ថ្ងៃសៅរ៍-អាទិត្យនេះ បងប្អូននៅខេត្តព្រះសីហនុដឹងតែសប្បាយហើយ សុទ្ធតែកំពូលតារាចម្រៀងទៅប្រគំតន្ត្រីនៅទីនោះ

កម្សាន្ត

មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្តព្រះសីហនុហើយនៅសប្ដាហ៍នេះ ដោយការប្រគំតន្ត្រី ខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាកបង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូនអាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី ២០ និង ២១ ខែមករា ឆ្នាំ២០២៤ នេះ ដែលមានទីតាំងនៅទីលានតេជោ (ពយតាម៉ូង) ខេត្តព្រះសីហនុ ចាប់ពីម៉ោង ០៨:០០ យប់ ដល់ម៉ោង១១:៣០យប់ ។

កំពូលតារាចម្រៀងដែលនឹងចូលរួមច្រៀងមានដូចជា កំពូលតារាចម្រៀងប្រចាំប្រទេស លោក ព្រាប សុវត្ថិ, លោក ឧកញ៉ា ខេមរៈ សិរីមន្ត, លោក ខេម, កញ្ញា តន់ ចន្ទសីម៉ា និងតារាចម្រៀងជាច្រើនរូបទៀត រួមមាន លោក ខាន់ ជេមស៌, លោក គូម៉ា, លោក ជុំ លីណូ, កញ្ញា ហ៊ិន លីដា, លោក K-LA, Team BGB, កញ្ញា អេមមី និងកញ្ញា ណាណា ។

ក្រៅពីតារាចម្រៀងដែលបានរៀបរាប់ខាងលើ ក៏មានអមមកជាមួយការសម្ដែងshowពិសេសៗ ព្រមទាំងមាន DJ ដើម្បីបង្កើនភាពសប្បាយរីករាយជាមួយចង្វាក់ភ្លេង EDM នៅលើឆាកតន្រ្តីដ៏ធំសម្បើម បច្ចេកទេសSoundទំនើបចុងក្រោយ និងភ្លើងចម្រុះពណ៍ដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុន។ព្រឹត្តការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី៕