អ្នកឧកញ៉ា គិត ម៉េង ដឹកដៃភរិយា និងកូនៗ បើកការដ្ឋានសង់អាគារ រ៉ូយ៉ាល់ គ្រុប តម្លៃ ៤៥៦លានដុល្លារ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកជំទាវ ម៉ៅ ចំណាន ប្រធានប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានដឹកដៃកូនប្រុសស្រីចូលរួមបើកការដ្ឋានសាងសង់គម្រោងការិយាល័យកណ្តាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្នុងរាជធានីភ្នំពេញ នាថ្ងៃព្រឹកថ្ងៃទី៧ ខែវិច្ឆិកានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងការិយាល័យកណ្តាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបនេះមានកម្ពស់អគារ ២៣០ម៉ែត្រ ស្មើនឹង ៤៨ជាន់ ដែលមានទំហំដី ៥.៣៤៧ម៉ែត្រការ៉េ ជាមួយនឹងទឹកប្រាក់ប្រមាណ ៤៥៦លានដុល្លារ គ្រោងនឹងបញ្ចប់ត្រឹមខែវិច្ឆិកា ឆ្នាំ២០២៧។

សូមជម្រាបថា រ៉ូយ៉ាល់គ្រុប​ ជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្ត្រ ត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុន​អាជីវកម្ម​ ដែល​មាន​ថាមពល និង​ចម្រុះ​បំផុត​​របស់​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន​មេ ដែល​ម្ចាស់​ជា​អ្នក​ឧកញ៉ា​ គិត ម៉េង ​​មួយ​នេះ​ ​​ផ្តោត​ភាគ​ច្រើន​ទៅ​លើ​វិស័យ​​ឧស្សាហកម្ម​ជា​ច្រើន​ ដូច​ជា ទូរគមនាគមន៍ ការ​ដឹក​ជញ្ជូន ថាមពល ប្រព័ន្ធផ្សព្វផ្សាយនិង​ការ​កម្សាន្ត ធនាគារ​និង​ហិរញ្ញវត្ថុ ការ​ធានារ៉ាប់រង សណ្ឋាគារ​និង​រមណីយដ្ឋាន ការអប់រំ ការ​អភិវឌ្ឍន៍​អចលនទ្រព្យ ការ​ជួញដូរ និង​កសិកម្ម។

គិតមក​ដល់​ឆ្នាំ​២០២២​នេះ​ ក្រុមហ៊ុន​មេ រ៉ូយ៉ាល់គ្រុប ​​មាន​បុត្រ​សម្ព័ន្ធ​ល្បីៗប្រមាណជាង ៣០ក្រុមហ៊ុន៕