ហាង 7-Eleven ចាប់ផ្តើមបើក​សាខា​នៅក្រុង​សៀមរាប​​ កណ្តាល​តំបន់ប្រជុំ​ជនសំបូរ​ភ្ញៀវទេសចរ​បរទេស

អាជីវកម្ម

ហាង7-Eleven បានប្រកាស​បើកសាខា​ថ្មី​​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ស៊ីវត្ថា ក្នុង​តំបន់ប្រជុំជន​ក្រុងសៀមរាប​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​ពង្រីកន្ថែម​​សាខា 7-Eleven ហ៊ុយម៉េង ស្ថិត​នៅ​តំបន់​ដែលជោរជន់ដោយ​ហាង​លក់​ទំនិញ និង​ប្រជុំជនដោយ​​ភ្ញៀវ​ទេសចរ​ចម្រះ​ជាតិសាសសន៍។

ហាង 7-Eleven គ្រប់គ្រងដោយ CP ALL (Cambodia) Co., Ltd. ដែលជាម្ចាស់កម្មសិទ្ធិផ្ដាច់មុខតែមួយគត់នៅប្រទេសកម្ពុជា។

កាលពី​ខែ​មីនា ឆ្នាំ​២០២២ ហាងលក់រាយ​ទំនិញ​ដ៏​ល្បី​នេះ​បានពង្រីកសាខាដំបូងនៅ​ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយទទួលបានជោគជ័យលើសាខា ៦ ផ្សេងទៀតក្នុងរាជធានីភ្នំពេញ។

ហាងសេវេនអ៊ីឡេវេន សាខាស៊ីសេនម៉លប៉ោយប៉ែត ជាសាខាថ្មីចុងក្រោយបង្អស់ ដែលបើកបម្រើសេវាកម្មនៅកម្ពុជា និងជាសាខាដំបូងដែលស្ថិតនៅក្រៅរាជធានីភ្នំពេញ។

សាខានៅក្រុង​ប៉ោយប៉ែត​ស្ថិតក្នុងបរិវេណស៊ីសេនម៉ល ដែលជាមជ្ឈមណ្ឌលផ្សារទំនើប ប្រចាំតំបន់ខ្នាតធំព័ទ្ធជុំវិញ ដោយទីប្រជុំជនអ៊ូអរ ព្រមទាំងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច រួមមានធុរកិច្ចជាច្រើនប្រភេទ”។

ក្រុមហ៊ុន ស៊ីភី អល (ខេមបូឌា) ឯ.ក បានចុះកិច្ចព្រមព្រៀងធ្វើអាជីវកម្មផ្តាច់មុខ ដើម្បីប្រតិបត្តិការហាងលក់ទំនិញ 7-Eleven នៅកម្ពុជា ជាមួយក្រុមហ៊ុន 7-Eleven Inc រយៈពេល ៣០ ឆ្នាំ ហើយ​អាចនឹងបន្តកិច្ចព្រមព្រៀង រយៈពេល ២០ ឆ្នាំចំនួន២ដងបន្ថែមទៀតផងដែរ។

បច្ចុប្បន្ន​ហាងសេវេនអ៊ីឡេវេនមានចំនួន ៨ សាខា ដែលសាខាដំបូង សេវេនអ៊ីឡេវេន ជ្រោយចង្វារបានបើកបម្រើសេវាកម្ម នាខែសីហា ឆ្នាំ២០២១កន្លងមក៕