chhan sreyin

ព្រះមហាក្សត្រ យាងថ្វាយព្រះរាជបដិសណ្ឋារកិច្ចផ្លូវការជូនប្រធានរដ្ឋឡាវ
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា យាងថ្វាយព្រះរាជបដិសណ្ឋារកិច្ចផ្លូវការជូនលោក ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋឡាវ នៅព្រះបរមរាជវាំង នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកនៅកម្ពុជា។

តបតាមការយាងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី លោក ថងលុន ស៊ីសុលីត  អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅរកម្ពុជា ចាប់ពីថ្ងៃទី ០៤ ដល់ទី ០៦ ខែឧសភា ឆ្នាំ២០២៣។

ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ ប្រធានរដ្ឋឡាវលោក ថងលុន ស៊ីសុលីត នឹងអញ្ជើញចូលរួមក្នុងពិធីបើកនៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាជនពិការអាស៊ានលើកទី១២ នៅពហុកីឡាដ្នានជាតិមរតកតេជោ ដែលកម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ពីថ្ងៃទី ០៥ ដល់ទី ១៧ ខែឧសភា ឆ្នាំ២០២៣៕

រូបថត៖ ព្រះបរមរាជវាំង

The post ព្រះមហាក្សត្រ យាងថ្វាយព្រះរាជបដិសណ្ឋារកិច្ចផ្លូវការជូនប្រធានរដ្ឋឡាវ appeared first on .

ឧកញ៉ា ហេង សៀ សូមផ្ញើសាររំលែកទុក្ខបងស្រីបង្កើត អ្នកឧកញ៉ា គិត ម៉េង
ឧកញ៉ា ហេង សៀ ស្ថាបនិកក្រុមហ៊ុន កញ្ចក់ ហេង ស្រេងហុង សូមផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំជូន អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងពេលវេលាដ៏សោគសង្រេងដែល បងស្រីបង្កើត របស់អ្នកឧកញ៉ា គឺលោកស្រី ម៉េង ហុងមៀន ទទួលមរណភាពកាលពីពេលថ្មីៗនេះ។

ក្នុងវេលាដ៏ក្រៀមក្រំនេះ ឧកញ៉ា ហេង សៀ សូមបង្ហាញពីអារម្មណ៍ក្ដុងក្ដួលចំពោះមរណភាព លោកស្រី ម៉េង ហុងមៀន និងសូមចូលរួមសម្ដែង នូវសេចក្តីសោកស្ដាយស្រណោះ អាឡោះអាល័យបំផុតជាមួយអ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់លោកស្រី គិត ហុងមៀន ជាបងស្រីបង្កើត ជាបងស្រីថ្លៃ ជាឧត្តមភរិយា ជាម្តាយ ជាម្តាយក្មេក និងជាជីដូន ដែលជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយសង្គហធម៌ដ៏ថ្លៃថ្លាបំផុត ព្រហ្មវិហារធម៌មិនចេះរីងស្ងួត ដោយមួយជីវិតរបស់លោកស្រី បានលះបង់ទាំងកម្លាំងកាយ និងប្រាជ្ញាស្មារតី មិនគិតពីការនឿយហត់លំបាកលំបិន ជំនះរាល់ឧបសគ្គនានា ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងអប់រំ ទូន្មានបុត្រាបុត្រី ឱ្យក្លាយជាកុលបុត្រ កុលធីតា ប្រកបដោយគន្លងធម៌សម្រាប់សង្គមជាតិ។

នៅក្នុងវេលាប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ក្រៀមក្រំស្ទើររកទីបំផុតគ្មាននេះ ឧកញ៉ា ហេង សៀ ក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដោយសេចក្តីសោកសង្រេងជាទីបំផុត ជាមួយអ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព និងសូមសម្តែងនូវការគោរព ចំពោះដួងវិញ្ញាណក្ខន្ធរបស់លោកស្រី គិត ហុងមៀន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

The post ឧកញ៉ា ហេង សៀ សូមផ្ញើសាររំលែកទុក្ខបងស្រីបង្កើត អ្នកឧកញ៉ា គិត ម៉េង appeared first on .

ល្បីខ្លាំង ! បទ «ស្រលាញ់អ្វីដែលខ្មែរមាន» ត្រូវបានស្រីស្អាតថៃយកទៅ Reaction និងសរសើរមិនដាច់ពីមាត់
ថ្មីៗនេះផ្ទុះការ Reaction ជាច្រើនក្នុងបណ្តាញសង្គមនានា ទៅលើបទចម្រៀងរបស់ផលិតកម្ម Galaxy Navatra មួយបទដែលមានចំណងជើងថា «ស្រលាញ់អ្វីដែលខ្មែរមាន» បន្ទាប់ពីចេញ trailer បានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ។
ជាមួយគ្នាផងដែរអ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងនោះ គឺមានឆាណែល យូធូប មួយមានឈ្មោះថា @fangko_OK ដែលមានចំនួនអ្នកតាមដានរហូតដល់ទៅ 1.03 M ហើយដែលត្រូវបានគេស្គាល់ថា ជាជនជាតិថៃ នោះបានយក trailer បទចម្រៀង «ស្រលាញ់អ្វីដែលខ្មែរមាន» យកមកធ្វើ Reaction ។

