ប្រសិនបើមិនសប្បាយចិត្ត គេថាឱ្យទៅលេងសមុទ្រ ! ដូច្នេះត្រូវម៉ាច់តែម្តងការប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT នឹងជួបជាមួយបងប្អូនទស្សនិកជននៅតំបន់សមុទ្រទឹកដីខេត្ត ព្រះសីហនុ រយៈពេល២ថ្ងៃជាប់គ្នា នៅចុងសប្តាហ៍នេះ បានទាំង Chill ! បានទាំងទស្សនាការប្រគំតន្រ្តីដោយ Free ! រកឯណាមាន ណាត់ជួបគ្នាឱ្យហើយទៅ… ។

ការប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT បានធ្វើដំណើរដល់ទឹកដីខេត្ត ព្រះសីហនុ ហើយ ដើម្បីជួបជាមួយពុកម៉ែបងប្អូននៅតំបន់សមុទ្រ ដែលជាទីកន្លែងដែលមនុស្សជាច្រើនប្រាថ្នាចង់ទៅទស្សនា និងកម្សាន្តអារម្មណ៍ ។ សម្រាប់ការប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT នៅទឹកដីខេត្ត ព្រះសីហនុ នឹងរៀបចំឡើងនៅបរិវេណដីឡូតិ៍ ភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ជាក់ស្តែងនៅថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០២៦ ជួបជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ , ខេម , ខាន់ ជេមស៌ កញ្ញា ខាត់ សួស្តី និងតារាចម្រៀងជាច្រើនរូបទៀត ។ អ្វីដែលការតែពិសេសជាងនេះទៅទៀតនោះនៅថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២៦ ជួបជាមួយតារាចម្រៀងស្រគត់ស្រគំលោក គូម៉ា តារាចម្រៀងរ៉េប Tempo និងតារាច ម្រៀងវ័យក្មេងជាច្រើនរូប ដែលត្រៀមនឹងមកអង្រួនឆាកតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT ឱ្យកាន់តែកក្រើកនិងសប្បាយរីករាយនៅតំបន់សមុទ្រ ដែលជាទីកន្លែងមនុស្សជាច្រើនប្រាថ្នា និងចូលចិត្តទៅកម្សាន្ត។

កុំភ្លេចចូលរួមទស្សនាការប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERTដោយសេរី និងក្រេបរសជាតិស្រាបៀរ GANZBERG ដែលឈ្ងុយឆ្ងាញ់កម្រិតពិភពលោកនៅតំបន់សមុទ្រ បានទាំង Chill បានទាំងទស្សនាការប្រគំតន្រ្តីហ្រ្វី រកឯណាបាន បើមិនណាត់ជួបគ្នាទេ ប្រយ័ត្នស្តាយក្រោយ ។
តារាចម្រៀងល្បីៗជាច្រើនរូបប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីសម្តែងនិងច្រៀងជូនបងប្អូនអ្នកខេត្ត ព្រះសីហនុ ទស្សនា និងរាំលេងកម្សាន្តនៅតំបន់សមុទ្រ ដែលមានខ្យល់អាកាសត្រជាក់រសាយអស់ទុក្ខកង្វល់ ៕




