #iPhoneStore #SouthCarolina”។

គួរ​រំលឹក​ផង​ដែរ​ថា ក្រុមហ៊ុន Apple ​​ទើប​បាន​បញ្ចេញ​​ទូរស័ព្ទ​ដៃ​ស៊េរី​ថ្មី​របស់​ខ្លួន​ iPhone 14 ​​ចំនួន ៤​ម៉ូដែល កាល​ពី​ថ្ងៃទី​០៨ ខែ​កញ្ញា ឆ្នាំ២០២២ ​ដែល​មាន​ដូចជា iPhone 14, iPhone 14 Plus, iPhone 14 Pro និង iPhone 14 Pro Max ​​​ហើយ​ទើប​ដាក់​លក់​ជា​ផ្លូវការ កាល​​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ ខណៈ​ដែល​តម្លៃ iPhone 14 Pro Max នៅ​ប្រទេសកម្ពុជា ​ប្រហែល​ចន្លោះ​ពី​ ១៧០០​ដុល្លារ ដល់ជាង​ ​២០០០​ដុល្លារ​ ទៅ​តាម​ពណ៌ និង​ទំហំ​ផ្ទុក (Storage) ផ្សេងៗ​គ្នា។

សូម​ជម្រាប​ថា ឧកញ៉ា សឿ សុវណ្ណ និង​ភរិយា​ កំពុង​​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​សហរដ្ឋអាមេរិក ចាប់​តាំង​ពី​​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ២០២២។ រយៈពេល​ជា​ច្រើន​ថ្ងៃ​កន្លង​ទៅ​នេះ លោកឧកញ៉ា និង​ភរិយា​ បាន​ទៅ​កម្សាន្ត​​កន្លែង​ល្បីៗ​ជា​ច្រើន​ដូចជា សារៈមន្ទីរកូកាកូឡាដ៏ធំ “World of Coca-Cola” ដែលស្ថិតនៅទីក្រុង Atlanta ក្នុងរដ្ឋ Georgia, ស្ពាន Brooklyn, TimesSquare, Wall Street Bull, អតីតអគារភ្លោះ​ពាណិជ្ជកម្ម​ពិភពលោកដ៏ល្បីល្បាញ World Trade Center​ និង​​រូបសំណាកសេរីភាព “Statue of Liberty” ​ទីក្រុងញ៉ូយ៉ក, ទីក្រុង Las Vegas, រដ្ឋ Nevada, Grand Canyon​ ស្ថិតនៅក្នុងរដ្ឋ Arizona, Golden Gate Bridge ទីក្រុង San Francisco រដ្ឋ California និង​ Universal Studios Hollywood ទីក្រុង Los Angeles រដ្ឋ California ​ផងដែរ៕