បុរសម្នាក់ ​ស្ទើរតែ​បាត់បង់​ជីវិត ​ដោយសារ​​​​របួស​តូច​មួយនៅ​ជើង​

ព័ត៌មានថ្មីៗ

(វៀតណាម)៖ លោក S ​ដែលមានវ័យ44 ឆ្នាំ​ ជាពលរដ្ឋកម្ពុជា ស្ទើតែបាត់បង់ជីវិតដោយសាររបួសតូចមួយនៅជើង តែសំណាងល្អ លោកត្រូវបានគ្រូពេទ្យនៅមន្ទីរពេទ្យ FV សង្រ្គោះជីវិតបានទាន់ពេលវេលា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក S បានមានរបួសតូចមួយនៅលើជើង​ ពេលគាត់កំពុងកាប់ស្មៅ​។បន្ទាប់ពីពីរបីថ្ងៃក្រោយមុខរបួសប្រែទៅជាដំបៅរលាករាលដាលដល់ជើងទាំងពីរ។ គ្រូពេទ្យ​ក្នុងស្រុកបានប្រាប់ថា​ត្រូវ​បង្ខំ​ចិត្ត​កាត់​ជើង​ទាំង​ពីរ​ដើម្បី​សង្គ្រោះ​ជីវិត​។ យ៉ាងនេះក្តី លោកបានសម្រេចចិត្តធ្វើដំណើរ​ទៅកាន់មន្ទីរពេទ្យ FV ដើម្បីសង្គ្រោះជើង។ ​បន្ទាប់ពីការព្យាបាលយ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាងមួយខែ គាត់អាចដើរបានធម្មតា។

*ហានិភ័យនៃការស្លាប់បន្ទាប់ពី២៤ម៉ោងដោយសារតែការឆ្លង​មេរោគ​ក្នុង​ឈាមធ្ងន់ធ្ងរ

លោកវេជ្ជបណ្ឌិតឯកទេស II ត្រឿង ហ្វាង វិញ ឃៀម ​មកពីនាយកដ្ឋានផ្នែករបួសវះកាត់ឆ្អឹង នៃមន្ទីរពេទ្យ FV បាននិយាយថា អ្នកជំងឺត្រូវបាននាំចូលមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយជើងទាំងពីរមានដំបៅ ឆ្លងមេរោគ រលួយធ្ងន់ធ្ងររហូតដល់ក្រលៀន។ តំបន់ជាច្រើនរលួយជ្រៅ បញ្ចេញសរសៃពួរនៅក្នុងឆ្អឹងជើង បញ្ចេញក្លិនស្អុយខ្លាំង។ ប្រសិនបើ FV យឺត ២៤ ម៉ោង អ្នកជំងឺនឹងមានហានិភ័យបាត់បង់ជីវិត។

ចំពោះអ្នកដែលមានភាពស៊ាំចុះខ្សោយ ដំបៅរលួយអាចកើតចេញពីមុខរបួសតូចមួយនៅលើជើង។

ការធ្វើតេស្តបានបង្ហាញថាអ្នកជំងឺមានរោគសញ្ញា Cushing ធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយធ្ងន់ធ្ងរដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំ corticosteroids កម្រិតខ្ពស់ក្នុងរយៈពេលយូរដើម្បីព្យាបាលជំងឺស្បែក​​​របក​​​ក្រហម។

អនុបណ្ឌិតវេជ្ជបណ្ឌិត ង្វៀនធីធឺហឿង មកពីនាយកដ្ឋានអង់ដូគ្រីន មន្ទីរពេទ្យ FV បានវិភាគយ៉ាងដូច្នេះថា«រោគសញ្ញានៃជំងឺ Cushing រួមមានការប្រមូលផ្តុំជាតិខ្លាញ់ក្នុងរាងកាយមកនៅនឹងផ្ទៃមុខ ស្វិតសាច់ដុំ ងាយជាំស្បែក ពុកឆ្អឹង និងបាក់ឆ្អឹង ហើយករណីធ្ងន់ធ្ងរជាងនេះ អាចនាំឱ្យមានជំងឺខ្សោយបេះដូង និងខ្សោយក្រពេញលើ​តម្រង​នោម។ ប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺចុះខ្សោយ។ ចំពោះអ្នកជំងឺ S រោគសញ្ញា Cushing និងជំងឺទឹកនោមផ្អែមដែលមិនទាន់រកឃើញបានធ្វើឱ្យគាត់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ»។​

