លិខិតអបអរសាទរពី លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ជូនចំពោះ ឧកញ៉ា ចាន់ សុឃាំង សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដែល ឧកញ៉ា ត្រូវបានជាប់ជា «ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥» ដោយទទួលបានសំឡេងគាំទ្រជាឯកច្ឆន្ទពោលគឺចំនួន ២៨ លើ ២៨សំឡេង ពីសមាជិកក្រុមប្រឹក្សាភិបាលនៅក្នុងមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ, ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា សម្រាប់អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។

ការទទួលបានតួនាទីដ៏សំខាន់នេះ គឺពិតជាស័ក្តិសមបំផុតចំពោះ ឧកញ៉ា ដែលជាថ្នាក់ដឹកនាំ និងជាធុរជនមួយរូបដែលបានចូលរួមយ៉ាងសកម្មប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជាឆ្ពោះទៅកាន់ភាពរីកចម្រើនជាលំដាប់ ជាពិសេសនឹងសម្រេចបាននូវសមិទ្ធិផលជាច្រើនបន្ថែមទៀត តាមរយៈការដាក់ចេញនូវយន្តការ ព្រមទាំងយុទ្ធសាស្ត្រជាអាទិភាព និងប្រសិទ្ធភាពដើម្បីចូលរួមគាំទ្រក៏ដូចជាជំរុញនូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។