ស្រីស្អាតរូបនេះ បាននិយាយសរសើរ ទៅលើ trailer បទ «ស្រលាញ់អ្វីដែលខ្មែរមាន» ក្រោយពីនាងបានឃើញ MV នេះមានប្លង់ថតពីសម័យបុរាណ ដូនតា ភ្ជាប់ជាមួយនិងសម័យទំនើបនិយម ហើយអ្វីដែលនាងចាប់អារម្មណ៍ខ្លាំងនោះ គឺការថតប្រាសាទអង្គរវត្ត និងក្បាច់គុណខ្មែរបុរាណ ។ នាងបាននិយាយថា នាងពេញចិត្តបែបបុរាណៗ ដែលចប្ចុប្បន្នខ្មែរថត MV តែងតែបញ្ចូលជាមួយវប្បធម៌ ប្រពៃណី ក្បាច់គុណល្បុក្កតោ ក៏ដូចជាប្រាសាទនានា ដែលបង្ហាញពីអរិយ្យធម៌ ។

គ្រាន់តែចេញត្រឹមតែ trailer ប៉ុណ្ណោះ បទចម្រៀងមួយបទនេះបានធ្វើឱ្យអ្នកទស្សនាព្រឺសម្បុរ ហើយពិតជាមានមោទកភាព ដែលកើតមកជាជនជាតិខ្មែរ ម្យ៉ាងវិញទៀតសមិទ្ធផលដ៏កម្រនេះ គឺជាសមិទ្ធផលរបស់យើងទាំងអស់គ្នា ដែលសិល្បៈរស់ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍន៍ ។

គួរបញ្ជាក់ផងដែរថា ដើម្បីអបអរសាទរកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ក្រុមកាងារ Galaxy Navatra ដែលជាយុវជនជំនាន់ក្រោយប្រឹងប្រែងយកចិត្តទុកដាក់បំផុតក្នុងការផលិតបទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ទាំងមេឡូឌី ទំនុកច្រៀង ទំនុកភ្លេង ការដឹកនាំសម្ដែង និងការគ្រប់គ្រងការផលិត ។ ដោយសារពេលវេលាកាន់តែកៀក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាម្ចាស់ផលិតកម្មបានជំរុញការងារនេះយ៉ាងសកម្មបំផុត សម្រាប់បង្ហាញទៅកាន់ពិភពលោកនៃភាពអស្ចារ្យរបស់កម្ពុជា ៕

The post ល្បីខ្លាំង ! បទ «ស្រលាញ់អ្វីដែលខ្មែរមាន» ត្រូវបានស្រីស្អាតថៃយកទៅ Reaction និងសរសើរមិនដាច់ពីមាត់ appeared first on .

លោក ថាក់ស៊ីន ជោគជ័យក្នុងមុខជំនួញ តែបរាជ័យក្នុងឆាកនយោបាយ
អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺជាអ្នកជំនួញដ៍លេចធ្លោមួយរូបក្នុងប្រទេសថៃ និងជុំវិញពិភពលោកដែលទទួលបានជោគជ័យ ប៉ុន្តែលោកត្រូវបានក្រុមអ្នកវិភាគ ព្រមទាំងមហាជនចាត់ទុកថា បរាជ័យក្នុងឆាកនយោបាយ ខណៈរូបលោក និងប្អូនស្រី គឺអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា  អតីតនាយករដ្ឋមន្រ្តីថៃត្រូវបានធ្វើរដ្ឋប្រហារទម្លាក់ដូចគ្នា ដោយអ្នកទាំងពីរត្រូវនិរទេសហើយមិនអាចវិលត្រឡប់ចូលទៅស្រុកកំណើតវិញបាន។

ក្រោយបញ្ចប់ការសិក្សាពីសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៨១ លោក ថាក់ស៊ីន បានទទួលដំណែងជាអនុប្រធាននាយកដ្ឋានទំនាក់ទំនងព័ត៌មាននៃអគ្គស្នងការនគរបាលជាតិថៃ។ ស្របពេលជាមួយគ្នានោះរាជរដ្ឋាភិបាលថៃ កង្វះថវិកាដើម្បីទិញកុំព្យុទ័រមកប្រើប្រាស់ ដូច្នោះហើយបានជាភ្នាក់ងាររដ្ឋមានតែប្រើវិធីជួលកុំព្យុទ័រពីក្រុមហ៊ុនឯកជនប៉ុណ្ណោះ ដើម្បីបំពេញការងារ និងប្រត្តិបត្តិឲ្យទាន់សម័យកាល។

ដោយចេះចាប់យកឪកាសមាស ឪកាសប្រាក់កម្រនឹងកើតមានមកដល់ លោកថាក់ស៊ីន ចិញ្ចឹមចិត្តចង់បើកក្រុមហ៊ុន មិនបង្អង់យូរឡើយលោកក៏បង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា ICSC ហើយទទួលបានជោគជ័យខ្លាំង។ បន្ទាប់ពីមុខជំនួញដំបូងរបស់ខ្លួនជោគជ័យគួរជាទីមោទនៈ លោក ថាក់ស៊ីន បានបង្កើតក្រុមហ៊ុនថ្មីមួយទៀត គឺក្រុមហ៊ុន ស៊ីណាវ៉ាត្រា កុំព្យុទ័រ ចំកាត់ ព្រមទាំងពង្រីកសេវាបន្ថែមទៀត មានជាអាថ៍៖ ម៉ាស៊ីនដាក់តាមខ្លួនសម្រាប់ទទួលសារ ទូរសព្ទចល័ត សេវាផ្កាយរណប និងក្រុមហ៊ុនផ្គត់ផ្គង់អ៉ិនធើណេត រហូតប្រែក្លាយជាបណ្តាញធុរកិច្ចពេញលេញផ្នែកទំនាក់ទំនងដ៏សម្បូរបែបនៅក្នុងប្រទេសថៃ។