ប្រឈមមុខនឹងស្ថានភាពបន្ទាន់ ក្រុមរបស់លោកវេជ្ជបណ្ឌិតឯកទេស II ត្រឿង ហ្វាង វិញ ឃៀម ​ បានប្តេជ្ញាចិត្តជួយសង្គ្រោះជីវិតអ្នកជំងឺ និង «សង្គ្រោះយ៉ាងហោចណាស់ជើងមួយ»។ អមដំណើរជាមួយគាត់ក្នុងការព្យាបាលដ៏លំបាកនេះមានវេជ្ជបណ្ឌិតផ្នែកអង់ដូគ្រីន អាហារូបត្ថម្ភ និងការព្យាបាលដោយចលនា​។

*វះកាត់៥លើក និងការសម្របសម្រួលពហុជំនាញបានជួយសង្គ្រោះជើងរបស់អ្នកជំងឺ

ចំពោះអ្នកដែលមានភាពស៊ាំចុះខ្សោយ ដំបៅរលួយអាចកើតចេញពីមុខរបួសតូចមួយនៅលើជើង

ក្នុង​នាម​ជា​គ្រូពេទ្យ​ជំនាញ​ដែល​មាន​បទពិសោធន៍​ក្នុង​ការ​ព្យាបាល​របួស​ដំបៅ​ធ្ងន់ធ្ងរ លោក​វេជ្ជបណ្ឌិត ឃៀម បាន​ព្យាបាល​ដំបៅឱ្យ​លោក S យ៉ាង​ប៉ិនប្រសប់តាមរយៈប្រើការបឺតសម្ពាធអវិជ្ជមាន (Vacuum-assisted closure – VAC) ដើម្បីយកជាលិកាដែលងាប់ចេញ វះកាត់មីក្រូទាញសំបកស្បែកដើម្បី «បំណះ»ស្នាមដែលបណ្តាលមកពីជាលិកាសាច់ដុំរលួយនិងយកជាលិកាដែលមានសុខភាពល្អដើម្បី «បំពេញ» ជាលិកាដែលបាត់បង់ គ្របមុខរបួស។ សរុបមក អ្នកជំងឺបានទទួលការវះកាត់ខ្នាតតូចចំនួន ៥ ដង។

អ្នកជំងឺ S បានជាសះស្បើយភ្លាមៗនៅពេលមកដល់មន្ទីរពេទ្យ FV

ក្នុងពេលជាមួយគ្នានោះ ​វេជ្ជបណ្ឌិត ធឺហឿង បានព្យាបាលរោគសញ្ញា Cushing គ្រប់គ្រងជំងឺទឹកនោមផ្អែមនិងបង្កើនភាពធន់របស់គាត់ដើម្បីឱ្យរាងកាយមានកម្លាំងគ្រប់គ្រាន់ប្រយុទ្ធប្រឆាំងនឹងជំងឺ។ អ្នកជំងឺក៏ទទួលបានរបបអាហារសមហេតុផលដែលរចនាដោយអ្នកជំនាញអាហារូបត្ថម្ភ FV រួមជាមួយនឹងការប្រើប្រាស់ថ្នាំបញ្ចុះជាតិស្ករក្នុងឈាមដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម។

ក្រុមគិលានុបដ្ឋាយិកា FV កំពុងបំពេញកាតព្វកិច្ចទាំងយប់ទាំងថ្ងៃ ដើម្បីផ្លាស់ប្តូរបង់រុំ សម្លាប់មេរោគ ថែទាំអ្នកជំងឺពីអាហារ និងលើកទឹកចិត្តដល់អ្នកជំងឺ។

នៅពេលដែលសុខភាពរបស់អ្នកជំងឺមានស្ថេរភាពបន្តិចម្តងៗ គាត់ត្រូវបានណែនាំដោយអ្នកព្យាបាលរាងកាយក្នុងលំហាត់ស្តារនីតិសម្បទាប្រចាំថ្ងៃ។

អនុបណ្ឌិតវេជ្ជបណ្ឌិត ង្វៀនធីធឺហឿង  – នាយកដ្ឋានអង់ដូគ្រីន មន្ទីរពេទ្យ FV

*សុភមង្គលពេញទ្រូងជាមួយនឹងការដើរជំហានដំបូង

បន្ទាប់ពីជាងមួយខែនៃការព្យាបាល និងការថែទាំយ៉ាងទូលំទូលាយពីអ្នកឯកទេសជាច្រើន និងក្រុមគិលានុបដ្ឋាយិកា ​លោក S អាចក្រោកឈរ និងដើរបានធម្មតា។ ពេលដែលជើងរបស់គាត់ប៉ះនឹងដី គាត់មានការភ័យព្រួយ និងខ្វល់ខ្វាយរាល់ជំហានដំបូង ហើយបន្ទាប់មកគាត់ក៏ត្រេកអរយ៉ាងខ្លាំង ខណៈដែលសាច់ញាតិរបស់គាត់នៅស្ងៀមដោយសុភមង្គល។

