ជិះទូកទំនើបល្បឿនលឿនក្រុមហ៊ុន វិរៈប៊ុនថាំ ទៅកាន់កោះរ៉ុង និងរ៉ុងសន្លឹម ត្រឹមតែ ៣០នាទី

កម្សាន្ត

សម្រាប់បងប្អូនដែលចង់ទៅកំសាន្តនៅកោះរ៉ុង និងរ៉ុងសន្លឹម លែងលំបាក និងប្រើពេលធ្វើដំណើរយូរទៀតហើយ ខណៈត្រឹមតែ ៣០ នាទីប៉ុណ្ណោះ ទូកទំនើបល្បឿនលឿន របស់ក្រុមហ៊ុន ក្រុមហ៊ុន វីរៈប៊ុនថាំ នឹងនាំលោកអ្នកទៅកាន់តំបន់កោះរ៉ុង និងរ៉ុងសន្លឹម ដែលជាទីតាំងសម្រាប់អ្នកទេសចរណ៍ជាច្រើនប្រាថ្នាចង់ទៅទស្សនា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រុមហ៊ុន វិរៈប៊ុនថាំ បានឱ្យដឹងថា លោកអ្នកនឹងកាន់តែងាយស្រួ និងកាន់តែឆាប់រហ័សទ្វេដង ខណៈលោកអ្នកអាចប្រើមធ្យោបាយធ្វើដំណើរ ទៅកាន់កោះរ៉ុង និងរ៉ុងសន្លឹម តាមរយៈទូកទំនើបប្រភេទល្បឿនលឿន(Buva Sea Cambodia ) ត្រឹមតែ 30 នាទីតែប៉ុណ្ណោះ ខណៈក្នុងពេលឆាប់ៗនេះដែរ ក្រុមហ៊ុនក៏នឹងផ្ដល់ជូនសេវាកម្មទៅកាន់កោះស្ដេចផងដែរ។

សម្រាប់លោកអ្នកដែលចង់ធ្វើដំណើរតាមទូកទំនើបប្រភេទល្បឿនលឿននេះ គឺលោកអ្នកអាចមើលនៅវិធីដូចខាងក្រោមនេះ៖

☞︎ ​​ទាញយកកម្មវិធី VET Express ឥឡូវនេះសម្រាប់ការកក់ទូក ៖
-សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS: https://apple.co/2GG57Vq
-សម្រាប់ប្រព័ន្ធប្រតិបត្តិការ GooglePlay: https://bit.ly/2IhMiZ8
Website: www.buvasea.com

យ៉ាងណាមិញ សម្រាប់ព័ត៌មានបន្ថែម និងចង់កក់សំបុត្រ លោកអ្នកក៏អាចទំនាក់ទំនងទៅកាន់លេខទូរសព្ទ៖ 015 888850, 089 971291, 098 888950, 097 8888950។

សូម​ជម្រាប​ជូនដែរ​ថា ក្រុមហ៊ុន​ វិរៈ ប៊ុនថាំ អេចប្រេស ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ និង​បញ្ញើ​ឈាន​មុខ​គេ​មួយ​នៅ​ប្រទេស​កម្ពុជា ដែល​អាច​ធ្វើ​ដំណើរ ឬ​​ផ្ញើ​​ទំនិញ​ ទៅ​កាន់​ប្រទេសថៃ និង​វៀតណាម​បាន។ លើស​ពី​នេះ​ថ្មីៗ​នេះ​ ក្រុមហ៊ុន​ ក៏​ទើប​បាន​ចេញ​​ App ថ្មី​មួយ​ឈ្មោះ​ថា VET Express ដែល​អាច​ទាញ​យក​បាន​នៅ​លើ​​​ទូរសព្ទ​ដៃ​ទាំង​ប្រព័ន្ធ​ iOS និង​ Andriod ​​ដើម្បី​តាម​ដាន​ប្រតិបត្តិការ​​បញ្ញើ​ទំនិញ ឬ​អាច​កក់​សំបុត្រ​​ក្នុង​ការ​ធ្វើ​ដំណើរ​បាន​ផង​ដែរ៕