អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ត្រៀមបង្ហាញវត្តមានភេសជ្ជៈកីឡា វី-អាកទីវ សម្ធិផលទី៦ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី

កម្សាន្ត

នាថ្ងៃទី ២៩ ខែមករា ២០២៣នេះ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី របស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នឹងរៀបចំព្រឹត្តការណ៍រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុមដ៏ធំ និងមិនធ្លាប់មានពីមុនមកនៅតាមបណ្តោយ ឆ្នេរសមុទ្រ ដ៏ស្រស់ស្អាត នៃតារារះនា ទិសនិរតី ក្នុងខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា មានប្រសាសន៍ពន្យល់ថា៖ «ព្រឹត្តការណ៍ នេះធ្វើឡើង ដើម្បី ប្រារព្វ និងអបអរវត្តមានភេសជ្ជៈគីឡា វី-អាកទីវ របស់យើង ដែលនេះបង្ហាញពីឆន្ទះរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ក្នុងការ លើក ស្ទួយ សុខភាព និងសុខមាលភាព សង្គម ហើយយើងជ្រើសរើសការរត់ ឫដើរព្រោះវាគឺជាសកម្មភាពកីឡាដែលមានភាពងាយស្រួល ងាយអនុវត្ត បំផុត មិនទាមទារសម្ភារបរិក្ខារ និងមានលក្ខណៈធម្មជាតិពិតៗ។ ការរត់ ឫដើរគឺជាលំហាត់ប្រាណដ៏អស្ចារ្យមួយដែលត្រូវបានគ្រូពេទ្យណែនាំឲ្យធ្វើយ៉ាងហោចណាស់ពី២០នាទី ទៅ ៣០នាទីឲ្យបានទៀងទាត់ដើម្បី ទទួល បាន អត្ថប្រយោជន៍សុខភាពដ៏សម្បូរបែប។ យើងខ្ញុំសង្ឈឹមថា ព្រឹត្តការណ៍ នេះ នឹងក្លាយទៅជាសារមួយជួយ ក្រើនរំលឹក ដល់ ប្រជាជន យើងឲ្យបន្តនិងចូលរួម ហាត់ ប្រាណ កាន់តែ ច្រើន។ »

ភេសជ្ជៈកីឡា វី-អាកទីវ គឺជាសម្ធិផលទី៦ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្ទាប់ពីដាក់ឲ្យដំណើរការ ផលិត ផល ស្រាបៀរ វឌ្ឍនៈ ស្រាបៀរគ្រុឌ ស្រាបៀរប្រណិតទឺកខ្មៅ ដ្រាហ្គិន ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ និងភេសជ្ជៈ ប៉ូវ កម្លាំង គ្រុឌអាយស៍ ដោយជោគជ័យក្នុងទីផ្សារប្រទេសកម្ពុជាត្រឹម រយៈពេលយ៉ាងខ្លី។

ដោយមើលឃើញ ពីនិន្នាការ បរិបទនៃការរស់នៅ និង ចំណះដឹងអំពីសុខភាពកាន់តែទូលំទូលាយរបស់ ប្រជាជនកម្ពុជា ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានជំរុញ និងបង្កើតឲ្យមាន ភេសជ្ជៈកីឡា វី-អាកទីវ ដែលជាជម្រើសបន្ថែមឆ្លើយតប ទៅតាមតម្រូវការ សម្រាប់ អតិថិជនដែលនិយមការលេងកីឡា ការហាត់ប្រាណ ការរស់នៅបែបសកម្ម និងមមាញឹក ហើយចាំបាច់ត្រូវការផលិតផលភេសជ្ជៈមួយដែលអាចទ្រ្រទង់ និងជំនួយដល់ រាង្គកាយ របស់ ពួកគេ បាន បន្ទាប់ពីបាត់បង់ ឫខ្សោះជាតិទឹក និងជាតិរ៉ែរពីក្នុងខ្លួន។

គួរបញ្ចាក់ថា វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើនវិនិយោគលើ វិស័យផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលាន វាយកូន ហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ៕