អ្នកឧកញ៉ា ហ៊ុន ឡាក់ ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមពិធីសម្ពោធកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ឆ្នាំ២០២៦

សមាគមឧកញ៉ាកម្ពុជា

នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូ នៃសមាគមឧកញ៉ាកម្ពុជា ចូលរួមពិធីសម្ពោធកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងត្រូវបានរៀបចំឡើងសមាគមសហគ្រិនវ័យក្មេងកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវបណ្ឌិត បានមានប្រសាសន៍កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងការរៀបចំកម្មវិធីប្រកបដោយសារៈសំខាន់នេះ ដើម្បីគាំទ្រដល់សហគ្រិន និងម្ចាស់អាជីវកម្មតាមរយៈការកសាងសមត្ថភាព និងការចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុពីអ្នកជំនាញដោយផ្ទាល់។

ក្នុងឱកាសនេះដែរ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានគូសបញ្ជាក់ពីសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងរយៈពេលកន្លងមក និងការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងសមត្ថភាពសហគ្រិនកម្ពុជាព្រោះកម្មវិធីនេះនឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការ ផ្តល់ចំណេះដឹង បង្កើតកាលានុវត្តភាព និងជំរុញការតភ្ជាប់។

គួរបញ្ជាក់ដែរថា កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទានបានដាក់ដំណើរការតាំងពីឆ្នាំ២០២១ មកម្ល៉េះ ក្រោមកិច្ចសហប្រតិបត្តិការរវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា។