មន្ទីរពេទ្យ FV បង្ហាញវិធីសាស្រ្តព្យាបាលជំងឺខ្សោយបេះដូងជាមួយនឹងឧបករណ៍ធ្វើឱ្យចង្វាក់បេះដូងដំណើរការធម្មតាឡើងវិញ

ព័ត៌មានថ្មីៗ

(ភ្នំពេញ)៖ មន្ទីរពេទ្យ FV បានបង្ហាញពីបច្ចេកទេសនៃការដាក់ឧបករណ៍ធ្វើឱ្យចង្វាក់បេះដូងដំណើរការធម្មតាឡើងវិញ(CRT) លើអ្នកជំងឺដែលខ្សោយបេះដូងធ្ងន់ធ្ងរ ជាមួយនឹងផលវិបាកដ៏ស្មុគស្មាញជាច្រើនបានជួយមនុស្សជាច្រើនឱ្យរួចផុតពីការបាត់បង់ជីវិត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក V.D.W.G. ជនជាតិអូស្ត្រាលី អាយុ ៦០ ឆ្នាំ​ ត្រូវបាននាំយកទៅមន្ទីរពេទ្យ FV ក្នុងស្ថានភាពពិបាកដកដង្ហើម ជើងហើម និងថ្លើមរីកធំ។ លទ្ធផល​តេស្ត​ឈាម​បាន​បង្ហាញ​ថា អ្នកជំងឺ​មាន​ជំងឺ​ខ្សោយ​បេះដូង​ក្នុង​កម្រិត​គួរ​ឱ្យ​ព្រួយបារម្ភ ហើយ​តម្រងនោម​​ក៏​ស្ថិត​ក្នុង​ដំណាក់កាល​ខ្សោយ​ផង​ដែរ​។

ការលំបាកក្នុងការជួយសង្គ្រោះអ្នកជំងឺខ្សោយបេះដូងធ្ងន់ធ្ងរ

តាមរយៈប្រវត្តិវេជ្ជសាស្ត្ររបស់អ្នកជំងឺ លោកវេជ្ជបណ្ឌិត ហ្វាងក្វាងមិញ  វេជ្ជបណ្ឌិតជាន់ខ្ពស់ អ្នកឯកទេសបេះដូង បានរកឃើញថាអ្នកជំងឺមានការស្ទះសរសៃឈាមអាទែកូរ៉ូនែ ដែលជាសរសៃឈាមដែលផ្គត់ផ្គង់ឈាមទៅសាច់ដុំបេះដូង ហើយបានទទួលការ​វះ​កាត់សរសៃ​អាកទែកូរ៉ូនែពេលនៅក្មេង។

អ្នកជំងឺ V.D.W.G. ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ

ឈាម​ចេញ​ពី​បេះដូង​មិន​គ្រប់គ្រាន់​ទៅ​ចិញ្ចឹមតម្រងនោមនាំ​ឱ្យ​ខ្សោយ​តម្រងនោម រាងកាយមិនអាចកម្ចាត់ជាតិពុលបាន។ ជាតិពុលទាំងនេះត្រលប់មកវិញ និងធ្វើឱ្យជំងឺខ្សោយបេះដូងកាន់តែធ្ងន់ធ្ងរ វេជ្ជបណ្ឌិតបានបញ្ចូលថ្នាំ Vasopressors ដើម្បីជួយបេះដូងអ្នកជំងឺជារៀងរាល់ថ្ងៃ និងធ្វើការលាងតម្រងនោម។ ឈាម​ត្រូវ​បាន​ច្រោះ​ជួយ​ដល់​បេះដូង ជួយ​ឱ្យ​អ្នកជំងឺ​រួច​ផុត​ពី​ដំណាក់កាល​ស្រួចស្រាវ​។នៅពេលនេះ អ្នកជំងឺត្រូវបានពិចារណាពង្រីកសរសៃឈាមអាទែ​ដើម្បីផ្តល់ឈាមដល់សាច់ដុំបេះដូង។

យ៉ាងណាក៏ដោយ លោក V.D.W.G. ក៏មានភាពមិនប្រក្រតីនៃដំណើរការកន្រ្តាក់នៃបេះដូងដែលបណ្តាលឱ្យផ្នែកខាងឆ្វេងនៃបេះដូងរបស់គាត់កន្ត្រាក់យឺតជាងផ្នែកខាងស្តាំ។ នៅពេលដែលបេះដូងរបស់គាត់កាន់តែខ្សោយ វាមិនអាចទៅរួចទេក្នុងការបញ្ឈប់ការប្រើថ្នាំ Vasopressor ។ វេជ្ជបណ្ឌិតត្រូវប្រើយុទ្ធសាស្ត្រដាក់ឧបករណ៍ធ្វើឱ្យចង្វាក់បេះដូងដំណើរការធម្មតាឡើងវិញលើអ្នកជំងឺ។

ករណីលំបាកក្នុងការព្យាបាលចង្វាក់បេះដូងលោតខុសប្រក្រតី

យោងតាមអ្នកអ្នកឯកទេសបេះដូងនៃមន្ទីរពេទ្យ FV បានឲ្យដឹងថា នីតិវិធីនៃការដាក់ឧបករណ៍ធ្វើឱ្យចង្វាក់បេះដូងដំណើរការធម្មតាឡើងវិញទៅលើថតបេះដូងចំនួន៣ (CRT) គឺជាបញ្ហាប្រឈមក្នុងការព្យាបាលចង្វាក់បេះដូងលោតខុសប្រក្រតី និងជំងឺខ្សោយបេះដូង ដែលទាមទារនូវបច្ចេកវិទ្យាខ្ពស់ និងឧបករណ៍ទំនើប។

