សប្តាហ៍ម្ហូបឥណ្ឌា នៅ​សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី​ ភ្នំពេញ

ព័ត៌មានថ្មីៗ

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី​ ភ្នំពេញ មានមោទនភាពក្នុងការបង្ហាញពីបទពិសោធន៍ទទួលទានម្ហូបឥណ្ឌារសជាតិដើមចាប់ពីថ្ងៃនេះដល់ថ្ងៃទី 17 ខែសីហា ឆ្នាំ2025 ដែលមានចុងភៅកិត្តិយសពីរនាក់មកពី សណ្ឋាគារ Grand Hyatt Kochi Bolgatty ប្រទេសឥណ្ឌា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មេចុងភៅ Harshit Pandey ជំនាញធ្វើម្ហូបឥណ្ឌាខាងជើង ចូលរួមជាមួយ Chef Selva ដែលជាអ្នកឯកទេសម្ហូបឥណ្ឌាខាងត្បូងដែលមានជំនាញធ្វើម្ហូបជាង 17 ឆ្នាំ។ ពួកគាត់រួមគ្នានាំយករសជាតិដ៏ដើមរបស់ប្រទេសឥណ្ឌាមកកាន់ប្រទេសកម្ពុជា នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី​ ភ្នំពេញ ដោយផ្តល់ជូននូវបទពិសោធន៍អាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច។

សូម​អញ្ជើញទទួលយកបទពិសោធន៍​ជាមួយម្ហូប​ដ៏​មាន​រសជាតិ​តាម​តំបន់​ចម្រុះ​នៃ​ប្រទេស​ឥណ្ឌា—នៅ​ទីនេះ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ។

សម្រាប់​ការ​កក់​ទុក ​ឬ​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង៖ 097 350 1234