លុះមកដល់ឆ្នាំ១៩៩០ លោក ថាក់ស៊ីន បានចុះបញ្ជីក្រុមហ៊ុនរបស់លោកក្នុងទីផ្សារភាគហ៊ុន រហូតបានក្លាយជាក្រុមហ៊ុនធំមួយនៅប្រទេសថៃ មានឈ្មោះថា ស៊ីនខបភើរេស៉ិន ខណៈក្រុមហ៊ុនយក្សមួយនេះក៏បានហក់មកប្រឡូកក្នុងពិភពជំនួញនៅប្រទេសកម្ពុជា ជាមួយនឹងពាណិជ្ជសញ្ញាថ្មីមួយទៀតគឺ ក្រុមហ៊ុនទូរសព្ទចល័ត ស៊ីនណាវ៉ាត្រា ០១១ ហើយត្រូវបានប្តូរឈ្មោះវិញ ដោយដាក់ថា ខែមឈីន ធ្វើឡើងបន្ទាប់មានបាតុកម្មនៅភ្នំពេញ នាឆ្នាំ២០០២។

លោកថាក់ស៊ីន បានផ្ទេរភាគហ៊ុនទាំងអស់ឲ្យទៅភរិយា គឺលោកស្រី ភុតចៈម៉ាន និងកូនទាំងបីគឺ លោក ផានថងឆៃ នាង ភិនថងថា និងនាង ភែថងថាន ជាអ្នកកាន់កាប់ភាគហ៊ុនជំនួសវិញ បន្ទាប់ពីលោកបង្កើតគណបក្សថ្មីដោយខ្លួនឯងដែលមានឈ្មោះថា «ថៃរ៉ាក់ថៃ Thai Rak Thai» ក្នុងឆ្នាំ១៩៩៨។ នៅក្នុងការបោះឆ្នោតឆ្នាំ២០០១ គណបក្សដែលទើបតែបានបង្កើតឡើងថ្មីមួយនេះ ទទួលបានជ័យជម្នះ លោក ថាក់ស៊ីន ក៏បានក្លាយជានាយករដ្ឋមន្ត្រីថៃ។

នៅក្នុងអាជីពជាពាណិជ្ជករវិញ នៅខែមិថុនាឆ្នាំ ២០០៧ លោក ថាក់ស៊ីន បានទិញក្លឹប Premier League Manchester City ក្នុងតម្លៃ ៨១,៦ លានផោន (£81.6 million)។ ក្រោយមកមានការរិះគន់ចំពោះការបើកក្លឹបរបស់លោក ថាក់ស៊ីន។ ហើយបានរយៈពេល លោកក៏បានលក់ក្លឹបទៅអោយក្រុមហ៊ុន Abu Dhabi United Group នៅខែកញ្ញា ២០០៨ ក្នុងតម្លៃ ២០០លានដុល្លារ។

បន្ទាប់ពីលក់ Manchester City លោកថាក់ស៊ីន ត្រូវបានគេតែងតាំងជា “ប្រធានកិត្តិយស” ប៉ុន្តែមិនមានទំនួលខុសត្រូវផ្នែករដ្ឋបាលណាមួយឡើយ។ ទោះយ៉ាងណាក្រោយមកលោកត្រូវបានគេបណ្តេញចេញពីតំណែងជាប្រធានកិត្តិយសរបស់ក្លិបបន្ទាប់ពីក្លឹបបានប្រកាន់ជំហរប្រឆាំងនឹងលោកដែលកំពុងរត់គេចពីអាជ្ញាធរថៃ។

+ ពានរង្វាន់

-ឆ្នាំ ១៩៩២ លោក ថាក់ស៊ីន ទទួលបានពាន បុរសអ្នកជំនួញអាស៊ានប្រចាំឆ្នាំ Asean Business Man of the Year មកពីវិទ្យាស្ថានអាស៊ានដើម្បីសន្តិភាពនិងការផ្សះផ្សា (AIPR)

-ឆ្នាំ ១៩៩៣ ពានរង្វាន់សុខុមាលភាពសង្គម ពីសមាគមទូរគមនាគមន៍ថៃ ដែលជាការចូលរួមអភិវឌ្ឍវិស័យទូរគមនាគមន៍ (Telecommunication Development for Social Welfare Award)

-ឆ្នាំ១៩៩៣ ពានរង្វាន់បុរសឆ្នើមប្រចាំឆ្នាំរបស់ទូរគមនាគមន៍ (Outstanding Telecom Man of the Year Award) ដែលត្រូវបានផ្តល់កិត្តិយសដោយកាសែតសឹង្ហបូរីថាមស៍ជាអ្នកជំនួញនាំមុខគេម្នាក់ក្នុងចំណោម ១២ នាក់នៅអាស៊ី

-Asian CEO of the Year

-បណ្ឌិតកិត្តិយសផ្នែកសិល្បៈទំនាក់ទំនង Honorary Doctor of Arts (Communication Arts) ពីសាកលវិទ្យាល័យ Thammasart University ប្រទេសថៃ

