បុត្រច្បងសេ្តចម៉ាឡេស៊ី គ្រោងដាក់លក់ដីនៅសិង្ហបុរី ក្នុងតម្លៃជិត ៣ពាន់លានដុល្លារ

អន្តរជាតិ

ព្រះអង្គម្ចាស់ Tunku Ismail Sultan Ibrahim ដែលបុត្រច្បងរបស់ព្រះមហាក្សត្រប្រទេសម៉ាឡេស៊ី ត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកលទ្ធភាពក្នុងការលក់ដីធ្លីមួយកន្លែង នៅតំបន់លំនៅដ្ឋានថ្លៃបំផុត ក្នុងប្រទេសសិង្ហបុរី ដែលមានតម្លៃយ៉ាងហោចណាស់ ៣,៥ពាន់លានដុល្លារសិង្ហបុរី ឬស្មើនឹង ២,៧ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកតំណាងរបស់ព្រះអង្គម្ចាស់ Tunku Ismail Sultan Ibrahim ដែលជារាជទាយាទ និងជាព្រះអង្គម្ចាស់នៃរដ្ឋ Johor បានទាក់ទងទៅកាន់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកទិញដ៏មានសក្កានុពលផ្សេងទៀត នៅក្នុងប្រទេសសិង្ហបុរី​ ដើម្បីលក់ដីមួយកន្លែងនេះ។

យោងតាមប្រភពខាងលើ បានបង្ហាញឲ្យដឹងទៀតថា ដីមួយកន្លែងនេះ ស្ថិតនៅក្នុងតំបន់ Tyersall Park ដែលតំបន់អចលនទ្រព្យដ៏មានតម្លៃថ្លៃបំផុត នៅក្នុងប្រទេសសិង្ហបុរី​ ហើយវាបានស្ថិតនៅជាកម្មសិទ្ធិរបស់គ្រួសាររាជវស្ស Johor ចាប់តាំងពីទសវត្សឆ្នាំ១៨០០ មកម្លេះ។ ព្រះអង្គម្ចាស់ Ismail គឺជាម្ចាស់ដីធ្លីដែលបានចុះបញ្ជីនាពេលបច្ចុប្បន្ន។

ជម្រាបជូនថា គ្រួសាររាជវង្ស Johor ដែលដឹកនាំដោយបិតាព្រះអង្គម្ចាស់ Ismail ដែលជាស្តេចម៉ាឡេស៊ី Ibrahim Iskandar ត្រូវបានគេប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិសរុបចំនួន ៥,៧ពាន់លានដុល្លារគិតត្រឹមឆ្នាំមុន ដោយប្រភពចំណូលចម្បង​ គឺទទួលបានពីការវិនិយោគអចលនទ្រព្យ នៅសិង្ហបុរី៕​