ជួបជាមួយកំពូលអាយដល់ ឧកញ៉ា ព្រាប សុវត្ថិ នៅក្លឹប EPIC 2 នៅយប់ថ្ងៃទី១០ ខែមីនា នេះ

កម្សាន្ត

ផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា បានចាប់ដៃគូសហការជាមួយក្លឹបកម្សាន្ត EPIC 2 និងស្រា Martell Cognac រៀបចំកម្មវិធី Galaxy Indoor ជាកម្មវិធីប្រគុំតន្រ្តីក្នុងសាលយ៉ាងអស្ចារ្យ និងកំពុងតែពេញនិយមពីសំណាក់អ្នកគាំទ្រ ជាពិសេសក្នុងស្រទាប់យុវវ័យ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធី Galaxy Indoor នេះនឹងមានវត្តមានអាយដល់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា គឺ ឧកញ៉ា ព្រាប សុវត្ថិ ដែលនឹងមានវត្តមាននាំយកមកនូវភាពរំជើបរំជួលកក្រើកសម្រាប់អ្នកដែលមកកម្សាន្តនៅក្លឹប EPIC 2 នារាត្រីនេះ។ 

ចង់ជួបអាយដល ឧកញ៉ា ព្រាប សុវត្ថិ? 

កុំភ្លេចណា! ជួបគ្នានៅក្លឹប EPIC 2 នាយប់ថ្ងៃ ១០ មីនា ២០២៣នេះ! ធានាថារាំលោតសប្បាយទាំងអស់គ្នា!