-ពានរង្វាន់ ជនជាតិថៃដំបូងគេដែលត្រូវបានផ្តល់សិទ្ធិឱ្យធ្វើជាសមាជិកផ្លាស់ប្តូរ“ លីក្វាន់យូ “Lee Kuan Yew Exchange Fellowship” ប្រទេសសឹង្ហបុរី

-មនុស្សម្នាក់ក្នុងចំណោម ៥០ នាក់ដែលមានឥទ្ធិពលនៅក្នុងពិភពលោកពីទស្សនាវដ្តី Time magazine (1 of 50 Influential people in The World from )

– ទូតសុច្ឆន្ទៈទំនាក់ទំនងថៃ – ហ្វីលីពីន ១ ក្នុងចំណោម ៣ ទូតសុច្ឆន្ទៈ ពីឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅព្រះរាជាណាចក្រថៃ

-ពានរង្វាន់ផ្នែកយុត្តិធម៍ឧក្រិដ្ឋកម្មឆ្នើម ពីសាកលវិទ្យាល័យ Sam Houston State University

-ពានរង្វាន់អតីតនិស្សិតឆ្នើមពីសាកលវិទ្យាល័យ Sam Houston State University

-ពានរង្វាន់កិត្តិយស The honorary award ពីសមាគមអ្នកថតរូបម៉ាស់មេឌា នៃប្រទេសថៃ

-ពានរង្វាន់ អភ័យទោសអន្តរជាតិ ២០០៤ International Forgiveness Award

-សញ្ញាប័ត្របណ្ឌិតកិត្តិយស Honorary doctorate degree ពីសាកលវិទ្យាល័យ Plekhanov បណ្ឌិតសភាសេដ្ឋកិច្ចរុស្ស៊ី

-ពានរង្វាន់ The ABLF Statesman Award 2012

-the Olympic Order from the International Olympic Committee ៕

The post លោក ថាក់ស៊ីន ជោគជ័យក្នុងមុខជំនួញ តែបរាជ័យក្នុងឆាកនយោបាយ appeared first on .

អ្នកឧកញ៉ា គិត ម៉េង ជួបជាមួយមន្រ្តីប្រទេស Cyprus ពិភាក្សាឱកាសវិនិយោគរវាងប្រទេសទាំងពីរ
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូប្រទេសសាយប្រឹស (Cyprus) ដែលដឹកនាំដោយលោក អេនដ្រីអាស វីរ៉ាស់ អភិបាលក្រុងឡាណាកា នៃប្រទេសសាយប្រឹស កាលពីថ្ងៃទី១៣ ខែតុលានេះ ដើម្បីពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច និង ឱកាសក្នុងការវិនិយោគរវាងប្រទេសទាំងពីរ។

ថ្លែងក្នុងកិច្ចប្រជុំនេះ អ្នកឧកញ៉ា គិត ម៉េង បានលើកទឹកចិត្តដល់ការជំរុញ និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចតាមរយៈការផ្សារភ្ជាប់ទំនាក់ទំនងរវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មសាយប្រឹស។

ជាមួយគ្នានេះដែរ លោកអភិបាលក្រុង អេនដ្រីអាស វីរ៉ាស់ បានចែករំលែកអំពីសក្តានុពល និងស្ថានភាពសេដ្ឋកិច្ច នៃប្រទេសសាយប្រឹស ព្រមទាំងបានគូសបញ្ជាក់ពីភូមិសាស្ត្រសេដ្ឋកិច្ចរបស់សាយប្រឹសដែលដើរតួជាច្រកសេដ្ឋកិច្ចរវាងតំបន់អឺរ៉ុប និងមជ្ឈិមបូព៌ា។

ក្នុងជំនួបដដែលនេះ ភាគីទាំងពីរបានឯកភាព លើការរៀបចំចុះអនុស្សារណៈនៃការយោគយល់រវាងសភាពាណិជ្ជកម្មប្រទេសទាំងពីរ  និងពិនិត្យលទ្ធភាពក្នុងការរៀបចំគណៈប្រតិភូធុជនសាយប្រឹសមកបំពេញទស្សនកិច្ចនៅកម្ពុជា ឬ គណៈប្រតិភូធុជនកម្ពុជា ទៅកាន់ទីក្រុងសាយប្រឹស៕

The post អ្នកឧកញ៉ា គិត ម៉េង ជួបជាមួយមន្រ្តីប្រទេស Cyprus ពិភាក្សាឱកាសវិនិយោគរវាងប្រទេសទាំងពីរ appeared first on .

