ឧកញ៉ា ម៉ន សុខា មានរបររកស៊ីអ្វីខ្លះនៅក្នុងដៃ?

ជុំវិញ​ឧកញ៉ា

ជាសហគ្រិនវ័យក្មេងពោរពេញដោយសមត្ថភាព និងឆន្ទៈខ្ពស់ ឧកញ៉ា ម៉ន សុខា បច្ចុប្បន្នកំពុងដឹកនាំអាជីវកម្មជាច្រើនលើពហុវិស័យ។ ក្រៅពីនោះលោកជាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជាដែលធ្វើការជំរុញលើកទឹកចិត្ត និងគាំទ្រសល់សកម្មភាពអ្នកប្រកបរបរក្នុងវិស័យអចលនទ្រព្យប្រភេទដីឡូតិ៍ និងបុរីលំនៅឋានកម្រិតមធ្យម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកទទួលបានគោរមងារ «ឧកញ៉ា» ពីព្រះមហាក្សត្រ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ដោយព្រះរាជក្រឹត្យលេខ នស/ករត/១២២០/១៣០៩ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

 ឧកញ៉ា ម៉ន សុខា ជាស្ថាបនិកក្រុមហ៊ុន Utrust Investment Co,.LTD វិនិយោគការ​អភិវឌ្ឍ​អចលនទ្រព្យ សេវា​គ្រប់គ្រង និង​វាយ​តម្លៃ​អចលនវត្ថុ ដែលបង្កើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩។ ជាមួយគ្នានេះ លោកឧកញ៉ាក៏បានចូលរួមបង្កើតនៅគេហទំព័រទីផ្សារហិវញ្ញត្ថុអចលនទ្រព្យមួយផងដែរ មានឈ្មោះ Estate Xchange។

ថ្មីៗបើទោះស្ថិតក្នុងវិបត្តិកូវីដ១៩យ៉ាងណាក្តី ក៏ឧកញ៉ាបន្តបោះទុនវិនិយោគលើគម្រោង​អភិវឌ្ឍ​ន៍​ហ្គ្រីន​ហ្សូន​ រេស៊ីដិន (Green Zone Residence) មានទីតាំងស្ថិតនៅភូមិក្រាំង ទំនប់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ខាងលិចផ្សារបាត់ដឹងប្រ​ហែ​ល៦គីឡូម៉ែត្រ។

នៅក្នុងបេសកកម្មជីវិត និងវិនិយោគ ឧកញ៉ា ម៉ន សុខា ទទួលបានពានរង្វាន់សហគ្រិនជាច្រើនផងដែរ រួមមាន៖

  • ពាន Accounting Award គឺ​ជា​ពាន​សម្រាប់​ទទួល​ស្គាល់ និង​លើក​ទឹកចិត្ត​ដល់​សហគ្រិន​របស់ CEO Master Club ។
  • ពាន Master CEO Award គឺ​ជា​ពាន​ជ័យលាភី​សម្រាប់​ទទួល​ស្គាល់ និង​លើក​ទឹកចិត្ត​សហគ្រិន​ដែល​បាន​តស៊ូ​ខិតខំ​ប្រឹងប្រែង​កសាង​សមត្ថភាព​របស់​ខ្លួន​ឲ្យ​ក្លាយ​ជា​អ្នក​ដឹកនាំ​ធុរកិច្ច​កំពូល​ជាមួយ CEO Master Club ចាប់​ពី ៨​កម្មវិធី​ឡើង​ទៅ។
  • ពាន Outstanding CEO Award គឺ​ជា​ពាន​ជ័យលាភី​សម្រាប់​ទទួល​ស្គាល់​ស្នាដៃ​សហគ្រិន​ឆ្នើម​របស់​សមាជិក CEO Master Club ដែល​បាន​ជ្រើសរើស​ដោយ​គណៈកម្មការ CEO Award ។
  • ពាន Outstanding Entrepreneur Medal គឺ​ជា​មេដាយ​សម្រាប់​ទទួល​ស្គាល់​ស្នាដៃ​សហគ្រិន​លេចធ្លោ​របស់​សមាជិក CEO Master Club ៕