យីហោ​ក្រុមហ៊ុន ៤ ទៀត ព្រមព្រៀង​សហការបើក​​ដំណើរការ​នៅ​ផ្សារទំនើប​ជីបម៉ុង ២៧១

អាជីវកម្ម

ផ្សារទំនើបខ្នាតយក្ស Chip Mong ២៧១ Mega Mall ទទួល​បាន​ក្រុមហ៊ុនធំៗចំនួន ៤ ទៀត មកចាប់ដៃគូសហការ ខណៈ​ផ្សារ​ទំនើប​ដែល​ចាយទុន​រាប់លាន​ដុល្លារ ត្រៀមបើកដំណើរការ​នៅពេលដ៏​ខ្លី​ខាង​មុខ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនដែល បានចុះអនុស្សរណៈយោគយល់គ្នាជាមួយ ផ្សារទំនើបChip Mong ២៧១ Mega Mail ទាំំង ៤ រួមមាន៖

១.DAIRY QUEEN, KRISPY KREME និង PIZZA COMPANY មកពី Express Food Group Cambodia ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកអាហារ និងភេសជ្ជៈនៅអាស៊ីអាគ្នេយ៍។

 ២.ក្រុមហ៊ុន BROWN COFFEE AND BAKERY ដែលបច្ចុប្បន្នជាហាងកាហ្វេដ៏ល្បីក្នុងស្រុក និង ឈានមុខក្នុងការផ្តល់នូវបទពិសោធន៍កាហ្វេឱជារស និង ល្អបំផុត។

៣.ក្រុមហ៊ុន CHATIME ដែលមានសាខាសរុបជាង ១.០០០ កន្លែង នៅទូទាំងពិភពលោក។

៤.AOSOTPLUS ​ផ្គត់ផ្គង់ម៉ាកល្បីៗដែលផ្តោតសំខាន់ទៅលើ សុខភាព សុខុមាលភាព និងសម្រស់។

គួររំឮកផងដែរថាកាលពីថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ២០២២ ជីបម៉ុងរីថែលក៏បានទទួលដៃគូរសហការពីក្រុមហ៊ុន Jumbo Seafood ជាភោជនីយដ្ឋានគ្រឿងសមុទ្រដែលល្បីឈ្មោះបំផុតនៅប្រទេសសិង្ហបុរី និង នៅអាស៊ី និងបើកដំណើរការភោជនីយដ្ឋានដំបូងរបស់ខ្លួននៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉លផងដែរ៕