អ្នកឧកញ៉ា ហ៊ុន ឡាក់ ត្រូវបានដំឡើងឋានៈ និងតែងតាំងជា «អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា»

សមាគមឧកញ៉ាកម្ពុជា

សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ បានផ្ញើសារអបអសាទរ អ្នកឧកញ៉ា ហ៊ុន ឡាក់ ដែលត្រូវបានដំឡើងឋានៈ និងតែងតាំងជា «អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមឧកញ៉ាកម្ពុជា សូមកោតសរសើរដល់ការខិតខំប្រឹងប្រែង រៀបចំ តាក់តែង និងបម្រើគ្រប់រាល់កិច្ចការ ក៏ដូចជាសកម្មភាពនានា ចាប់ពីតាំងពីថ្ងៃដំបូងរហូតមក និងសូមជូនពរ អ្នកឧកញ៉ា ទទួលបាននូវសេចក្តីសុខ និងជោគជ័យរាល់ភារកិច្ចបន្ថែមទៀតសម្រាប់តួនាទីថ្មីនេះ។

សូមជម្រាបថា មុនទទួលបានការដំឡើងឋានៈ និងការតែងតាំងខាងលើនេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ មានតួនាទីជា អគ្គលេខាធិការ នៃសមាគមឧកញ៉ាកម្ពុជា៕