ឧកញ៉ា អ៊ុច សម្បត្តិ ធ្លាប់មានប្រវត្តិធ្វើសំណង់ មុនក្លាយជាស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្ដៅ (មានវីដេអូ)

មហាសេដ្ឋី និងមុខជំនួញ

ក្នុងបទសម្ភាស៍ពិសេស ក្នុងកម្មវិធី “សេដ្ឋី និងជំនួញ” ជាមួយ Oknha news កាលពីពេលថ្មីៗកន្លងទៅនេះ លោកឧកញ៉ា អ៊ុច សម្បត្តិ បានរៀបរាប់ឱ្យដឹងពីប្រវត្តិ ការសិក្សារបស់លោកកាលនៅកុមារភាពថា កាលពីមុនលោក មិនត្រឹមតែជាក្មេងដែលរៀនមិនសូត្រពូកែនោះទេ ប៉ុន្តែលោកឧកញ៉ា តស៊ូរៀនសូត្រ ដោយមិនបោះបង់ការសិក្សា និងមានប្រវត្តិចាប់ផ្ដើមប្រឡូកក្នុងអាជីវកម្មដំបូង យ៉ាងត្រដាបត្រដួស ទម្រាំមានថ្ងៃនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនោះ ស្ថាបនិកក្រុមហ៊ុន គ្រួសារកក់ក្ដៅរូបនេះ ក៏ធ្លាប់មានប្រវត្តិចាប់ផ្ដើមចេញរកលុយខ្លួនឯង ដោយធ្វើកម្មករសំណង់ផងដែរ។ ដើម្បីជ្រាបកាន់តែច្បាស់ពីប្រវត្តិរបស់លោក សូមទស្សនាវីដេអូខាងក្រោម…

នាំមកជូនដោយ៖ ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស