ផ្សារ​ទំនើបឡាក់គី បង្កើត​ដំបូង​តាំង​ពី​ឆ្នាំ១៩៩៣ ជិត ៣០ ឆ្នាំ​ពង្រីក​សាខា​ ៥៥ ទីតាំង​ទូទាំង​ប្រទេស

អាជីវកម្ម

ឡាក់គី​ម៉ាឃីត​គ្រុប​បង្កើត​ឡើងនៅក្នុង​ខែមីនា ឆ្នាំ១៩៩៣ ដែល​ឈរ​លើ​ទស្សនៈ​វិស័យ​ដើម្បី​នាំ​មក​ផលិតផល​ល្អៗ មិនមែន​សម្រាប់​តែ​ជនជាតិ​បរទេស​គឺ​សម្រាប់​ជនជាតិ​ខ្មែរ​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សាខាដំបូង​​​ផ្សារ​ទំនើប​ឡាក់​គី​ បើក​នៅ​លើ​ផ្លូវ​ព្រះសីហនុ ដែល​បាន​បម្រើ​ការ​ជូន​អតិថិជន នូវ​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​លើ​ទំនិញ​ស្រស់ និង​មាន​ផលិតផល​ជាច្រើន​មុខ​ទៀត​ទាំង​នាំ​ចូល​និង​នៅ​ក្នុង​ស្រុក។

ផ្សារ​ឡាក់គី​ដំបូងគេ​បើក​នៅលើដង​មហាវិថី​ព្រះសីហនុ

ឡាក់គី​បើក​ដំណើរ​ការ​ផ្សារ​ទំនើប​ និង​ផ្សារ​អ៊ិច​ប្រេស​មក​ដល់​ពេល​នេះ​មាន​ជាង ៥៥ ទីតាំង នៅ​ទូទាំង​ប្រទេស និង​ផ្តល់​ការងារ​ដល់​បុគ្គលិក​ជាង ១៣០០ នាក់។ ជា​ហាង​លក់រាយ​ឈានមុខ​គេ​នៅ​កម្ពុជា ឡាក់​គី​ផ្តល់​​ជូន​នូវ​ប្រភេទ​អាហារ​ស្រស់​ គ្រឿង​ទេស​ និង​ផលិតផល​ជាច្រើន​ដែល​មាន​ម៉ាក​នាំចូល​ និង​ផ្តាច់មុខ​ជាច្រើន ដែល​មាន​លក់​តែ​នៅ​ឡាក់គី​នៅ​កម្ពុជា។ ហាង​ឡាក់គី​នៅតែ​បន្ត​ពង្រីក​ក្នុងទីក្រុងភ្នំពេញ និង​បណ្តា​ខេត្ត​មាន​​​សៀមរាប និង​បាត់ដំបង។

ឌីអេហ្វអាយឡាក់គីប្រាយវេត​លីមីតធីត

ឌីអេហ្វអាយឡាក់គីប្រាយវេត​លីមីតធីត ជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងឡាក់គី​ម៉ាឃីត​គ្រុប និង​ឌីអេហ្វអាយរីថែលគ្រុប នៅថ្ងៃទី ៨ ខែមីនាឆ្នាំ ២០១២។ ឌីអេហ្វអាយរីថែលគ្រុប (“ គ្រុប”) គឺជាក្រុមហ៊ុនលក់រាយឈានមុខគេនៅអាស៊ី។

នៅថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២១ គ្រុបមានប្រតិបត្តិការហាងជាង ១០,០០០ កន្លែង។ ក្រុមហ៊ុនមេរបស់​គ្រុបគឺ Dairy Farm International Holdings Limited ដែលមានទីតាំងនៅទីក្រុង Bermuda និងមានការចុះបញ្ជីជាស្តង់ដារនៅផ្សារហ៊ុន​ London Stock Exchange ហើយក៏មានចុះបញ្ជីនៅផ្សារហ៊ុន Bermuda និង Singapore។ អាជីវកម្មរបស់គ្រុប ត្រូវបានគ្រប់គ្រងពីទីក្រុងហុងកុងដោយក្រុមហ៊ុន Dairy Farm Management Services Limited តាមរយៈការិយាល័យប្រចាំតំបន់របស់ខ្លួន។

ឌីអេហ្វអាយរីថែលគ្រុបគឺជាសមាជិកនៃ Jardine Matheson Group។

គោលដៅ

គោលដៅ​ផ្សារ​ឡាក់គី គឺ​ផ្តល់​ជូន​អតិថិជន​នៅ​ទូទាំង​អាស៊ី​នូវ​ផ្សារ​មួយ​ដែល​ពួកគេ​ទុក​ចិត្ត តាម​រយ:​គុណភាព សេវាកម្ម និង​គុណប្រយោជន៍។

គុណ​តម្លៃ

ដោយ​ឡែក​គុណ​តម្លៃ​វិញ ឡាក់គី​តែងតែ​យល់ថា អតិថិជន​សំខាន់​ជាង​អ្វីៗ​ទាំងអស់។ យើង​គោរព​គ្នា​ទៅវិញ​ទៅមក យើង​យកចិត្តទុកដាក់​អស់​ពី​ចិត្ដ យើង​ធ្វើ​រឿង​ត្រឹមត្រូវ៕