ចង់ទៅលេងសមុទ្រ ឬទឹកដីអង្គរ? រថយន្តក្រុមហ៊ុន វិរៈប៊ុនថាំ មានប្រូម៉ូសិនពិសេស រហូតដល់ចុងខែសីហា

អាជីវកម្ម

ជាឱកាសដ៏ល្អមួយ សម្រាប់បងប្អូន​ដែល​មាន​បំណង​ចង់​ធ្វើ​ដំណើរកម្សាន្ត​ទៅ​លេង​តំបន់​សមុទ្រ​នៅ​ខេត្ត​កំពត ឬ​ទៅ​កាន់​ទឹកដី​អង្គរ​នៃ​ខេត្តសៀមរាប ​​ខណៈ​ដែល​ពេល​នេះ ​ក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស ​​មាន​កម្មវិធី​ប្រូម៉ូសិន​ពិសេស សម្រាប់​រថយន្ត​ឈ្នួល​ដឹក​អ្នកដំណើរ​លំដាប់​ VIP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធី​ប្រូម៉ូសិន​ពិសេស​នេះ គឺ​គិត​ចាប់ពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០២៣ រហូត​ដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ២០២៣ ដោយ​ទិសដៅ​ធ្វើ​ដំណើរ​​ទៅ​មក​ ភ្នំពេញ-កំពត តម្លៃ​ពេញ ៩​ដុល្លារ បញ្ចុះ​សល់​ត្រឹម ៧​ដុល្លារ រីឯ​ទិស​ដៅ​ទៅ​មក ភ្នំពេញ-សៀមរាប តម្លៃ​ពេញ ២២,៥​ដុល្លារ បញ្ចុះ​សល់​ត្រឹម ១៨​ដុល្លារ​ប៉ុណ្ណោះ។ ដោយឡែក សម្រាប់​បងប្អូន ដែល​ចង់​ទៅ​លេង​កម្សាន្ត​នៅ​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​រតនគិរី ​​ក៏​ទទួល​បាន​ប្រូសិន​នេះ​ដូច​គ្នា ដែល​ទិសដៅ ភ្នំពេញ-មណ្ឌលគិរី សល់​ត្រឹម ១២,៥ដុល្លារ និង​ទិសដៅ ភ្នំពេញ-រតនគិរី សល់​ត្រឹម ១៦,៥​ដុល្លារ។

លោកអ្នកអាចទំនាក់ទំនងសាកសួរព័ត៌មាន ឬក៏កក់តាមរយៈកម្មវិធីVET Express ក៏បានដែរ។
-សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS: https://apple.co/2GG57Vq
-សម្រាប់ប្រព័ន្ធប្រតិបត្តិការ GooglePlay: https://bit.ly/2IhMiZ8
សម្រាប់ព័ត៌មានបន្ថែម និងតំលៃក្នុងការជួលរថយន្ត សូមទំនាក់ទំនងទៅកាន់លេខទូរសព្ទ​: 098 717 717 (Telegram)។

សូម​ជម្រាប​ថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស គឺជាក្រុមហ៊ុនខ្មែរ ​ដែលឈានមុខគេតែមួយគត់ ក្នុងប្រទេស​កម្ពុជា សម្រាប់​សេវាកម្មដឹកអ្នកដំណើរ និងសេវាកម្មបញ្ញើទំនិញ ទៅដល់គ្រប់កន្លែងទាំងអស់ មិនថាតំបន់ដាច់​ស្រយាល​នោះទេ។ ដោយគិតមកដល់សព្វថ្ងៃនៅក្នុងឆ្នាំ២០២៣​នេះ​ ​គឺក្រុមហ៊ុនបានពង្រីកសាខា​ ​បាន​ច្រើន​ជាង ៨៥០​ សាខា នៅ​ទូទាំង​ប្រទេសកម្ពុជា និង​មានទាំងសាខានៅប្រទេសថៃ និង​វៀតណាម៕​