អ្នកចូលកម្សាន្ត នៅមេត្រូប៉ូល អាន់ដឺក្រោន សណ្ឋាគារហៃយ៉ាត់ ទ្រាំមិនឡើងរាំមិនបាន ពេលជួប Dj ល្បីៗលំដាប់អន្តរជាតិ

កម្សាន្ត

សណ្ឋាគារដ៏ប្រណិត ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ កំពុងតែប្រមូលផ្ដុំសុទ្ធតែ ឌីជេ ល្បីល្បាញលំដាប់អន្តរជាតិ ដើម្បីផ្តល់ជូនទស្សនីយភាពថ្មីនៃជីវិតពេលរាត្រីដ៏រស់រវើកក្នុងរាជធានីភ្នំពេញ នៅ មេត្រូប៉ូល អាន់ដឺក្រោន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហ្រ្គាវីទី ជាក្រុមតន្រ្តីថ្មីបំផុតលំដាប់អន្តរជាតិដែលនឹងប្រគំជូនភ្ញៀវ រៀងរាល់ល្ងាចចាប់ពី ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ដោយនឹងនាំអារម្មណ៍អ្នកចូលទៅកម្សាន្ត បានស្ដាប់សំឡេង និងកាយវិកាផ្ទាល់ក្នុងពិភពតន្រ្តីបទចម្រៀងជាច្រើនទម្រង់ រួមមាន តន្ត្រីបែប play pop, rock, soul, RnB និងបទចម្រៀងល្បីៗជាង៤០បទ សុទ្ធតែជាបទដែលពេញនិយមបំផុត។

ត្រៀមខ្លួនជាមួយនិងសម្លៀកបំពាក់ស្អាតៗ ដើម្បីទទួលយកបទពិសោធន៍និង បង្កើតអនុស្សាវរីយ៍ដ៏រំភើបជាមួយក្រុមតន្ត្រីហ្រ្គាវីទី នៅ មេត្រូប៉ូល អាន់ដឺក្រោន។​

មេត្រូប៉ូល អាន់ដឺក្រោន នៃសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជូនរាត្រីដ៏ល្អនិង​បទពិសោធន៍ក្រុមតន្រ្តីបន្តផ្ទាល់លំដាប់អន្តរជាតិ ឌីជេ ដែលធានាថា ភ្ញៀវដែលចូលកម្សាន្តប្រាកដជាទប់ខ្លួនមិននឹង បបួលគ្នា ឡើងឆាករាំលេងកម្សាន្តយ៉ាងសប្បាយរីករាយមិនខាន។ 

មេត្រូប៉ូល អាន់ដឺក្រោន មានបម្រើជូនភេសជ្ជៈជាច្រើនមុខ រួមទាំងអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់ជូនភ្ញៀវអញ្ជើញទៅកម្សាន្ត។  ដូច្នេះ​ប្រសិន​បើលោក​អ្នក ​កំពុង​ស្វែង​រក​កន្លែង​សម្រាប់​ជប់លៀង​ដ៏​ប្រណីត សូមអញ្ជើញមកទស្សនាដោយផ្ទាល់ ដើម្បីបានឃើញពីទិដ្ឋភាព​ពេល​រាត្រីភ្លើងពណ៌ចម្រុះ ដ៏​អស្ចារ្យ!

Metropole Underground បើកដំណើរការជូនភ្ញៀវជាតិ និងអន្តរជាតិ រៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង 6:00 PM ដល់ម៉ោង 1:00 AM។ សម្រាប់​ការ​កក់​​និង​សាកសួរ​ព័ត៌មានបន្ថែម​៖ 023 600 1234 ៕