ភ្នំពេញ — វេជ្ជបណ្ឌិតផ្នែកវះកាត់ប្រព័ន្ធប្រសាទនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានបញ្ជាក់ថា៖ មនុស្សជាច្រើនកំពុងប្រឈមមុខនឹងជំងឺដុំសាច់ខួរក្បាល ក៏ព្រោះពួកគេមិនបានយល់ដឹងពីកត្តាហានិភ័យមួយចំនួន៖

• អាយុ និងភេទ៖ ប្រភេទដុំសាច់ខុសគ្នា វិវត្តទៅតាមវ័យ (ក្មេង ឬចាស់) និងមានអត្រាកើតខុសគ្នារវាងបុរស និងស្ត្រី (ឧទាហរណ៍៖ ស្ត្រីងាយកើតដុំសាច់ស្រោមខួរក្បាលជាងបុរស)។
• ហ្សែន និងប្រវត្តិគ្រួសារ៖ បុគ្គលដែលមានសមាជិកគ្រួសារធ្លាប់កើត ឬមានរោគសញ្ញាតំណពូជ មានអត្រាហានិភ័យខ្ពស់ជាងគេ។
• ការប៉ះពាល់វិទ្យុសកម្ម និងសារធាតុគីមី៖ ការធ្លាប់ឆ្លងកាត់ការព្យាបាលដោយកាំរស្មីអុិច/អុីយ៉ូដ ឬការប៉ះពាល់ផ្ទាល់ជាមួយសារធាតុគីមីគ្រោះថ្នាក់។
• ប្រព័ន្ធស៊ាំចុះខ្សោយ៖ អ្នកដែលប្រើប្រាស់ថ្នាំពន្យារភាពស៊ាំ ឬអ្នកផ្ទុកមេរោគអេដស៍/អេដស៍ (HIV/AIDS) ងាយរងគ្រោះជាងមនុស្សទូទៅ។

ជាការក្រោនរំលឹកជូនដល់សាធារណជនឱ្យយកចិត្តទុកដាក់ចំពោះសុខភាពខួរក្បាល។ មន្ទីរពេទ្យអន្តរជាតិ អរៀនដា ក៏បានរៀបចំជា កញ្ចប់ពិនិត្យសុខភាពខួរក្បាល និង កញ្ចប់តេស្តអង្គចងចាំ ដែលរួមមាន៖
• ការត្រួតពិនិត្យ និងប្រឹក្សាដោយផ្ទាល់ដោយវេជ្ជបណ្ឌិតឯកទេសជំនាញដែលមានបទពិសោធន៍ខ្ពស់
• ការថតដោយម៉ាស៊ីន CT Scan – រកឃើញដុំសាច់ ការហូរឈាម ឬការរងរបួសក្នុងខួរក្បាល
• ការថតដោយម៉ាស៊ីន MRI – ផ្តល់រូបភាពលម្អិត និងច្បាស់លាស់លើរចនាសម្ព័ន្ធខួរក្បាល
• ការពិនិត្យតេស្តឈាម និងការពិនិត្យផ្សេងៗជាច្រើនទៀត។
កញ្ចប់នេះមានគោលបំណងអោយប្រជាជនខ្មែរទូទៅ ទទួលបានការរកឃើញបញ្ហាខួរក្បាលជាមុន និងអាចការពារការចុះខ្សោយនៃប្រព័ន្ធប្រសាទក្នុងពេលអនាគត ដោយលទ្ធផលវាយតម្លៃប្រព័ន្ធប្រសាទនេះគឺ ពេញលេញ ព្រមទាំងមានត្រឹមត្រូវហើយច្បាស់លាស់។

សូមទាក់ទងមកមន្ទីរពេទ្យអន្តរជាតិ អរៀនដា តាមរយៈទូរសព្ទ ឬផេកផ្លូវការក្នុងបណ្តាញសង្គម៖
សាខាដួងងៀប៖
Facebook Page: Orienda International Hospital link: https://www.facebook.com/share/17wLQM52NS/
081 811 789 / 078 233 789 / 096 6233 789
Telegram: 078 233 789
ទីតាំងនៅអគារលេខ 66 ផ្លូវ ដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ


