ភ្នំពេញ –ថ្ងៃទី 31 សីហា 2025 – ក្រុមហ៊ុន អឺបេនលែន បានបើកពិធីកាត់ខ្សែបូ និងបើកឱ្យចូលទស្សនាវីឡាគំរូថ្មីរបស់វីឡាម៉ូតថ្មីសន្លាងចំនួន 2ប្រភេទ គឺវីឡាភ្លោះ Vista និងវីឡាខ្លឹម Vista ដែលជាវីឡាទោលថ្មីរបស់បុរីចន្ទគីរី 2 ផងដែរ។

ព្រឹត្តិការណ៍នេះជាជំហានថ្មីមួយទៀតដ៏សំខាន់ក្នុងកិច្ចខឹងខំរបស់ក្រុមហ៊ុនក្នុងការផ្តល់ជូនអតិថិជននូវ ផ្ទះដែលមានរចនាមានសោភ័ណភាពស្រស់ស្អាត ប្រកបដោយភាពច្នៃប្រឌិត និងមានគុណភាពខ្ពស់សម្រាប់គ្រួសារកម្ពុជា។ ការបើកបង្ហាញវីឡាគំរូថ្មីនេះដែរ មានការចូលរួមដោយលោកអគ្គនាយកប្រតិបត្តនៃក្រុមហ៊ុន អឺបេនលែន លោក កាំង ហុក និងលោក កាំង ឡេង ប្រធាននៃ ISI GROUP និងក្រុមការងារជាន់ខ្ពស់ជាច្រើន។
វីឡាគំរូថ្មីទាំង 2 ប្រភេទនេះបានត្រៀមរួចរាល់ក្នុងការស្វាគមន៍អតិថិជន និងភ្ញៀវកិត្តិយសទាំងអស់មកទស្សនា ដើម្បីស្វែងយល់បន្ថែមនូវការរចនាដែលកាន់តែផ្ចិតផ្ចង់ កាន់តែសម្រិតសម្រាងរបស់ក្រុមការងារស្ថាបត្យករខ្មែរដ៏មានស្នាដៃ 100%។ ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ក្បែរដងស្ទឹងព្រែកត្នោត។

លោក កាំង ហុក បានមានប្រសាសន៍នៅក្នុងឱកាសដ៏ពិសេសនេះផងដែរ “ការបង្ហាញវីឡាម៉ូតថ្មីនៅថ្ងៃនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងចំពោះការរចនាប្រកបដោយការគិតគូរយ៉ាងយកចិត្តទុកដាក់លើតម្រូវការរបស់អ្នករស់នៅក្នុងគេហដ្ឋានប្រកបដោយគុណភាព។ យើងមានមោទនភាពក្នុងការផ្តល់ជូនគ្រួសារលោកអ្នកទាំងផាសុកភាព និងតម្លៃសមរម្យបំផុតនៅក្នុងទីតាំងដែលមានសក្តានុពលធំមួយនៃរាជធានីភ្នំពេញ“។
បុរីចន្ទគីរី អភិវឌ្ឍដោយក្រុមហ៊ុន អឺបេនលែន បានរចនាឡើងដើម្បីបញ្ចូលការរស់នៅផ្សារភ្ជាប់ភាពងាយស្រួល និងភាពស្ងប់ស្ងាត់ក្នុងធម្មជាតិ ជាមួយបរិយាកាសដងស្ទឹងធម្មជាតិ រុក្ខជាតិបៃតង និងការដំណើរការទៅកាន់ឆាប់រហ័ស ដោយទីតាំងបុរីស្ថិតនៅត្រឹមតែ 15 នាទីពីអាកាសយានដ្ឋានអន្តរជាតិតេជោ និងការអភិវឌ្ឍសំខាន់ៗដែលផ្តល់ឱកាសឱ្យអ្នករស់នៅទទួលបានការស់នៅកាន់តែប្រសើរ។

សូមបញ្ចក់ផងដែរថាវីឡាម៉ូតថ្មី Vista ទាំង 2 ប្រភេទនេះមានលក្ខណៈស្ថាបត្យកម្មដ៏ពិសេស ដោយផ្ទៃក្នុងមានភាពធំទូលាយ ផ្តល់ពន្លឺ និងខ្យល់ធម្មជាតិបែបបើកចំហ ជាមួយប្លង់រចនាមានភាពស្រស់ស្អាតទាន់សម័យ មានមុខងាច្បាស់លាស់ និងភាពបត់បែនល្អសម្រាប់បំពេញតម្រូវការគ្រួសារជំនាន់ថ្មី។
ចំណុចលេចធ្លោរ គឺតម្លៃដ៏សមរម្យបំផុតចាប់ពី 20 មុឺនដុល្លារ ប៉ុណ្ណោះ ដែលជាតម្លៃល្អឥតខ្ចោះក្នុងទីផ្សារអចលនទ្រព្យកំពុងកើនឡើងនៅភ្នំពេញ។ តម្លៃនេះធ្វើឱ្យគ្រួសារដែលមានប្រាក់ចំណូលមធម្យអាចទទួលបានគេហដ្ឋានដែលមានរចនាដ៏ល្អប្រណិត និងគុណភាពខ្ពស់ ដោយរួមបន្ថែមនូវគុណភាពជីវិតបែបធម្មជាតិ។
ក្រៅពីការចនាប្លង់មេ និងគេហដ្ឋានទាំងមូល បុរីចន្ទគីរី ក៏បានយកចិត្តទុកដាក់ខ្ពស់ទៅលើការអភិវឌ្ឍន៍ ហេដ្ឋារចនាសម័ន្ធសាធារណៈជុំវិញបុរី ដោយចំណាយទឹកប្រាក់រហូតដល់ 1.2 លានដុល្លារ ក្នុងគម្រោងកែលម្អបរិស្ថានមាត់ទឹកតាមដងស្ទឹងព្រែកត្នោត រួមមានការសាងសង់ផ្លូវប៉េតុងសងខាងព្រែក ផ្លូវថ្មើរជើង សួនធម្មជាតិ និងសណ្តាប់ធ្នាប់ទីធ្លាសាធារណៈ ឱ្យកាន់តែមានសោភ័ណភាពសម្រាប់អ្នករស់នៅទាំងក្នុងបុរី និងសហគមន៍ជុំវិញតំបន់ ដើម្បីមកលម្ហែកម្សាន្តដោយក្តីរីករាយ។
ព្រឹត្តិការណ៍បើកឆាកនេះ ត្រូវបានចូលរួមដោយក្រុមអ្នកដឹកនាំអ៊ឺប៊ានឡែន ដៃគូ និងសមាជិកសហគមន៍ ដែលបានកត់សម្គាល់ជាជំហានសំខាន់មួយក្នុងការធ្វើឱ្យទេសភាពលំនៅឋាននៅភាគខាងត្បូងភ្នំពេញកាន់តែមានភាពចម្រុះ និងមានគុណភាព។















