កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ជួបសំណេះសំណាលជាមួយកំពូលតារាចម្រៀងឥណ្ឌូនេស៊ី Siti Badriah មុនពេលប្រគំតន្ត្រី

កម្សាន្ត

មុនការចាប់ផ្តើមប្រគំតន្រ្តីមកដល់នៅប៉ុន្មានម៉ោងទៀតនោះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងកំពូលតារាចម្រៀង តន់ ចន្ទសីម៉ា បានឆ្លៀតឪកាសជួបសំណេះសំណាលជាមួយកំពូលតារាចម្រៀងឥណ្ឌូនេស៊ី Siti Badriah នៅលើទឹកដីកូរ៉េ នាថ្ងៃទី២៩ ខែកញ្ញានេះ។ បើយោងលើផេកហ្វេសប៊ុកផលិតកម្ម Galaxy Navatra ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍ប្រគំតន្រ្តី ASIA CONCERT របស់ក្រុមហ៊ុន Heneiken Korea ដែលប្រមូលផ្តុំដោយកំពូលតារាចម្រៀងល្បីៗចំនួន ៣ប្រទេសកម្ពុជា ថៃ និងឥណ្ឌូនេស៊ី នឹងត្រូវចាប់ផ្ដើមនៅម៉ោង ៣រសៀនេះតទៅ រហូតដល់ម៉ោង ១២យប់នៅទី២៩ ខែកញ្ញានេះហើយ ស្ថិតនៅ Laviedor Resort លើដីប្រទេសកូរ៉េ។

ក្រុមការងាររៀបចំប្រគំតន្រ្តដ៏អស្ចារ្យលើទឹកដីកូរ៉េនេះ បានឲ្យដឹងថា មុនការប្រគំនន្ត្រីមកដល់ ក្រុមតារាចម្រៀងទាំងអស់បានជួបសំណេះសំណាលសួរសុខទុក្ខគ្នាទៅវិញទៅមកប្រកបដោយបរិយាកាសស្និទ្ធស្នាលបំផុុត។ បន្ថែមទៀតនោះ កំពូលតារាចម្រៀងទាំងអស់បាន មកជួបជុំគ្នាអស់ហើយ ព្រមទាំងសមបទចម្រៀងតាំងតែពីល្ងាចមិញនិងព្រឹកនេះហើយនៅរសៀលនេះពួកគាត់នឹងចាប់ផ្ដើមប្រគំតន្ត្រីយកតែម្ដង។

នៅក្នុងព្រឹត្តិការណ៍ Asia Concert Korea នេះនឹងមានវត្តមានពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ, ខេមរៈ សិរីមន្ត, តន់ ចន្ទសីម៉ា, ខេម, Tempo Tris និងកំពូលតារាចម្រៀងមកពីថៃ លោក Tik Shiro, កញ្ញា Yinglee Srijumpol, លោកលុកធុង កូនកាត់ hyper ព្រមទាំងកំពូលតារាចម្រៀងជួរមុខមកពីប្រទេសឥណ្ឌូនេស៊ី កញ្ញា Siti Badriah  និង Ghea Youbi ជាដើម។

ការប្រគំតន្រ្តី ASIA CONCERT របស់ក្រុមហ៊ុន Heneiken Korea មានទីតាំងស្ថិតនៅ
라비돌 리조트
경기 화성시 정남면 세자로 286
(병점역 3번출구 버스있습니다) https://maps.app.goo.gl/HTUwmjFyaJtMiKHy8
Tel: 010-4340-2303