ឧកញ៉ាបណ្ឌិត ត្រាំង លី និងលោកជំទាវ សុខ ស្រីម៉ៅ បរិច្ចាគថវិកា ៥,០០០ ដុល្លារអាម៉េរិក ជូនកាកបាទក្រហមកម្ពុជា

សមាគមឧកញ៉ាកម្ពុជា

ឧកញ៉ាបណ្ឌិត ត្រាំង លី សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ សុខ ស្រីម៉ៅ (ប្រធានក្រុមប្រឹក្សាភិបាល និងជាស្ថាបនិកសាលា CIA First International School) បានចូលរួមបរិច្ចាគថវិកាចំនួន ៥,០០០ ដុល្លារអាម៉េរិក តាមរយៈសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគថវិកា ជូនកាកបាទ​ក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

កាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើ​សកម្មភាព​មនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាពិសេសប្រជាជនភៀសសឹក និងគ្រួសារយុទ្ធជន​របួសនិងពលីក្នុងសមរភូមិ។