ផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា និងក្រុមហ៊ុនស្រាបៀរ GANZBERG ចាប់ដៃគ្នានាំយកវត្តមានកំពូលតារាចម្រៀងល្បីៗជួរមុខប្រចាំកម្ពុជា ចូលរួមការប្រគំតន្រ្តី GANZBERG Premium Concert នៅទូទាំងប្រទេស

កម្សាន្ត

 ផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា និងស្រាបៀរ GANZBERG នឹងរៀបចំនូវការប្រគំតន្រ្តី GANZBERG Premium Concert ដែលជាព្រឹត្តិការណ៍ប្រគំតន្រ្តីអស្ចារ្យ និងធំបំផុតប្រចាំឆ្នាំ និងមានវត្តមានចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជួរមុខប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប ជាចំណងដៃជូនដល់ប្រជាពលរដ្ឋទាំងអស់គ្នាសម្រាប់ការទស្សនាផ្ទាល់នៅក្នុងខេត្តកណ្តាល។ ព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ នឹងរៀបចំឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីតាំងច្រមុះជ្រូក ក្រុងតាខ្មៅ ក្បែរសួនច្បារ ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះដែរ អ្នកទស្សនាទាំងអស់នឹងមានឱកាសបានជួបវត្តមានផ្ទាល់កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរៈ សិរីមន្ត នៅលើឆាកតន្រ្តីយ៉ាងរំភើបរីករាយ។ ក្រៅពីនោះក៏មានវត្តមានលោក ខេម កញ្ញា តន់ ចន្ទសីម៉ា ព្រមជាមួយនឹងកំពូលតារាចម្រៀងល្បីៗជាច្រើនរូបទៀតរបស់ផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា។ ព្រឹត្តិការណ៍ដ៏កក្រើកមួយនេះ ក៏នឹងមានបង្ហាញនូវទស្សនីយភាព ល្ខោនខោល និងមរតកក្បាច់គុនបុរាណខ្មែរ យុទ្ធក្រមខម ផងដែរ។

វត្តមានដ៏អស្ចារ្យ រួមជាមួយនឹងកម្មវិធីទស្សនីយភាពយ៉ាងល្អឥតខ្ចោះទាំងនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋ អ្នកទស្សនាកម្សាន្ត អ្នកគាំទ្រ និងអ្នកស្នេហាតន្ត្រីទទួលបាននូវការជួបជុំដ៏រីករាយ រំភើបចំពោះការសម្ដែងដ៏កក្រើកនៅក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមបញ្ជាក់ថា បេសកកម្មប្រគំតន្រ្តីដ៏ធំបំផុតតែមួយគត់ GANZBERG Premium Concert ដែលកើតឡើងចេញពីការចាប់ដៃសហការគ្នារវាងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា និងស្រាបៀរ GANZBERG នេះ នឹងនាំយកមកនូវវត្តមានកំពូលតារាចម្រៀងល្បីៗជួរមុខប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានត្រៀមខ្លួនរួចរាល់ធ្វើដំណើរទៅទូទាំងប្រទេសជាច្រើនខេត្តក្រុងនាពេលឆាប់ៗខាងមុខ ដើម្បីបង្កើតនូវភាពសប្បាយរីករាយអស្ចារ្យមិនធ្លាប់មានជូនដល់ហ្វេន និងទស្សនិកជនរាប់ពាន់នាក់។

សូមបញ្ជាក់ ជួបគ្នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ទីតាំងច្រមុះជ្រូកក្រុងតាខ្មៅ ក្បែរសួនច្បារខេត្តកណ្តាល។ ព្រឹត្តិការណ៍នេះមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍PNN និងផេកផ្លូវការ Ganzberg Galaxy Navatra ។ ក្រេបរសជាតិស្រាបៀរ GANZBERG ឈ្ងុយឆ្ងាញ់កម្រិតពិភពលោក៕