មិនឱ្យបងប្អូនអ្នកក្រុងសិរីសោភ័ណស្ងាត់និងឯកោទេ ! ព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT និងជួបបងប្អូន២ថ្ងៃជាប់គ្នា

កម្សាន្ត

មិនឱ្យបងប្អូនអ្នក្រុងសិរីសោភ័ណឯកោរនោះទេ ពេលនេះព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT បានធ្វើដំណើរទៅដល់ទឹកដីខេត្ត បន្ទាយមានជ័យហើយ ដោយត្រៀមការប្រគំតន្រ្តីដ៏ធំអស្ចារ្យ រួមជាមួយនិងការសម្តែងរបស់កំពូលតារាចម្រៀងល្បីៗជាច្រើនរូបទៀត ។ រយៈពេល២ថ្ងៃនោះដឹងតែសប្បាយជុំគ្នាហើយ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់ការប្រគំតន្រ្តី EXPREZ CHARITY CONCERT នៅលើទឹកដីក្រុងសិរីសោភ័ណ គឺជាគោលដៅថ្មីមួយទៀតរបស់យើង ដំណើរឆ្ពោះទៅកាទិសខាងលិចនេះ គឺដើម្បីផ្តល់នូវភាពរីករាយ អារម្មណ៍រំភើបញាប់ញ័រ ជួនពុកម៉ែបងប្អូន រាំលេងកម្សាន្តជុំគ្នានៅក្នុងការប្រគំតន្រ្តី EXPREZ CHARITY CONCERT

នៅថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត , ខាន់ ជេមស៌ , គូម៉ា , កញ្ញា អ៊ុក សុវណ្ណារី និងតារាចម្រៀងវ័យក្មេងផ្សេងៗទៀត ។ ចំណែកនៅថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៦ ឯណោះវិញ កាន់តែអស្ចារ្យ កាន់តែរំភើប កំពូលតារាចម្រៀង ព្រាប សុវត្ថិម , ខេម , Tempo , និងតារាចម្រៀងស្រីប្រុស វ័យក្មេងជាច្រើនរូបទៀត នឹងទៅអង្រួញឆាកតន្រ្តី EXPREZ CHARITY CONCERT ឱ្យកក្រើកតែម្តង ។

ព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT ធ្វើឡើងដើម្បីគាំទ្រយុទ្ធនាការ១ពាន់លានរៀលដើម្បីសប្បុរធម៌ ។ សម្រាប់ចុងសប្តាហ៍នេះ EXPREZ CHARITY CONCERT នឹងជួបបង្អូននៅទីតាំងដី ឧកញ៉ា ហង្ស សុីផា ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ។ កុំភ្លេចចូលរួមទស្សនាការប្រគំតន្រ្តី EXPREZ CHARITY CONCERT ឱ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដល់សិល្បករផង និង ដើម្បីសប្បាយជុំគ្នាផង ជាពិសេស EXPREZ CHARITY CONCERT មិនឱ្យបងប្អូនអ្នកខេត្ត បន្ទាយមានជ័យ អផ្សុក និងឯកោរនោះទេ ៕