អ្នកឧកញ៉ា​ ហុង​ ពីវ​ នាំបុគ្គលិកចូលលេងកម្សាន្តក្នុងពិភពទឹកកក​ យ៉ាងសប្បាយរីករាយ!

កម្សាន្ត ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ពុង ពីវ ដែលជាមហាសេដ្ឋីអចលនទ្រព្យលំដាប់កំពូលក្នុងប្រទេសកម្ពុជា បានបុគ្គលិកជាច្រើននាក់ចូលលេងកម្សាន្តក្នុងពិភពទឹកកកយ៉ាងសប្បាយរីករាយនាចុងសប្តាហ៍នេះ នៅជាប់នឹងការិយាល័យក្រុមហ៊ុន ពិភពថ្មី ខណ្ឌសែនសុខ នាព្រឹកថ្ងៃទី២០ ខែតុលានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃសុក្រនេះ អ្នកឧកញ៉ា ហុង ពីវ បានបង្ហោះរូបភាពក្នុងពិភពទឹកកកសិប្បនិម្មិតនៅស្រុកខ្មែរជាច្រើនសន្លឹកជាមួយបុគ្គលិក អមដោយខ្លឹមសារយ៉ាងដូច្នេះថា៖ «អ្នកឧកញ៉ា​ ហុង​ ពីវ​ បាននាំបុគ្គលិកចូលលេងកម្សាន្តក្នុងពិភពទឹកកក​ជាប់ការិយាល័យ​ បុរី​ ពិភពថ្មី​ ទល់មុខ​ AEON II»។

ពិភពព្រិលទឹកកកដ៏ចម្លែកអស្ចារ្យដំបូងនៅស្រុកខ្មែរនេះ ត្រូវបានគេដឹងថា វិនិយោគដោយក្រុមហ៊ុន WOWNOW ដែលចាប់ផ្តើមបើកដំណើរការនៅថ្ងៃទី២០ ខែតុលានេះតទៅ ស្ថិតនៅទល់មុខ អ៊ីអន២ ខណ្ឌសែនសុខ សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ៕

សូមទស្សនារូបភាពខាងក្រោម៖