ខេត្តព្រះសីហនុ ទាក់ទាញភ្ងៀវទេសចរបានជិត១៣ម៉ឺននាក់ ត្រឹមសប្ដាហ៍ទី១នៃខែតុលានេះ
ក្រសួងទេសចរណ៍ បានឲ្យដឹងថា ត្រឹមសប្ដាហ៍ដើមខែតុលានេះ កម្ពុជា ទទួលបានភ្ញៀវជាតិ និងភ្ងៀវបរទេសផ្ទៃក្នុង បានរហូតជាង៣៧ម៉ឺននាក់ ក្នុងខេត្តព្រះសីហនុខេត្តព្រះសីហនុ ទាក់ទាញភ្ងៀវទេសចរវាដាច់ខេត្តដទៃរហូតជិត១៣ម៉ឺននាក់ផងដែរ។

ក្រសួងទេសចរណ៍ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២២ មានភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ មានចំនួនសរុប៣៧៤,៨៩៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣៥២,៨៨៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន២២,០១១នាក់។ តួលេខនេះ មានការកើនឡើង២៤.៨% ប្រសិនបើធៀបនឹងសប្តាហ៍ធម្មតាមុនពិធីបុណ្យភ្ជុំបិណ្ឌ។

ក្រសួងបានបញ្ជាក់បន្តថា ការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺបានទាក់ទាញចរន្តភ្ញៀវទេសចរឱ្យទៅលេងកម្សាន្តនៅខេត្តព្រះសីហនុច្រើនជាងគេ ដែលមានចំនួនដល់ទៅ១២៨,៣០៧នាក់។

ក្រៅពីនេះ មានគោលដៅខេត្តបាត់ដំបង ចំនួន ៨៨,៨៦៨នាក់ ខេត្តកំពង់ចាម៤៧,៤៥៨នាក់ ខេត្តសៀមរាប២៣,៦៦៥នាក់ រាជធានីភ្នំពេញ១៧,០៤៥នាក់ និងខេត្តកំពត១៤,៤១៦នាក់។ រាជធានី-ខេត្តទាំង៦នេះ សុទ្ធតែជាគោលដៅដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ នាសប្ដាហ៍ដើមខែតុលាឆ្នាំ២០២២នេះ។

​គួរ​ជម្រាបដែរ​ថា​ ​កា​រដាក់​ឱ្យ​ដំណើរ​ការសាកល្បង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សី​ហ​នុ ​រយៈពេល​១​ខែ​ចាប់ពី​ថ្ងៃ​ទី​១​-​៣​១​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​២​ ​ដោយ​មិន​មានការ​បង់​ប្រាក់​ ​និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ពន្ធ​ ​ពិសេស​ការរៀបចំ​ឆ្នេរខ្សាច់​ក​ម្សាន្ត ​និង​ការរៀបចំ​ការពារ​សន្តិសុខ​ ​សណ្តាប់ធ្នាប់​ ​អនាម័យ​ ​បរិស្ថាន​បាន​យ៉ាងល្អ​ប្រសើរ​ ​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ឱ្យ​ចង់​ទៅ​ក​ម្សាន្ត​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ​។

ជាងនេះទៀត ការរៀបចំព្រឹត្តិការណ៍ប្រណាំងទូកក្នុងខេត្ត នៅតាមបណ្តាខេត្តមួយចំនួនដែលនៅជាប់បណ្តោយដងទន្លេ ក៏ជាកត្តាជួយជំរុញកំណើនភ្ងៀវទេសចរផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពីក្រសួងទេចរណ៍៕​

The post ខេត្តព្រះសីហនុ ទាក់ទាញភ្ងៀវទេសចរបានជិត១៣ម៉ឺននាក់ ត្រឹមសប្ដាហ៍ទី១នៃខែតុលានេះ appeared first on .

ឧកញ៉ា ហ៊ួត ជា បង្ហើបមុខរបរចំនួន១០ ដែលគួរតែចេញរកស៊ីឆាប់រហ័សជោគជ័យ
យុវជន ឬយុវវ័យនាពេលបច្ចុប្បន្នតែងតែមានក្តីស្រមៃចង់មានមុខរបរផ្ទាល់ខ្លួន ខណៈមនុស្ស​មិន​តិច​ទេ​គិត​ថា អ្នក​រកស៊ី​ឆាប់​មាន​ជាង​អ្នកធ្វើការ។ ការណ៍​និយាយ​បែប​នេះ ដោយសារ​ឃើញ​អ្នកមាន​ជា​ច្រើន​សុទ្ធតែ​ជា​អ្នករក​ស៊ីធំ​ៗ។

ឧកញ៉ា ហ៊ួត ជា ស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ហ៊ួត ជា លក់គ្រឿងសំណង់ ហើយក៏ជាម្ចាស់បុរី ហ៊ួត ជា បានបង្ហើបផងដែរនូវមុខរបរដែលប្រជាពលរដ្ឋគួរចាប់ផ្តើមចេញរកស៊ី ឆាប់រហ័សនឹងជោគជ័យ ស្របពេលមានមនុស្សភាគច្រើនតែងប្រកបរបរទាំងនេះ ហើយក្លាយជាអ្នកមានទ្រព្យ មានវីឡា និងរថយន្តស៊េរីទំនើបៗជិះ។

បើតាមសហគ្រិនឆ្នើមក្នុងវិស័យគ្រឿងសំណង់ និងអចលនទ្រ​ព្យរូបនេះគូសបញ្ជាក់ពីមុខរបរចំនួន ១០ ដែលអ្នកចង់បង្កើតមុខរបរ ឬអាជីវកម្មភាគច្រើនគួរតែគិតដល់រួមមាន៖

១. វិស័យអចលនទ្រព្យ លោកថាប្រជាពលរដ្ឋ និងសេដ្ឋីមួយចំនួននៅកម្ពុជាកំពុងតែប្រកបរបរនេះ ដែលមានសន្ទុះខ្លាំងនាពេលបច្ចុប្បន្ន មិនថាតែនៅភ្នំពេញទេ សូម្បីនៅតាមបណ្ដាខេត្តនានាក៏កំពុងតែរីកចម្រើនខ្លាំងផងដែរ ដូចជាទិញលក់ដី និងសាងសង់ផ្ទះ បុរី សម្រាប់លក់ជាដើម។

២. មុខរបរ លក់Online  របរនេះមានអទិភាពខ្ពស់សម្រាប់មនុស្សស្រី ដោយសារចំណេញទាំងពេលវេលា និងទីកន្លែងសម្រាប់លក់ ។ ពេលខ្លះគ្រាន់តែមានក្នុងបន្ទប់មួយសម្រាប់ Live លក់ក៏ជាការស្រេច មិនចាំបាច់ចំណាយថវិការសម្រាប់ជួល ឬទិញតូបសម្រាប់បង្កើតរបរ Online នេះឡើយ។

៣. សំណង់ សាងសង់ និងដេគ័រ  វិស័យសម្ភារៈសំណង់ សាងសង់ និងដេគ័រនេះក៏មានសក្កានុពលណាស់ដែរនាពេលបច្ចុប្បន្ន ។ លោកបន្ថែមថា វិស័យទី៣នេះ ទទួលបានប្រាក់ចំណេញឥតដែនកំណត់ ព្រោះមិនថារដូវប្រាំង ឬរដូវវស្សានោះទេគឺគេត្រូវការគ្រប់
ពេលសម្រាប់ប្រើប្រាស់។

៤. ធនាគារ ហិរញ្ញវត្ថុ ឬបញ្ជាំ  មុខរបរទី៤នេះ ជាមុខរបរសម្រាប់អ្នកមានធនធា​នខ្ពស់ សម្រាប់អ្នកដែលមិនសូវមានធនធានក៏អាចធ្វើទៅតាមកម្រឹតបានដែរ​ ដូចជាបង្តើតក្រុមហ៊ុនដាក់បញ្ចាំជាដើម។

៥. អេឡិចត្រូនិច ឬបច្ចេកវិទ្យា មុខរបរនេះទាមទារឲ្យមានចំណេះដឹងខ្ពស់ បពិសោធន៍ និងការស្វែងរកអ្វីដែលថ្មីៗ ដើម្បីឲ្យអាជីវកម្មនេះកាន់តែមានប្រសិទ្ធិភាព។

៦. លក់សម្ភារៈកូនក្មេង  សម្ភារៈកូនក្មេង ឬ Baby Mart នេះគឺមិនអាចខ្វះបានទេ​ ខណៈបច្ចុប្បន្ននេះមាន Brand ល្បីៗរបស់កូនខ្មែរជាច្រើនដែលមានសាខាចាប់ពី ៥-១០កន្លែងក៏មានដែរ។

៧. វិស័យសុខាភិបាល មានដូចជា គ្លីនិក ឱសថស្ថាន លក់សម្ភារៈ ថែរក្សាសុភាព ជារបរដែលកំពុងពេញនិយម និងមានសារៈសំខាន់សម្រាប់កម្ពុជា។

៨. វិស័យអប់រំ ផ្តោតទៅលើសាលារៀន ការសរសេរជាសៀវភៅ ឬបើកបណ្ណាល័យជាដើម។​ ដោយសារកម្ពុជាស្ថិតនៅ់់ក្នុងប្រទេសកំពុងអភិវឌ្ឈន៍ ដូច្នេះមនុស្សភាគត្រូវការទិញសៀវភៅយកទៅរៀនខ្លួនឯងដើម្បីទទួលបានចំណេះដឹង។

៩.​ម្ហូបអាហារ ឬ ភោជនីយដ្ឋាន: គឺជាមុខរបរល្អនិងពេញនិយម ព្រោះនៅកន្លែងណាក៏ត្រូវការញ៉ាំ ឬកន្លែងសប្បាយដែរ។ វាជារបរមួយដែលអាជីវករគួរតែគិតដល់។

១០.ក្រុមហ៊ុនដឹកជញ្ជូនឬបញ្ញើ មុខរបរចុងក្រោយ នេះក៏មានសារ:សំខាន់ណាស់ដែរ ព្រោះបច្ចុប្បន្ន ទំនិញភាគច្រើនគេតែងតែផ្ញើតាមក្រុមហ៊ុនដឹកជញ្ជូន។ របរនេះផងដែរក៏មិនទាន់មានអ្នកស៊ីប៉ុន្មានទេ ដូច្នេះឱកាសនៃការបង្កើតក៏មានអាទិភាពខ្ពស់៕

លោកឧកញ៉ា ហ៊ួត ជា បានផ្តល់តំបូន្មានថា៖ «ខ្ញុំត្រូវតែព្យាយាមជានិច្ច ព្រោះការជោគជ័យមិនបានមកដោយងាយៗទេ។ ត្រូវធ្វើជាមនុស្សរឹងបុឺងដាច់ខាតកុំផ្តេកផ្តួលលើព្រេងវាសនា និងទន់ជ្រាយអោយសោះ»៕

The post ឧកញ៉ា ហ៊ួត ជា បង្ហើបមុខរបរចំនួន១០ ដែលគួរតែចេញរកស៊ីឆាប់រហ័សជោគជ័យ appeared first on .

