គ្រូបង្រៀនក្នុងវ័យ៧០មួយរូប ប្តូរកញ្ចក់ភ្នែកដោយជោគជ័យនៅមន្ទីរ FV ​ក្រោយស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន

ព័ត៌មានថ្មីៗ

(វៀតណាម)៖ ដោយមានបំណងចង់បន្តរួមចំណែកក្នុងអាជីពជាគ្រូបង្រៀន គ្រូបង្រៀនម្នាក់បានធ្វើដំណើរពីជើងទៅត្បូង ​ស្វែងរកកន្លែងវះកាត់ប្តូរកញ្ចក់ភ្នែកដើម្បីជួយឱ្យភ្នែកមើលឃើញច្បាស់ ប៉ុន្តែមិនបានផលអ្វីសោះ រហូតដល់គាត់បានមកដល់មន្ទីរពេទ្យ FV

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរពីត្បូងទៅជើង ដើម្បីរកពន្លឺឲ្យភ្នែក​​ឡើងវិញ​

ជាង៤០ឆ្នាំជាមួយអាជីពជាគ្រូបង្រៀន ក្នុងវ័យ៧០ឆ្នាំ លោកគ្រូ ត្រឹនហ្វាងទ្វី ដែលរស់នៅក្នុងទីក្រុង Vinh Long នៅតែបន្ត​ជំរុញទឹកចិត្តសិស្សានុសិស្សក្នុងការរៀនសូត្រ។ គាត់ត្រូវបានឪពុកម្តាយសិស្ស​ៗ និងមិត្តរួមការងារគោរពស្រឡាញ់ ដោយសារតែគាត់បានឈ្នះពានរង្វាន់ជាច្រើន​ សម្រាប់ការផ្តួចផ្តើមគំនិតសិស្សឆ្នើម។ មិនត្រឹមតែប៉ុណ្ណោះ លោកគ្រូក៏បានចូលរួមយ៉ាងសកម្មក្នុងការសរសេរសៀវភៅសិក្សាផងដែរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ភ្នែករបស់គាត់បានប្រែជាព្រិលបន្តិចម្តងៗ ដែលបណ្តាលឱ្យគាត់មានការលំបាកច្រើនក្នុងការងារ។ គាត់​បាន​ទៅ​មន្ទីរពេទ្យ ហើយ​ត្រូវ​បាន​គេ​ចេញវេជ្ជបញ្ជា​ឱ្យ​វះកាត់​ភ្នែក​ឡើងបាយ ។ ប៉ុន្តែក្រោយ​ការ​វះកាត់ ភ្នែក​ខាង​ឆ្វេង​របស់​លោកគ្រូ ទ្វី កាន់​តែ​ព្រិលមាន​អារម្មណ៍​ក្រហាយ និង​ហូរ​ទឹក​ភ្នែក​ជា​ប្រចាំ។

ដោយ​ចង់​ត្រឡប់​មក​កាន់​អាជីពការងារវិញ លោកគ្រូ ទ្វី  ​បាន​ទៅ​មន្ទីរពេទ្យ​ជាច្រើន​ដើម្បី​ពិនិត្យ​ភ្នែក។ ការ​ធ្វើ​រោគ​វិនិច្ឆ័យ​នៅ​មន្ទីរពេទ្យ​មុន​ៗ​បាន​និយាយ​ថា ភ្នែក​ឆ្វេង​របស់​គាត់​មាន​ស្លាកស្នាម​លើ​កញ្ចក់​ភ្នែក ហើយ​ការ​ព្យាបាល​ដែល​ល្អ​បំផុត​គឺ​ត្រូវវះកាត់ប្តូរកញ្ចក់ភ្នែក។

ការធ្វើរោគវិនិច្ឆ័យទាំងនេះ លោកគ្រូ ទ្វី និងក្រុមគ្រួសារបានចំណាយពេលវេលាជាច្រើនទៅមន្ទីរពេទ្យពីភាគខាងត្បូងរហូតដល់ខាងជើង ដើម្បីស្វែងរកឱកាសវះកាត់ប្តូរកញ្ចក់ភ្នែក ប៉ុន្តែឥតប្រយោជន៍ ដោយសារការបរិច្ចាគកញ្ចក់ភ្នែកខ្វះខាតខ្លាំង អ្នកជំងឺជាច្រើនត្រូវរង់ចាំជាច្រើនឆ្នាំដើម្បីមានឱកាសទទួលការព្យាបាល។

