ពេលវេលាល្អ គឺពេលវេលា ឈ្នះមហារង្វាន់ពីស្រាបៀរ គ្រុឌ ក្នុងឱកាសអបអរសាទរសង្ក្រាន្តឆ្នាំថ្មី

អាជីវកម្ម

ពេលវេលាល្អ ពេលវេលាឈ្នះមហារង្វាន់ជាមួយស្រាបៀរ គ្រុឌ! ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ស្រាបៀរ គ្រុឌ នឹងផ្តល់រង្វាន់អស្ចារ្យកាន់តែច្រើន ដូចជារថយន្តភីកអាប់​ ម៉ូតូហុងដាឌ្រីមស៊េរីថ្មី រង្វាន់លុយសុទ្ធ និងរង្វាន់ជាច្រើនទៀត ដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យើងបានរកឃើញអតិថិជនជាច្រើននាក់ដែលបានឈ្នះរង្វាន់ពីស្រាបៀរ គ្រុឌ។ ពួកគាត់ពិតជារំភើបដែលទទួលបានរង្វាន់ពិតជាក់ស្តែង ចែករង្វាន់ដល់ដៃផ្ទាល់។ យើងនឹងផ្តល់ជូនរង្វាន់ធំរឹតតែច្រើន ដើម្បីធ្វើឲ្យឱកាសសង្ក្រាន្តឆ្នាំថ្មីកាន់តែរីករាយអធិកអធម។ ឆ្នាំថ្មីនេះលាភសំណាងរបស់អ្នកបានមកដល់ហើយ។ អ្នកមានសំណាងឈ្នះរង្វាន់បន្ទាប់អាចជារូបអ្នក ដោយគ្រាន់តែជាវស្រាបៀរ គ្រុឌ ហើយគាស់មើលរង្វាន់នៅក្រោមក្រវិលកំប៉ុង។ 

យើងជឿជាក់ថា អតិថិជននៅគ្រប់ខេត្តក្រុងនឹងមានពេលវេលាល្អ ពេលវេលារីករាយជាមួយក្រុមគ្រួសារ ជួបជុំមិត្តភក្តិចាស់ៗ ស្គាល់មិត្តភក្តិថ្មីៗ នាឱកាសចូលឆ្នាំថ្មីនេះ។ កាន់តែពិសេសទៀត អតិថិជនអាចចូលរួមទទួលយកភាពរីករាយ រាំលេងកម្សាន្ត លេងល្បែងប្រជាប្រិយខ្មែរ និងសកម្មភាពសប្បាយៗជាច្រើននៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី នៅតាមបណ្តាខេត្តក្រុងទូទាំងប្រទេស រហូតដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៣ ដោយជួបជាមួយកំពូលតារាចម្រៀងល្បីៗ។  

ស្រាបៀរ គ្រុឌ ជាស្រាបៀរដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងបានឈ្នះមេដាយមាសពីស្ថាប័នគុណភាពអន្តរជាតិ Monde Selection។ ស្រាបៀរ គ្រុឌ តែងតែបង្កើតអ្វីថ្មី កម្មវិធីកម្សាន្តដ៏សម្បូរបែប កម្មវិធីប្រគំតន្រ្តី កម្មវិធីប្រដាល់គុនខ្មែរ ការផ្តល់មហារង្វាន់ ដើម្បីចែករំលែកពេលវេលាល្អជាមួយអតិថិជននៅគ្រប់ទីកន្លែង។ ជាវស្រាបៀរ គ្រុឌ កាន់តែច្រើន ឱកាសឈ្នះរង្វាន់រឹតតែច្រើន៕ 

ពេលវេលាល្អ អបអរសាទរសង្ក្រាន្តឆ្នាំថ្មី! 

ពេលវេលាល្អ ពេលវេលាឈ្នះមហារង្វាន់ពីស្រាបៀរ គ្រុឌ!