ឧកញ៉ា ហេង សៀ សូមផ្ញើសាររំលែកទុក្ខបងស្រីបង្កើត អ្នកឧកញ៉ា គិត ម៉េង

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហេង សៀ ស្ថាបនិកក្រុមហ៊ុន កញ្ចក់ ហេង ស្រេងហុង សូមផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំជូន អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងពេលវេលាដ៏សោគសង្រេងដែល បងស្រីបង្កើត របស់អ្នកឧកញ៉ា គឺលោកស្រី ម៉េង ហុងមៀន ទទួលមរណភាពកាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងវេលាដ៏ក្រៀមក្រំនេះ ឧកញ៉ា ហេង សៀ សូមបង្ហាញពីអារម្មណ៍ក្ដុងក្ដួលចំពោះមរណភាព លោកស្រី ម៉េង ហុងមៀន និងសូមចូលរួមសម្ដែង នូវសេចក្តីសោកស្ដាយស្រណោះ អាឡោះអាល័យបំផុតជាមួយអ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់លោកស្រី គិត ហុងមៀន ជាបងស្រីបង្កើត ជាបងស្រីថ្លៃ ជាឧត្តមភរិយា ជាម្តាយ ជាម្តាយក្មេក និងជាជីដូន ដែលជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយសង្គហធម៌ដ៏ថ្លៃថ្លាបំផុត ព្រហ្មវិហារធម៌មិនចេះរីងស្ងួត ដោយមួយជីវិតរបស់លោកស្រី បានលះបង់ទាំងកម្លាំងកាយ និងប្រាជ្ញាស្មារតី មិនគិតពីការនឿយហត់លំបាកលំបិន ជំនះរាល់ឧបសគ្គនានា ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងអប់រំ ទូន្មានបុត្រាបុត្រី ឱ្យក្លាយជាកុលបុត្រ កុលធីតា ប្រកបដោយគន្លងធម៌សម្រាប់សង្គមជាតិ។

នៅក្នុងវេលាប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ក្រៀមក្រំស្ទើររកទីបំផុតគ្មាននេះ ឧកញ៉ា ហេង សៀ ក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដោយសេចក្តីសោកសង្រេងជាទីបំផុត ជាមួយអ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព និងសូមសម្តែងនូវការគោរព ចំពោះដួងវិញ្ញាណក្ខន្ធរបស់លោកស្រី គិត ហុងមៀន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