លោកគ្រូ ត្រឹនហ្វាងទ្វី និងភរិយាទៅពិនិត្យនៅមន្ទីរពេទ្យ FV៖
រូបថត៖​ FV

តាមការណែនាំពីនាក់ស្គាល់គ្នា លោកគ្រូ ទ្វី  បានមកមន្ទីរពេទ្យ FV ដែលជាមន្ទីរពេទ្យឯកជនមួយក្នុងចំណោមមន្ទីរពេទ្យឯកជនមួយចំនួននៅប្រទេសវៀតណាម ដែលមានលទ្ធភាពទទួលបានកញ្ចក់ភ្នែកដែលមានគុណភាពនាំចូលពីសហរដ្ឋអាមេរិក។

ក្នុងអំឡុងពេលពិនិត្យលើកដំបូងឱ្យលោកគ្រូ ទ្វី វេជ្ជបណ្ឌិត ង្វៀន ធីម៉ាយ ​ប្រធាននាយកដ្ឋានភ្នែក និងវះកាត់កែចំណាំងបែរ នៃមន្ទីរពេទ្យ FV បានកំណត់ថាគាត់មានជំងឺមិនប្រក្រតីស្រទាប់កញ្ចក់ភ្នែក Fuchs ពីកំណើត ​ដែលស្ដែងជារោគសញ្ញា ហើយត្រូវពិនិត្យ និងវាយតម្លៃដោយប្រុងប្រយ័ត្នមុនពេលវះកាត់ជំងឺភ្នែកឡើងបាយ។

វេជ្ជបណ្ឌិត ម៉ាយ ពន្យល់ថា «ការវះកាត់ជំងឺភ្នែកឡើងបាយបានធ្វើឱ្យកោសិកា ស្រទាប់កញ្ចក់ភ្នែក  ដែលខ្វះខាតរួចទៅហើយ កាន់តែខ្វះខាត ដែលនាំ​ឱ្យ​មាន​ការ​ហើម​ភ្នែក ភាព​ស្រអាប់ ការ​មើលឃើញ​មិន​ច្បាស់ កាន់តែ​ព្រិល​ជាង​មុន​ការ​វះកាត់ អមដោយរោគសញ្ញានៃការក្រហាយ​ ហូរទឹកភ្នែក ខ្លាចពន្លឺ ចាំងភ្នែក​ពេលប៉ះនឹងពន្លឺ​» ។

វេជ្ជបណ្ឌិត ង្វៀន ធីម៉ាយ ពិនិត្យស្ថានភាពភ្នែករបស់លោកគ្រូ ទ្វី
រូបថត៖​ FV

រោគសញ្ញាជំងឺ Fuchs ក្នុងដំណាក់កាលស្រាលស្ទើរតែគ្មានរោគសញ្ញាអ្វីទាំងអស់ មូលហេតុចម្បងគឺហ្សែន ប៉ុន្តែគ្រូពេទ្យជំនាញខាងភ្នែកអាចរកឃើញការថយចុះនៃចំនួនកោសិកា endothelial នៃកញ្ចក់ភ្នែកនៅក្នុងភ្នែករបស់អ្នកជំងឺជាមួយនឹងម៉ាស៊ីនរាប់កោសិកា endothelial ។ គាត់ត្រូវបានរៀបចំឱ្យសាស្រ្តាចារ្យ វេជ្ជបណ្ឌិត Donald Tanដែលជាគ្រូពេទ្យស្ថិតក្នុង​លំដាប់ទី១០នៃ គ្រូពេទ្យវះកាត់ប្តូរកញ្ចក់ភ្នែកនៅលើពិភពលោក ធ្វើការវះកាត់ប្តូរកញ្ចក់ភ្នែកដោយផ្ទាល់។

ប្តូរកញ្ចក់ភ្នែក endothelial ជួយឱ្យភ្នែករបស់អ្នកជំងឺរកឃើញពន្លឺម្តងទៀត

នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត Donald Tan បានធ្វើការវះកាត់ប្តូរកញ្ចក់ភ្នែកឱ្យលោកគ្រូ ទ្វី ដោយមានការជួយពីវេជ្ជបណ្ឌិត ង្វៀន ធីម៉ាយ។ វេជ្ជបណ្ឌិត Donald Tan បានជ្រើសរើសវិធីសាស្ត្រប្តូរកញ្ចក់ភ្នែក endothelial (Descemets Stripping Automated Endothelial Keratoplasty- DSAEK) ដែលជំនួសតែស្រទាប់ខាងក្នុងនៃកញ្ចក់ភ្នែកប៉ុណ្ណោះ ដោយទុកឱ្យកញ្ចក់ភ្នែកខាងមុខនៅដដែល។ វិធីសាស្រ្តនេះផ្តល់នូវលទ្ធផលព្យាបាលប្រសើរជាងមុន ជាមួយនឹងអត្រានៃការបដិសេធចំពោះបំណែកដាក់ថែមទាប ផលវិបាកតិចតួច និងការស្តារឡើងវិញភាពមើលឃើញល្អជាងបើប្រៀបធៀបទៅនឹងការដាក់ចូលកញ្ចក់ភ្នែក។

