ខនសឺត របស់ Khmer Beverages ជាមួយ Galaxy Navatra ចេញដំណើរប្រជុំដោយកំពូលតារាចម្រៀងល្បីៗ ថ្ងៃទី 23-24 ខែធ្នូ ឆ្នាំ2023ខាងមុខនេះ

កម្សាន្ត

ផលិតកម្ម Galaxy Navatra បានសហការជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចុះកុងត្រាពេលកន្លងទៅ ឥឡូវប្រកាសបើកយុទ្ធនាការប្រគុំតន្ត្រីខ្នាតយក្សទូទាំង ២៥ រាជធានី- ខេត្ត ក្រុងហើយ ក្នុងផែនការប្រម៉ូតទីផ្សារប្រចាំឆ្នាំ២០២៤ នឹងចេញដំណើរនៅថ្ងៃទី 23-24 ខែធ្នូ ឆ្នាំ2023ខាងមុខនេះ នៅបរិវេណខាងមុខផ្សារទំនើប ជីប ម៉ុង 271 Mega Mall ប្រជុំទៅដោយកំពូល តារាចម្រៀងល្បីៗជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំហានដំបូងបើកឆាកដែលប្រមូលផ្តុំដោយកំពូលតារាចម្រៀងដែលក្រុមហ៊ុន Khmer Beverages បានសហការជាមួយផលិតកម្មធំជាងគេនៅក្នុងស្រុកគឺផលិតកម្ម Galaxy Navatra រៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំសម្បើមនាចុងឆ្នាំ2023 និងបន្តទៅឆ្នាំ2024 មានកំពូលតារាចម្រៀងលំដាប់ជួរមុខប្រចាំព្រះរាជាណាចក្រកម្ពុជា មាន ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត លោក ខេម កញ្ញា តន់ ចន្ទសីម៉ា និងតារាប្រុសស្រីល្បីៗជាច្រើនទៀតដូចជា លោក ខាន់ ជេមស៌ លោក គូម៉ា កញ្ញា អ៊ុក សុវណ្ណារី លោក Nak Fake កញ្ញា ហុិន លីដា លោក K-LA កញ្ញា ខាត់ សួស្តី លោក រាជ ប្រាថ្នា ក្រុម BGB និងកញ្ញា Amie(កូនស្រីលោក ខាន់ ជេមស៌) ។

ព្រឹត្តិការណ៍នេះក៏មានការតាំងបង្ហាញផលិតផលជាច្រើនប្រភេទរបស់ក្រុមហ៊ុន Khmer Beverages ។ បទចម្រៀងល្បីៗពេញនិយមនិងShow ពិសេសៗ នឹងត្រូវបានតារាចម្រៀងយកមកសម្តែងនៅលើឆាកដ៏ធំទូលាយ ភ្លើងចម្រុះពណ៌ Sound ទំនើបកម្រិតស្តង់ដាអន្តរជាតិធានាថាបងប្អូនមិនខកបំណងឡើយ។
 
មហាព្រឹត្តិការណ៍ប្រគំតន្រ្តី Exprez Tour Concert ដែល នឹងធ្វើនៅថ្ងៃទី 23-24 ខែធ្នូ ឆ្នាំ2023ខាងមុខនេះ នៅបរិវេណខាងមុខផ្សារទំនើប ជីប ម៉ុង 271 Mega Mall បងប្អូនអាចចូលរួមទស្សនាបានដោយសេរី៕