អ្នកឧកញ៉ា ហេង ឡុង នឹងដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អមដំណើរសម្តេចធិបតីក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

សមាគមឧកញ៉ាកម្ពុជា

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់ អ្នកឧកញ៉ា ហេង ឡុង អនុប្រធានសមាគមឧកញ៉ាកម្ពុជា ដើម្បីដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចំនួន៤រូប រួមមាន អ្នកឧកញ៉ា ផែ ហុកឈួន, អ្នកឧកញ៉ា សុខ ឆេង, អ្នកឧកញ៉ា ហ៊ុន ឡាក់ និង លោក ម៉ៅ សុទ្ធីវឌ្ឍ ចូលរួមអញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន នាថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឆ្លៀតក្នុងឱកាសដ៏សំខាន់នេះ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា នឹងចូលរួមជាមួយសភាពាណិជ្ជកម្ម-កម្ពុជា ក្នុងកិច្ចប្រជុំធុរកិច្ចនិងវិនិយោគផ្សេងៗ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងធុរកិច្ចរវាងកម្ពុជា និងហ្វីលីពីនផងដែរ។