ឧកញ៉ា យឹម តាស្រង់៖ ខ្មែរយើងឱ្យតម្លៃលើអ្នកមានលុយ មានសម្ភារៈនិយម យូរមកហើយ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា យឹម តាស្រង់ ​​នាយកប្រតិបត្តិក្រុមហ៊ុន EEw9 ​​យល់​ថា ​​ការ​ឱ្យ​តម្លៃ​លើ​អ្នក​មាន​លុយ និង​អ្នក​មាន​សម្ភារៈ​និយម គឺ​ខ្មែរ​យើង​មាន​ជា​យូរ​មក​ហើយ ​អាច​ថា​តាំង​ពី​ឆ្នាំ​១៩៩០ ជាង​មក​ម្ល៉េះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា បាន​លើក​ឡើង​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក កាលពី​ថ្ងៃទី​២៥ ខែ​កញ្ញា យ៉ាង​ដូច្នេះ​ថា ភ្ជុំបិណ្ឌ​កាល​ពីឆ្នាំ​១៩៩០ជាង បើមាននរណាមកពីភ្នំពេញជិះម៉ូតូ Honda​ មកស្រុកកំណើត ហើយ​មានម៉ាញ៉េ SONY យកមកជាមួយ​ទៀត គឺ​ថា​ដណ្តឹងកូនក្រមុំ​អ្នកណាក្នុងភូមិ​ក៏គេលើកឱ្យដែរ។ លោក​ឧកញ៉ា បន្ថែម​ថា ដូច​នេះ​អ្នកមានលុយ មានសម្ភារៈនិយម គឺមានប្រៀបលើមនុស្សធម្មតា​យូរហើយ មិនមែនទើបពេលនេះទេ ហើយការឱ្យតម្លៃអ្នកមានលុយ ឬមនុស្សសម្ភារៈនិយម ក៏ខ្មែរយើងមួយចំនួនធំឱ្យតម្លៃយូរហើយដែរ។

អតីតអ្នកនិពន្ធ និងអ្នកគ្រប់គ្រងទូទៅផលិតកម្ម Galaxy Navatra លោក យឹម តាស្រង់ ទទួលបាន​ដំណែង​ថ្មីជាម្ចាស់ភាគហ៊ុន និងនាយកប្រតិបត្តិក្រុមហ៊ុន នាំចូលផលិតផលពីប្រទេសកូរ៉េ គឺក្រុមហ៊ុន EEw9 កាលពីចុងខែឧសភា បន្ទាប់ពី​សម្រេចចាកចេញពីផលិតកម្ម Galaxy Navatra ជាផ្លូវការ ក្រោយ​រួមរស់ក្នុងទ្រនំមួយនេះ ជាង៣ឆ្នាំកន្លងទៅ។ បន្ទាប់មកទៀត លោកក៏ទើបប្រកាសលក់ដីគម្រោងដំបូង​របស់លោក ចំនួនបីទៅបួនកន្លែងផងដែរ។ លោក យឹម តាស្រង់ ត្រូវបាន​​ព្រះមហាក្សត្រ​ ទ្រង់ត្រាស់បង្គាប់​ផ្តល់​គោរមងារជា “ឧកញ៉ា” កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២៕

1.1K Shares