៤ខែរថភ្លើងផ្លូវដែកចិន-ឡាវ រកលុយបានជាង ២៥០លានយាន់
ប្រទេស​ចិន​បាន​ក្លាយជា​ទីផ្សារ​នាំចេញ​ដ៏សំខាន់​មួយ សម្រាប់​ទំនិញ​ប្រទេស​ឡាវ​ជាពិសេស​កសិផល​ បន្ទាប់​ពី​ការបើក​ដំណើរការ​ផ្លូវ​រថភ្លើង​រវាង​ប្រទេស​ទាំង​ ២ ​នៅ​ចុងឆ្នាំ ​២០២១​។

តាមស្ថិតិរបស់គយទីក្រុង Chongqing បង្ហាញថា ចាប់ពីខែមករាដល់ខែមេសា ឆ្នាំ២០២២នេះ ចំនួនរត់នៃរថភ្លើងចិន-ឡាវក្នុងច្រកថ្មីផ្លូវដីគោកនិងផ្លូវសមុទ្រសរុប ៥៤ លើក និងបានដឹកជញ្ជូនកុងតេណ័រចំនួនសរុប ១៤២២ ដែលដឹកទំនិញក្នុងតម្លៃជាង ២៥០ លានយាន់ប្រាក់ចិន ហើយទំនិញត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសឡាវ ថៃ ម៉ាឡេស៊ី មីយ៉ានម៉ា និងប្រទេសឧបទ្វីបឥណ្ឌូចិនដទៃទៀត ហើយបន្តលាតសន្ធឹងទៅដល់មហាដីគោកទ្វីបអឺរ៉ាស៊ី។

ដំណើរការយ៉ាងរលូននៃរថភ្លើងនេះជាសញ្ញាដែលបង្ហាញថាខ្សែរថភ្លើងចិន-ឡាវ (ក្រុងChongqing-ក្រុងវៀងច័ន្ទ) ជាខ្សែរថភ្លើងមុនគេបង្អស់ដែលឈានចូលយុគសម័យនៃរូបមន្តចេញចូលដែនយ៉ាងឆាប់រហ័សតាមផ្លូវដែក។ ការប្រើប្រាស់រូបមន្តនេះអាចសន្សំសំចៃពេលវេលា ២៤ ម៉ោងក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយ និងកាត់បន្ថយរយៈពេលដំណើរការទាំងមូលពី ១ ដល់ ២ ថ្ងៃ។

ក្រុមហ៊ុន China State Railway Group បានឱ្យដឹងថា ផ្លូវដែករថភ្លើងល្បឿនលឿនចិន-ឡាវ បានពន្លឿនការបង្កើតបណ្តាញឡូជីស្ទិកថ្មីមួយរវាងប្រទេសចិន និងប្រទេសជាសមាជិករបស់សមាគមអាស៊ាន ដោយផ្លូវដែកនេះបានដឹកជញ្ជូនអ្នកដំណើរចំនួន ៦៧ម៉ឺននាក់ និងទំនិញ ១៧ម៉ឺនតោនក្នុងខែដំបូងនៃការដាក់ដំណើរការផ្លូវដែកនេះ។ នេះបើយោងតាមកាសែត Global Times របស់ចិន៕

The post ៤ខែរថភ្លើងផ្លូវដែកចិន-ឡាវ រកលុយបានជាង ២៥០លានយាន់ appeared first on .

មន្រ្តីអះអាងថា កម្ពុជាបានធ្វើពិពិធកម្មទីផ្សារពាណិជ្ជកម្មសម្រាប់វិនិយោគិន និងធុរជនរួចមកហើយ
កិច្ចប្រជុំពិភាក្សាលើយុទ្ធសាស្រ្តអឺរ៉ុបរួម ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍនៅកម្ពុជាឆ្នាំ២០២១-២០២៧ ត្រូវបានចាប់ផ្តើមឡើងកាលពីថ្ងៃទី១៨ ខែឧសភាម្សិលមិញ ដើម្បីលើកកម្ពស់សង្គតិភាពនៃគោលនយោបាយអឺរ៉ុប បង្កើនការយល់ដឹងអំពីការប្តេជ្ញាចិត្តរួមរបស់អឺរ៉ុប និងធានាឱ្យមានលទ្ធផលកាន់តែប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប។

យុទ្ធសាស្រ្តអឺរ៉ុបរួម មានវិស័យអាទិភាពចំនួន៦ ដែលគាំទ្រដោយភាគីសហភាពអឺរ៉ុប ខណៈដែលផ្នែកខ្លះផ្តោតលើការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងទីផ្សារតំបន់ និងសកលតាមរយៈការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងវិស័យឯកជន ការបង្កលក្ខណៈងាយស្រួលដល់បរិយាកាសធុរកិច្ច និងការជំរុញផលិតកម្មប្រកបដោយចីរភាព ក៏ដូចជាការអនុវត្តការងារសមរម្យស្របតាមស្តង់ដារអន្តរជាតិ ផងដែរ។

ជាមួយគ្នានេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងពាណិជ្ជកម្មដែលជាសេនាធិការ ក្នុងកិច្ចការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី និងការធ្វើកំណែទម្រង់ច្បាប់និងប្បញ្ញត្តិជាដើម។ល។

លើសពីនេះ សម្រាប់ការធ្វើពិពិធកម្មទីផ្សារពាណិជ្ជកម្ម រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតបរិយាកាសអំណោយផលសម្រាប់វិនិយោគិន និងធុរជន តាមរយៈការអនុវត្តច្បាប់ និងគោលនយោបាយលើកទឹកចិត្តការវិនិយោគ។