«នៅពេលដែលគ្រូពេទ្យកម្ពុជាបានប្រកាសថាត្រូវកាត់ជើងទាំងសងខាង ខ្ញុំ​ធ្លាក់​ទឹក​ចិត្ត​ខ្លាំង​ណាស់។បំណងតែមួយគត់របស់ខ្ញុំគឺចង់រក្សាជើងរបស់ខ្ញុំ ដូច្នេះហើយខ្ញុំនិងក្រុមគ្រួសារបានសម្រេចចិត្តទៅមន្ទីរពេទ្យ FV។ ថ្ងៃដែលខ្ញុំមកដល់ FV ខ្ញុំបាននិយាយលាប្រពន្ធ និងម្តាយរបស់ខ្ញុំ ខ្ញុំមិននឹកស្មានថា ពេលនេះខ្ញុំអាចដើរដោយជើងពីររបស់ខ្ញុំ ដើម្បីត្រលប់ទៅគ្រួសាររបស់ខ្ញុំវិញ…ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីក្រៅពីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកមន្ទីរពេទ្យ ជាពិសេសលោកវេជ្ជបណ្ឌិត ឃៀម និងគ្រូពេទ្យកាយវប្បកម្ម និងគិលានុបដ្ឋាយិកាដែលបានយកចិត្តទុកដាក់ខ្ពស់បែបនេះ និងបានជួយខ្ញុំឱ្យដើរឡើងវិញ»។

លោក S សប្បាយចិត្តនៅពេលដែលបានបោះជំហានដំបូង។

លោកវេជ្ជបណ្ឌិត ឃៀម បានឱ្យដឹងថា អ្នកជំងឺ S មានសំណាងណាស់ដែលអាចរក្សាជើងទាំងពីរបាន ព្រោះគាត់នៅក្មេង ហើយមានសុខភាពល្អ ហើយការព្យាបាលការឆ្លងមេរោគដ៏ធ្ងន់ធ្ងរបែបនេះទាមទារការតស៊ូ និងការសម្របសម្រួលពីក្រុមគ្រូពេទ្យទាំងមូល។

«នៅពេលដែលអ្នកជំងឺ S ត្រូវបានបញ្ជូនមកមន្ទីរពេទ្យ ខ្លួនខ្ញុំផ្ទាល់មិនប្រាកដថាតើខ្ញុំអាចជួយសង្គ្រោះជើងទាំងពីររបស់គាត់បានទេ។ ប៉ុន្តែ​យើង​បាន​សម្របសម្រួល​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ផ្តល់​ការថែទាំ​សុខភាព​ទូទៅ និង​ផ្តោត​លើ​ការព្យាបាល​មុខរបួស ដោយ​ប្ដេជ្ញា​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​តាម​លទ្ធភាព​ដើម្បី​សង្គ្រោះ​ជើង​គាត់​។ វា​ពិត​ជា​គួរ​ឲ្យ​អាណិត​ណាស់​សម្រាប់​យុវជន​ម្នាក់​ដែល​ត្រូវ​កាត់​ជើង​ទាំង​ពីរ ព្រោះ​ពួកគេ​នៅ​មាន​ជីវិត និង​អនាគត​នៅ​ខាង​មុខ» ​ លោក​បណ្ឌិតឃៀមបានលើកឡើងបន្ថែម។

វេជ្ជបណ្ឌិតឯកទេស II ត្រឿង ហ្វាង វិញ ឃៀម
 

នៅ​លើ​ពិភពលោក ​មាន​ករណី​អ្នក​ជំងឺ​ជា​ច្រើន​បាន​បាត់បង់​ជីវិត​ដោយ​សារ​តែ​ការ​ឆ្លង​មេរោគ​តិចតួច។ ការឆ្លងមេរោគលើមនុស្សដែលមានជំងឺភាពស៊ាំចុះខ្សោយវិវឌ្ឍន៍លឿនណាស់ ដោយសារតែពួកគេមិនមានប្រព័ន្ធការពារប្រឆាំងនឹងមេរោគដូចមនុស្សធម្មតា។ លោកវេជ្ជបណ្ឌិត ឃៀម បានណែនាំថា «​មុខរបួសតូចណាមួយក៏ត្រូវតែពិនិត្យដោយប្រុងប្រយ័ត្នដោយអ្នកឯកទេស ជាមួយនឹងថ្នាំត្រឹមត្រូវ និងការគ្រប់គ្រងអរម៉ូនយ៉ាងតឹងរ៉ឹង​»។

ដើម្បីធ្វើការណាត់ជួបពិនិត្យ និងព្យាបាល សូមទាក់ទងការិយាល័យតំណាងមន្ទីរពេទ្យ FV នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា តាមរយៈទូរស័ព្ទលេខ (+855) 23 211 777 ឬខ្សែទូរស័ព្ទទាន់ហេតុការណ៍ (+855) 89 999 345