ការវះកាត់ប្តូរកញ្ចក់ភ្នែកត្រូវបានបញ្ចប់ដោយជោគជ័យក្នុងរយៈពេល៤០នាទី។ ក្រោយពីការវះកាត់រួច លោកគ្រូ ទ្វី ត្រូវបានឱ្យដេកស្ងៀមរយៈពេល២៤ ម៉ោងដំបូង ដើម្បីឱ្យបំណែកដែលដាក់បន្ថែមកាន់តែជាប់បានយ៉ាងរឹងមាំតាមដែលអាចធ្វើទៅបាន។ គាត់ត្រូវបានពិនិត្យយ៉ាងយកចិត្តទុកដាក់ដោយគិលានុបដ្ឋាយិកា និងលោកវេជ្ជបណ្ឌិត Donald Tan ពេលនៅក្នុងមន្ទីរពេទ្យ ក៏ដូចជាបានផ្តល់ការណែនាំជាក់លាក់អំពីរបៀបថែទាំខ្លួនឯងនៅផ្ទះ។

សាស្រ្តាចារ្យ វេជ្ជបណ្ឌិត Donald Tan (ឆ្វេង) ទៅសួរសុខទុក្ខលោកគ្រូ ទ្វី នៅថ្ងៃចេញពីមន្ទីរពេទ្យ
រូបថត៖​ FV

ត្រឹមតែ៨ ថ្ងៃក្រោយពីការវះកាត់ ការមើលឃើញរបស់លោកគ្រូ ទ្វី​ ឈានដល់ ៦/១០ និង ២ខែក្រោយមក ក្នុងអំឡុងពេលពិនិត្យតាមដាននៅដើមឆ្នាំ២០២៥ ការធ្វើតេស្តបានបង្ហាញថាការមើលឃើញរបស់គាត់បានកើនឡើងដល់ ៨/១០ ។ ប្រសិនបើពីមុនគាត់អាចមើលឃើញ តែទិដ្ឋភាពមិនច្បាស់ក្នុង១ប្រវែងដៃ ឥឡូវនេះគាត់អាចមើលឃើញយ៉ាងច្បាស់ពីចម្ងាយ។

លោកគ្រូ ត្រឹនហ្វាងទ្វី  បាននិយាយដោយរំជួលចិត្តថា «ចេញពីបេះដូងរបស់ខ្ញុំ ខ្ញុំចង់អរគុណលោកវេជ្ជបណ្ឌិត Tan, វេជ្ជបណ្ឌិត ម៉ាយ និងបុគ្គលិកទាំងអស់នៃនាយកដ្ឋានភ្នែក មន្ទីរពេទ្យ FV។​ បានស្វែងរកពន្លឺសម្រាប់ភ្នែកម្តងទៀត ខ្ញុំមានអារម្មណ៍ថាដូចជាការស្វែងរកជីវិតដ៏មានសុភមង្គល ជាមួយនិងស្នេហាចាស់របស់ខ្ញុំម្តងទៀត​»។  

លោកគ្រូ ទ្វី និងដៃគូរបស់គាត់។ ការរកឃើញពន្លឺសម្រាប់ភ្នែករបស់គាត់ឡើងវិញបានជួយលោកគ្រូ ទ្វី ត្រឡប់ទៅជីវិតដែលមានសុភមង្គល វិញ។
រូបថត៖​ FV

ឱកាសសម្រាប់អ្នកជំងឺក្នុងការចូលប្រើកញ្ចក់ភ្នែកដែលនាំចូល

ការវះកាត់ប្តូរកញ្ចក់ភ្នែក គឺជាវិធីសាស្ត្រព្យាបាលដ៏ប្រសើរបំផុតក្នុងការស្តារការមើលឃើញ ឡើងវិញសម្រាប់អ្នកជំងឺដែលមានជំងឺកញ្ចក់ភ្នែក ដូចជា ដំបៅនៃកញ្ចក់ភ្នែកដោយសាររបួស ខ្សោយភ្នែកមិនប្រក្រតី រលាកកញ្ចក់ភ្នែក ជំងឺមិនប្រក្រតីស្រទាប់កញ្ចក់ភ្នែក Fuchs ពីកំណើត។ល។ ប៉ុន្តែ អ្នកជំងឺភាគច្រើនត្រូវរង់ចាំរយៈពេលយូរសម្រាប់ការបរិច្ចាគកញ្ចក់ភ្នែក ឬចំណាយប្រាក់យ៉ាងច្រើនដើម្បីទៅព្យាបាលនៅក្រៅប្រទេស។

