អ្នកភ្នំពេញចូលឆ្នាំអត់ទៅណាឆ្ងាយ កុំភ្លេចមកលេងសង្ក្រាន្តនៅ ACE សាខាទី២ ទើបបើកថ្មីណា៎!

កម្សាន្ត

អំឡុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សម្រាប់ប្រិយមិត្តអ្នកនៅរាជធានីភ្នំពេញ ជាពិសេសមិត្តៗយុវវ័យ ដែលមិនមានគម្រោងទៅកម្សាន្តឆ្ងាយៗ ឬមិនមានស្រុកកំណើតនៅតាមបណ្ដាខេត្ត សូមកុំទាន់សេដ។ ចុះហេតុអី មិននាំគ្នាទៅលេងសង្ក្រាន្ត និងទទួលយកប្រូម៉ូសិនពិសេស នៅ ACE Lounge and Restaurant សាខាទី២ ដែលទើបបើកដំណើរការសាកល្បងថ្មីថ្មោង កាលពីថ្ងៃទី១១ ខែមេសា ២០២២នេះ? ការពង្រីកសាខា ACE Lounge and Restaurant ថ្មីបន្ថែមមួយទៀតនេះ គឺដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលតែងតែផ្ដល់តម្លៃ និងអញ្ជើញមកកម្សាន្តសប្បាយជាហូរហែរៀងរាល់ថ្ងៃមិនដែលខាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីតាំង ACE Lounge and Restaurant សាខាទី២ ស្ថិតនៅជាប់ ទល់ខ្នងជាប់នឹងអគារ ACE សាខាទី១ ដដែល គឺនៅខាងក្រោយស្ថានទូរុស្សី ចម្ងាយ៣០០ ម៉ែត្រ លើផ្លូវលេខ១៦៧ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងឱកាសនៃការអបអរការបើកសម្ពោធសាកល្បងសាខាថ្មី និងស្វាគមន៍ពិធីចូលឆ្នាំថ្មីនេះដែរ ក្លឹបកម្សាន្ត ACE Lounge and Restaurant ក៏នឹងមានប្រូម៉ូសិនបញ្ចុះតម្លៃចាប់ពី 20%-30% ជូនអតិថិជនរបស់ខ្លួនថែមទៀតផង។

អេ ស៊ី អ៊ី គឺជាភោជនីយដ្ឋានលំដាប់ជួរមុខ ដែលត្រូវបានទទួលស្គាល់លើស្តង់ដារសុវត្ថិភាពកម្រិតខ្ពស់ពីមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ថាបម្រើសេវាកម្មម្ហូបអាហារជូនភ្ញៀវប្រកបដោយអនាម័យ និងផាសុខភាព។ ជាពិសេស ACE Lounge and Restaurant ក៏ជាប់ឈ្មោះជាភោជនីយដ្ឋាន ដែលគោរពតាមបទដ្ឋានស្តង់ដារ និងការណែនាំរបស់ក្រសួងសុខាភិបាលថែមទៀតផង។

ម្ហូបឆ្ងាញ់គ្រប់មុខ ភេសជ្ជៈចម្រុះដ៏ចាប់មាត់ បរិយាកាសដ៏រ៉ូមែនទិក ស្ដាប់ភ្លេង រាំលេងក្រោមភ្លើងពណ៌ បំភ្លេចអស់ទុកកង្វល់ អមដោយតន្ត្រីញាក់កន្ត្រាក់អារម្មណ៍ មានតែនៅ ACE Lounge and Restaurant មួយប៉ុណ្ណោះ។ រៀងរាល់រាត្រី អេ ស៊ី អ៊ី ក៏តែងតែនាំយកនូវបរិយាកាសដ៏រំភើប និងភ្ញាក់ផ្អើលជូនអ្នកគាំទ្រ របស់ខ្លួន នោះគឺ វត្តមានរបស់កំពូលតារាចម្រៀងល្បីៗ ក្រុមDj ក្រុមភ្លេង និងសិល្បៈករល្បីៗ ប្រចាំក្នុងប្រទេសកម្ពុជា មកច្រៀងកម្សាន្ត និងនាំយកភាពសប្បាយរីករាយ ជូនអតិថិជនរបស់ខ្លួន រាំលេង និងស្ដាប់កម្សាន្តផងដែរ។

អតិថិជនអាចទំនាក់ទំនង កក់កន្លែងទុកមុន ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស តាមរយៈលេខ 012 345 658 / 015 345 658 ៕