ផលិតកម្ម Galaxy Navatra សហការជាមួយក្រុមហ៊ុន Vattanac brewery រៀបចំកម្មវិធីប្រគុំតន្រ្តីដ៏អស្ចារ្យកណ្ដាលក្រុងសៀមរាប

កម្សាន្ត

សប្បាយ សប្បាយ រាប់ថយក្រោយជាមួយព្រឹត្តការណ៌ប្រគុំតន្រ្តីដ៏អស្ចារ្យនៅលើទឹកដីអង្គរ ខេត្តសៀមរាប ។ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំសកល2023 បង្កើតពេលវេលាល្អ អនុស្សាវរីយ៍ល្អៗ ជាមួយនឹងការប្រគំតន្រ្តីឆ្លងឆ្នាំដ៏អស្ចារ្យ ។ លោកអ្នកនឹងបានជួបជាមួយនឹងកំពូលតារាចម្រៀងល្បីៗរបស់ផលិតកម្ម Galaxy Navatra និងកំពូលតារាចម្រៀងល្បីៗ ជាច្រើនរូបទៀត ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្វីដែលកាន់តែពិសេសទៀតនោះ ក៏មានការចូលរួមពីDJ Remixជាមួយចង្វាក់EDM ដើម្បីបង្ករឱ្យកម្មវិធីកាន់តែកក្រើកផងដែរ

🗓️ព្រឹត្តិការណ៍ដ៏ធំនេះប្រព្រឹត្តទៅចំនួន៣ថ្ងៃគឺ នៅថ្ងៃទី ៣០-៣១ ខែធ្នូ ឆ្នាំ២០២២ និង ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣
📍ទីតាំងនៅលើកំណាត់ផ្លូវស៊ីវុត្ថា តំបន់ Pub street
កុំភ្លេចចូលរួមដើម្បីទទួលយកភាពសប្បាយរីករាយ និងពេលវេលាល្អជាមួយគ្នា។