ចាប់តាំងពីខែឧសភា ឆ្នាំ២០១៦ មន្ទីរពេទ្យ FV បាននិងកំពុងធ្វើការវះកាត់ប្តូរកញ្ចក់ភ្នែក ដោយសហការជាមួយអ្នកឯកទេសខាងជំងឺភ្នែកឈានមុខ គឺសាស្រ្តាចារ្យ វេជ្ជបណ្ឌិត Donald Tan មកពីប្រទេសសិង្ហបុរី។ កញ្ចក់ភ្នែកគុណភាពទាំងអស់នៅ FV ត្រូវបាននាំចូលដោយផ្ទាល់ពីធនាគារភ្នែកល្បីឈ្មោះនៅសហរដ្ឋអាមេរិក ដោយហេតុនេះកាត់បន្ថយពេលវេលារង់ចាំសម្រាប់អ្នកជំងឺ។

សាស្រ្តាចារ្យ វេជ្ជបណ្ឌិត Donald Tan ធ្វើការវះកាត់ប្តូរកញ្ចក់ភ្នែកដោយផ្ទាល់ដល់អ្នកជំងឺនៅមន្ទីរពេទ្យ FV
រូបថត៖​ FV

FV គឺជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យមួយចំនួនដែលបំពាក់ដោយឧបករណ៍រាប់កោសិកា endothelial ដែលជាម៉ាស៊ីនបង្ហាញសណ្ឋានដីរបស់កញ្ចក់​ភ្នែក រួមជាមួយនឹងការវាស់ស្ទង់កម្លាំងជីវមេកានិកនៃកញ្ចក់ភ្នែកដោយប្រើម៉ាស៊ីន Oculus Corvis ST និង Oculus Pentacam AXL ជួយគ្រូពេទ្យកំណត់សញ្ញាណត្រូវនៃកម្លាំងកញ្ចក់ ភាពរឹង និងប៉ោង ហើយអាចរកឃើញបញ្ហាភ្លាមៗនៅដំណាក់កាលមិនទាន់ឃើញច្បាស់។ ជាពិសេស មន្ទីរពេទ្យ FV ត្រូវបានបំពាក់ដោយម៉ាស៊ីន OCT ផ្នែកខាងមុខ MS39 ដំបូងគេនៅក្នុងប្រទេសវៀតណាម ដែលអនុញ្ញាតឱ្យវាស់ស្ទង់កម្រាស់នៃការខូចខាតកញ្ចក់ភ្នែកបានត្រឹមត្រូវ (ការរលាក ស្លាកស្នាម ការខូចទ្រង់ទ្រាយ) ទៅមីក្រូម៉ែត្រនីមួយៗ។

ការវិនិយោគលើបច្ចេកវិទ្យា ophthalmology ទំនើបជួយឱ្យវេជ្ជបណ្ឌិតធ្វើការធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ ផ្តល់យោបល់លើផែនការវះកាត់លម្អិត បង្កើនទំនុកចិត្តសម្រាប់អ្នកជំងឺក្នុងការសហការ និងសម្រេចបានលទ្ធផលព្យាបាលដ៏ល្អប្រសើរ។

ដើម្បីគាំទ្រដល់ការពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យ FV ប្រកបដោយប្រសិទ្ធភាព កម្មវិធីប្រូមូសិនសម្រាប់អ្នកជំងឺកម្ពុជា ត្រូវបានអនុវត្តចាប់ពីខែសីហា ឆ្នាំ២០២៥ ដល់ខែតុលា ឆ្នាំ២០២៥ ដូចខាងក្រោម៖

💞 ផ្តល់ជូន​ voucher ៨ដុល្លារសម្រាប់អតិថិជនទាំងអស់ដែលមកមន្ទីរពេទ្យ FV

💞 ឧបត្ថម្ភថ្លៃធ្វើដំណើរ ១០ ដុល្លារសម្រាប់អ្នកជំងឺដែលមកពីប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

ការិយាល័យតំណាងរបស់មន្ទីរពេទ្យ FV នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា

ទូរស័ព្ទ (+855) 23 211 777 ឬខ្សែទូរស័ព្ទ (+855) 89 999 345៕