អបអរសាទរខួបពីរឆ្នាំរបស់ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញជាមួយការផ្តល់ជូនដ៏ពិសេស!

កម្សាន្ត

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ( Hyatt Regency Phnom Penh) ដែលជាសណ្ឋាគារឈ្នះពានរង្វាន់ប្រណិតភាព បាននឹងកំពុងប្រារព្ធកម្មវិធីគម្រប់ខួបពីរឆ្នាំរបស់ខ្លួន និងធ្វើការផ្តល់ជូនតម្លៃពិសេសដែលមិនធ្លាប់មាន ត្រឹមតែ ៩៩ ដុល្លាប៉ុណ្ណោះក្នុងមួយយប់ សម្រាប់អតិថិជនទទួលយកបទពិសោធន៍ស្នាក់នៅជាមួយសណ្ឋាគារដ៏ប្រណិត ដែលមានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើកដំណើការនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញបានក្លាយជាគោលដៅសណ្ឋាគារដែលជាទីពេញចិត្តសម្រាប់ទាំងអតិថិជនធ្វើអាជីវកម្ម និងអតិថិជនដែលមកធ្វើដំណើរកម្សាន្តនៅក្នុងរាជធានីភ្នំពេញ។

ក្នុងអំឡុងពេលសាយភាយនៃជំងឺរាតត្បាតកូវីដ-១៩ វិស័យទេសចរណ៍នៅកម្ពុជាបានទទួលរងនូវផលប៉ះពាល់ជាខ្លាំង។ ហើយវាក៏ជាពេលវេលាដ៏លំបាកមួយ ជាពិសេសសម្រាប់អាជីវកម្មសណ្ឋាគារ ដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនភ្ញៀវទេសចរណ៍ដែលមកទស្សនានៅក្នុងប្រទេស។ យ៉ាងណាមិញ វិស័យទេសចរណ៍នៅកម្ពុជាឥឡូវនេះបាននឹងកំពុងចាប់ផ្តើមមានសន្ទុះងើបឡើងវិញ ហើយរួមជាមួយនឹងវិធានការសុវត្ថិភាពថ្មី ដូចជាការបង្កើនការរក្សាអនាម័យ ការរក្សាគម្លាតសុវត្ថិភាពសង្គម និងការតាមដានទំនាក់ទំនង អាជីវកម្មទេសចរណ៍កំពុងចាប់ផ្តើមបើកជាបណ្តើរៗ ហើយចំនួនអ្នកមកទស្សនាបានកំពុងកើនឡើងជាលំដាប់។

លើសពីនេះ រដ្ឋាភិបាលកម្ពុជាកំពុងវិនិយោគលើការផ្សព្វផ្សាយប្រទេសជាគោលដៅទេសចរណ៍ ដើម្បីជំរុញចំនួនភ្ញៀវទេសចរណ៍បន្ថែមទៀត។ ដូចនេះ ទោះបីជាឧស្សាហកម្មទេសចរណ៍នៅកម្ពុជាមានភាពយឺតយ៉ាវ ប៉ុន្តែកំពុងចាប់ផ្តើមទប់ទល់នឹងជំងឺរាតត្បាត និងទទួលបានសន្ទុះយ៉ាងពិតប្រាកដ។ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញកំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះឆ្ពោះទៅរកការងើបឡើងវិញនៃសេដ្ឋកិច្ចនៃវិស័យនេះ។

ក្នុងការប្រារព្ធកម្មវិធីគម្រប់ខួបពីរឆ្នាំរបស់ខ្លួន សណ្ឋាគារបាននឹងកំពុងផ្តល់ជូននូវកញ្ចប់ស្នាក់នៅពិសេសដែលរួមមានការផ្ដល់ជូនភេសជ្ជៈស្វាគមន៍ចំនួនពីរកែវនៅភោជនីយដ្ឋាន ការបញ្ចុះតម្លៃ ២០% ទៅលើសេវាកម្មស្ប៉ានៅ Jivapita Spa និងឱកាសឈ្នះរង្វាន់ជាច្រើននៅពេលអតិថិជនបានមកដល់សណ្ឋាគារចុះឈ្មោះឆែកអ៊ីន។

លោក Juan Mercadante អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានមានប្រសាសន៍ថា៖ «សូមអតិថិជនទាំងអស់ទទួលយកអត្ថប្រយោជន៍ និងកាដូដ៏ពិសេសនេះក្នុងអំឡុងពេលកម្មវិធីគម្រប់ខួបពីរឆ្នាំរបស់យើង ក្នុងនាមជាសណ្ឋគារដែលផ្តល់សេវាកម្មបដិសណ្ឋារកិច្ចដ៏ល្អឥខ្ចោះ និងមានបទពិសោធន៍ក្នុងការបម្រើជូនអតិថិជនក្នុងតំបន់។»

ការផ្តល់ជូនពិសេសនេះនឹងត្រូវបានអនុវត្តសម្រាប់ការកក់ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ នឹងការស្នាក់នៅចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ នៅថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។ អ្វីជាពិសេស សត្វចិញ្ចឹមរបស់លោកអ្នកក៏នឹងត្រូវបានទទួលស្វាគមន៍ពីសណ្ឋាគារ (លក្ខខណ្ឌនានាត្រូវបានអនុវត្ត)។ អត្រាសេវានឹងត្រូវបានទូទាត់ទៅតាមសេវាកម្មដែលបានជ្រើសរើស និងតាមអត្រាពន្ធដែលរដ្ឋាភិបាលបានកំណត់អនុវត្ត។

សម្រាប់ព័ត៌មានបន្ថែមនិងការកក់បន្ទប់ក្នុងកម្មវិធីគម្រប់ខួបរបស់សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ សូមចូលទៅកាន់គេហទំព័ររបស់សណ្ឋាគារ​​ https://www.hyatt.com/en-US/hotel/cambodia/hyatt-regency-phnom-penh/pnhrp/offers ឬទំនាក់ទំនងលេខទូរស័ព្ទ (855) 23 600 1234 / [email protected]