ទន្ទឹមនឹងនោះ លោកក៏បានសំណូមពរឱ្យការអនុវត្តយុទ្ធសាស្ត្រអឺរ៉ុបរួមឆ្លើយតបជាក់ស្តែងជាមួយផែនការសកម្មភាព និងទស្សនវិស័យដែលកម្ពុជាបានបង្កើត និងបញ្ជ្រាបទៅក្នុងយុទ្ធសាស្រ្ត និងគោលនយោបាយសំខាន់ៗដូចជា យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣, យន្តការដែលដាក់ចេញក្រោមក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣, និងយុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ជាអាទិ៍៕

The post មន្រ្តីអះអាងថា កម្ពុជាបានធ្វើពិពិធកម្មទីផ្សារពាណិជ្ជកម្មសម្រាប់វិនិយោគិន និងធុរជនរួចមកហើយ appeared first on .

កម្ពុជា-ទីម័រឡេស្ដេ ជួបគ្នាពិភាក្សាជំរុញឱ្យមានជើងហោះហើរត្រង់ និងលើកលែងទិដ្ឋការ
អាស៊ានបានដាក់ចេញរួច ហើយនូវស្មារតីជំរុញចលនាទេសចរផ្ទៃក្នុងអាស៊ានឱ្យបានខ្លាំងក្លាឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវី១៩រយៈពេលជាង២ឆ្នាំមកនេះ ក្នុងនោះកម្ពុជា ក៏បានបង្ហាញអំពីគោលបំណងចង់ឱ្យស្មារតីនេះពង្រីកឱ្យបានដល់ប្រទេសទីម័រឡេស្ដេ ខណៈភ្ញៀវទេសចរក្នុងប្រទេសនេះក៏និយមចេញដើរលេងក្រៅប្រទេសច្រើនដែរ។

ក្នុងជំនួបពិភាក្សាជាមួយភាគីទីម័រឡេស្ដេដឹកនាំដោយ លោក អាហ្គីអូ ពែរ៉េអ៉ីរ៉ា ទេសរដ្ឋមន្ត្រីទីម័រឡេស្ដេ និងលោក អេរម៉េណេឈីលដូ គូប៉ា ឡូបប៉េស ឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំកម្ពុជា កាលពីថ្ងៃទី៩ ខែឧសភាម្សិលមិញ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា «សព្វថ្ងៃនេះទោះបី យើងកំពុងជំរុញចលនាទេសចរផ្ទៃក្នុងអាស៊ាន តាមស្មារតីនៃសេចក្តីសម្រេចចិត្តរបស់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានក៏ពិតមែន តែដោយសារទីម័លេស្តក៏ស្ថិតក្នុងតំបន់តែមួយ ហើយកន្លងមកនេះក្នុងនាមកម្ពុជាជាប្រធានក្រុមប្រឹក្សាកីឡាអាស៉ីអាគ្នេយ៍ក៏បាននិងកំពុងជំរុញកិច្ចសហប្រតិការយ៉ាងសកម្មផងដែរនោះ»។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រីក៏ចង់ឃើញមានលំហូរទេសចរទីម័រឡេស្តេក្នុងតំបន់អាស៊ានផងដែរ។

លើសពីនេះលោក ថោង ខុន ក៏បានបញ្ជាក់ពីគោលបំណងចង់សម្រួលការធ្វើដំណើររវាងប្រទេសទាំងពីរ កម្ពុជា-ទីម័រឡេស្ដេ ក្នុងនោះមានការជំរុញឱ្យមានជើងហោះហើរត្រង់ ការលើកលែងទិដ្ឋការ ខណៈពេលបច្ចុប្បន្នមិនទាន់មានការលើកលែងទិដ្ឋការនៅឡើយទេ។

ក្រៅពីនេះ គឺចង់ពង្រីកកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយរួមគ្នា ក្នុងនោះប្រសិនបើកម្ពុជាទៅផ្សព្វផ្សាយនៅប្រទេសទីម័រ ទីម័រក៏ជួយត្រូវផ្ដល់កិច្ចសហការជាមួយកម្ពុជា ហើយប្រសិនបើទីម័រមកផ្សព្វផ្សាយនៅកម្ពុជា កម្ពុជាក៏ត្រូវផ្ដល់កិច្ចសហការទៅវិញផងដែរ។

ក្នុងជំនួបដដែលនេះ ភាគីទាំងពីរក៏បានលើកឡើងអំពីកិច្ចសហការជួយគ្នាក្នុងការអភិវឌ្ឍធនធានមនុស្ស និងជំរុញឱ្យមានការអភិវឌ្ឍផលិតផលទេសចរណ៍ផងដែរ។ ខណៈដែលភាគីទាំងពីរក៏កំពុងជំរុញបញ្ចប់សេចក្តីអនុស្សរណៈជាមួយគ្នាលើវិស័យទេសចរណ៍ ហើយនឹងត្រូវចុះហត្ថលេខាក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕ អត្ថបទ៖ កែប ស៊ីណាន

The post កម្ពុជា-ទីម័រឡេស្ដេ ជួបគ្នាពិភាក្សាជំរុញឱ្យមានជើងហោះហើរត្រង់ និងលើកលែងទិដ្ឋការ appeared first on .