ដាក់ឧបករណ៍ធ្វើឱ្យចង្វាក់បេះដូងដំណើរការធម្មតាឡើងវិញ – ដំណោះស្រាយដែលផ្តល់ឱ្យអ្នកជំងឺនូវឱការរស់

លោកវេជ្ជបណ្ឌិត មិញ បាននិយាយថា នៅទូទាំងពិភពលោក អត្រាជោគជ័យនៃនីតិវិធីនេះគឺប្រហែល ៧០% មានន័យថា ក្នុងចំណោម ១០ នាក់ដែលបំពាក់ឧបករណ៍នោះ ៧ នាក់ជោគជ័យ និង ៣ នាក់មិនឆ្លើយតប (ដោយសារតែឧបករណ៍មិនដំណើរការ ឬមិនស៊ីសង្វាក់ជាមួយបេះដូង)។ ក្នុងករណីពិសេសនេះ អ្នកជំងឺមានការស្ទះសរសៃឈាមអាទែពីយូរ។ ដូច្នេះ​ហើយ ក្រុមគ្រូពេទ្យ​ត្រូវ​តែ​ពិគ្រោះ​យោបល់​ជា​ប្រចាំ ដើម្បី​ស្វែងរក​ទិសដៅ​ព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​។ ជាពិសេស ក្រុមការងារត្រូវគិតទុកជាមុនអំពីស្ថានភាពសរសៃឈាមដែលនឹងរៀបចំដំណើរការនេះ មានរួមតូចឬអត់? បើ​វា​រួម​តូច តើ​អ្វី​ជា​យុទ្ធសាស្ត្រ​ជំនួស? ព្រោះ​បើ​រៀបចំផែនការ​អោយសរសៃឈាម​តែមួយ​ នៅពេលដែលជួបកន្លែងចង្អៀត ការវះកាត់ត្រូវតែបញ្ឈប់។

វេជ្ជបណ្ឌិតប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងនៅពេលដែលដាក់ឧបករណ៍ធ្វើឱ្យចង្វាក់បេះដូងដំណើរការធម្មតាឡើងវិញនេះគឺជាមធ្យោបាយចុងក្រោយដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ

បន្ទាប់ពីការវាយតម្លៃ និងយុទ្ធសាស្រ្តលម្អិតសម្រាប់ហានិភ័យដែលអាចកើតមាន អ្នកជំងឺបានទទួលការវះកាត់នៅក្នុងបន្ទប់អន្តរាគមន៍បេះដូង (Cathlab) ។ នេះគឺជាបន្ទប់ដែលបំពាក់ដោយគ្រឿងម៉ាស៊ីនទំនើបៗ ជួយឱ្យដំណើរការនៃការដាក់ឧបករណ៍ធ្វើឱ្យចង្វាក់បេះដូងដំណើរការធម្មតាឡើងវិញមានភាពត្រឹមត្រូវ រហ័ស និងអាចគ្រប់គ្រងការឆ្លងមេរោគដោយសុវត្ថិភាព។ ដោយមានការប្រុងប្រយ័ត្នពីក្រុមវេជ្ជបណ្ឌិតជំនាញខ្ពស់ក្នុងការព្យាបាលចង្វាក់បេះដូងមិនប្រក្រតី និងសង្គ្រោះ ការវះកាត់បានជោគជ័យបន្ទាប់ពីរយៈពេល ២ ម៉ោង។

អ្នកជំងឺថតរូបជាមួយលោកវេជ្ជបណ្ឌិត មិញ

បន្ទាប់ពីការវះកាត់ លទ្ធផលតេស្តបានបង្ហាញថាម៉ាស៊ីនត្រូវបានធ្វើសកម្មភាពល្អសំរាប់ការកន្រ្តាក់គ្រប់ថតបេះដូងរបស់អ្នកជំងឺ និងបានបង្កើតការកន្រ្តាក់គ្រប់ថតបេះដូងទាំងអស់។ នៅថ្ងៃបន្ទាប់ អ្នកជំងឺអាចឈប់ប្រើថ្នាំបេះដូង កាត់បន្ថយរោគសញ្ញានៃការដកដង្ហើមខ្លី និងហើមជើង។ ពីស្ថានភាពស្ទើរតែមិនអាចកម្រើកបាន អ្នកជំងឺអាចចលនានៅលើគ្រែ ផ្លាស់ទីជុំវិញបន្ទប់ពេទ្យ មានអារម្មណ៍ថាដូចជាបានកើតជាថ្មី។

បន្ទប់ Cathlab ជាមួយនឹងប្រព័ន្ធម៉ាស៊ីន Philips DSA FD20 ជំនាន់ថ្មី

យោងតាមលោកវេជ្ជបណ្ឌិត មិញ ការដាក់ឧបករណ៍ធ្វើឱ្យចង្វាក់បេះដូងដំណើរការធម្មតាឡើងវិញ គឺជាបច្ចេកទេសដ៏លំបាកមួយតែវាក៏បានជួយសង្គ្រោះជីវិតអ្នកជំងឺខ្សោយបេះដូងជាច្រើន។ ហើយបច្ចេកទេសនេះអាចធ្វើទៅបានត្រូវតែមានជាមួយនឹងការគាំទ្រពីឧបករណ៍ទំនើបតែប៉ុណ្ណោះ។

មិត្តអ្នកអានទំនាក់ទំនងទូរស័ព្ទលេខ (+855) 089 999 345 ដើម្បីពិគ្រោះយោបល់ ពិនិត្យ និងព្យាបាលជំងឺសរសៃឈាមបេះដូង។