វណ្ណដា និងតារាល្បីៗដាក់វេនគ្នា អង្រួនឆាក Jet’s Studio ៣ យប់ជាប់ៗគ្នា

កម្សាន្ត

ក្លឹបកំសាន្ត Jet’s Studio Club & Lounge បាន​រៀបចំ​កម្មវិធី​សប្បាយៗ​រយៈពេល ៣ ​យប់​ជាប់ៗគ្នា ដោយបាន​អញ្ជើញ​តារា​ចម្រៀង​លំដាប់កំពូលៗ មក​សម្ដែង​ជូន​ប្រិយមិត្ត​ស្ដាប់​ក្នុង​ពិធី​បុណ្យ Halloween ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ក្នុងនោះ​ Jet’s Studio បាន​អញ្ជើញ​តារា​ល្បី វណ្ណដា មក​កំដរ​អារម្មណ៍​ប្រិយមិត្ត​នៅ​យប់ទី ២៩ តុលា ហើយនៅយប់ទី ៣០ នឹង​មាន​វត្តមាន​តារា​ចម្រៀង ហ្សូណូ ​កញ្ញា ឈីន រតនៈ ពិធីការនី ថន លក្ខិណា និង DJ ស្រស់សោភា Roxy June ទៀតផង។

ដោយឡែក ម្ចាស់បទ “នៅបារម្ភសង្សារក្មេង” លោក ហេង ពិទូ នឹងបង្ហាញ​វត្តមាន​នៅ​យប់ថ្ងៃទី ៣១ តុលា។

សម្រាប់​កម្មវិធី​នេះ​ផងដែរ Jet’s Studio ក៏​នឹង​មាន​ប្រូម៉ូសិនពិសេស គឺ​រាល់​ការ​ជាវ​ស្រាបៀរ ១០ ដប នឹង​ទទួល​បាន​ការ​ថែមជូន ២ ដប ចំណែក​ឯ​ស្រាវីស្គី​វិញ​គឺ ២ ដប ថែមជូន ១ ដប។

Jet’s Studio Club & Lounge មាន​ទីតាំង​នៅ​ផ្ទះ​លេខ ១៤៥ ផ្លូវ​លេខ ៥៩ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ ទីក្រុង​ភ្នំពេញ ហើយ​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​កក់​តុ​មាន​ច្រើន​ខ្សែ​ដូចជា 012 519 519, 085 44 1111, 087 873 456, 015 337 678៕