មិនទាន់ចប់ទេបេសសកម្ម និងព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT នៅតែបន្តជួបបងប្អូនទស្សនិកជនជាបន្តបន្ទាប់ទៀត ជាក់ស្តែងនៅចុងសប្តាហ៍នេះ បេសសកម្មថ្មីរបស់យើងនឹងទៅជួបជាមួយបងប្អូនអ្នកស្រុកបាភ្នំ ខេត្តព្រៃវែង ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយមិនធ្លាប់មានពីមុនមក ។

ការប្រគំតន្រ្តី DAZZ CHARITY CONCERT ពិតជាទទួលបានការគាំទ្រខ្លាំងពីសំណាក់បងប្អូនទស្សនិកជនទូទាំងក្នុងនិងក្រៅប្រទេស រហូតមានការសំណូមពរច្រើនពីមហាជនឱ្យDAZZ CHARITY CONCERT ធ្វើកម្មវិធីតាមខេត្តក្រុងឱ្យបានច្រើន ។ ឆ្លើយតបតាមសំណូមពរពេលនេះ DAZZ CHARITY CONCERT បានទៅដល់ទឹកដីខេត្ត ព្រៃវែង ហើយ បន្ទាប់ពីចប់បេសសកម្មនៅខេត្ត សៀមរាប ។

ការប្រគំតន្រ្តី DAZZ CHARITY CONCERT នឹងរៀបចំឡើងនៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង រយៈពេលពីរថ្ងៃជាប់គ្នា ដោយមានការចូលរូមសម្តែងនិងច្រៀងពីតារាចម្រៀងល្បីៗជាច្រើននៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា មានទាំងបទចម្រៀងមនោរសញ្ចេតនា និងបទចម្រៀងញាក់កន្រ្តាក់អារម្មណ៍ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ ក្មេងចាស់ប្រុសស្រី អាចចូលរួមទស្សនាការប្រគំតន្រ្តី DAZZ CHARITY CONCERT បានទាំងអស់ជាពិសេសការប្រគំតន្រ្តីនេះចូលរួមទស្សនាដោយសេរី មិនគិតថ្លៃឡើយ ជាក់ស្តែងនៅថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀងល្បីៗដូចជា ព្រាប សុវត្ថិ , ខេម , សុវត្ថិ មុនីវណ្ណ , សុវណ្ណ សិរីវុឌ្ឍ , កញ្ញា ខាត់ សួស្តី និងតារាចម្រៀងវ៍យក្មេងជាច្រើនរូប ។ នៅថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត , ខាន់ ជេមស៌ , គូម៉ា , Tempo និងតារាចម្រៀងផ្សេងៗទៀត ។

DAZZ CHARITY CONCERT គឺជាព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំមួយ ដែលរៀបចំឡើងដើម្បីចូលរួមផ្សព្វផ្សាយពីសិល្បៈតន្ត្រី និងបន្តបើកឱកាសការងារដល់សិល្បករ-សិល្បការិនី និងរក្សាចរន្តសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ។ តន្រ្តី១ពាន់លានរៀលដើម្បីសប្បុរសធម៌ ។ កុំភ្លេចចូលរួមទស្សនាការប្រគំតន្រ្តី DAZZ CHARITY CONCERT នៅលើទឹកដីខេត្ត ព្រៃវែង ឱ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដល់សិល្បករ ក៏ដូចជាជួបជាមួយ Idol ក្នុងដួងចិត្តរបស់បងប្អូនផ្ទាល់៕



