អ្នកកំពង់ស្អឺចាំទទួលផង! មហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស DAZZ TOUR CONCERT RIDE THE BEAT ប្រជុំដោយកំពូលតារាចម្រៀងល្បីៗបានទៅដល់ហើយ

កម្សាន្ត

មហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស DAZZ TOUR CONCERT RIDE THE BEAT ប្រជុំដោយកំពូលតារាចម្រៀងល្បីៗបានត្រឡប់មកវិញហើយ ជាមួយនិងក្តីស្រឡាញ់ពីភេសជ្ជៈប៉ូវកម្លាំងខ្លាំង DAZZ អ្នកកំពង់ស្ពឺ ចាំទទួលផងណា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស DAZZ TOUR CONCERT RIDE THE BEAT នឹងរៀបចំឡើងនៅលើទឹកដីខេត្តកំពង់ស្ពឺ នៅក្បែរផ្សារត្រពាំងក្រឡឹង ឃុំគរីវ័ន្ត ស្រុកភ្នំស្រួច ចាប់ពីម៉ោង៨យប់តទៅ។ ទស្សនិកជនអាចចូលរួមទស្សនារាំលេងកម្សាន្តបានដោយសេរី ដោយជួបជាមួយកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដូចជាកំពូលតារាចម្រៀង ព្រាប សុវត្ថិ , កញ្ញា តន់ ចន្ទសីម៉ា ,លោក សុវត្ថិ មុនីវណ្ណ , លោក សុវត្ថិ សិរីវុឌ្ឍ និង បេក្ខជនកម្មវិធីប្រឡងចម្រង CAMBO RAPPER ជាដើម… ដោយឡែកនៅថ្ងៃទី ៣០ ខែ វិច្ឆិកា ទស្សនិកជននឹងជួបជាមួយតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត , ខាន់ ជេមស៌ , គូម៉ា និង កញ្ញា លីនដា , លោក រាជ ប្រាថ្នា និងលោក Nak Fake ។

ការប្រគំតន្រ្តី DAZZ TOUR CONCERT RIDE THE BEAT គឺធ្វើឡើងដើម្បីលើកស្ទួយវប្បធម៌ សិល្បៈ តន្រ្តី និងនាំភាពរីករាយដល់អ្នកគាំទ្រ៕