សណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ប្រារព្ធខួបអនុស្សាវរីយ៍ ៥ ឆ្នាំ ជាមួយបទពិសោធន៍បដិសណ្ឋារកិច្ចលំដាប់អន្តរជាតិ និងផ្តល់ជូនតម្លៃស្នាក់នៅពិសេសសម្រាប់ភ្ញៀវ

ព័ត៌មានថ្មីៗ

ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ជាសណ្ឋាគារប្រណិតមួយនៃបណ្តាញសណ្ឋាគារលំដាប់ពិភពលោករបស់ Hyatt Hotels Corporation មានកិត្តិយសប្រកាសអបអរសាទរខួបអនុស្សាវរីយ៍ ៥ ឆ្នាំ នៃការបើកដំណើរការជាផ្លូវការ ចាប់តាំងពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ មក។ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមក សណ្ឋាគារបានក្លាយជាគោលដៅស្នាក់នៅប្រណិតឈានមុខគេមួយនៅរាជធានីភ្នំពេញ ដោយបញ្ចូលនូវការរចនាទំនើបសម័យ និងតម្លៃប្រវត្តិសាស្ត្ររបស់អគារបេតិកភណ្ឌ រ៉ូយ៉ាល់ វីឡា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ត្រូវបានស្គាល់យ៉ាងទូលំទូលាយសម្រាប់សេវាកម្មបដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះ បទពិសោធន៍ផ្ទាល់ខ្លួនសម្រាប់ភ្ញៀវ និងការប្តេជ្ញាចិត្តក្នុងការថែរក្សាភ្ញៀវតាមទស្សនវិស័យ “ថែរក្សា” របស់ ហៃយ៉ាត់។ សណ្ឋាគារនេះបានទទួលពានរង្វាន់ជាច្រើន រួមមាន៖ Best City Hotel in Cambodia, ពានរង្វាន់ផ្នែក Spa Excellence, និងពានរង្វាន់ Meetings & Events Excellence ដែលបញ្ជាក់ពីគុណភាពសេវាកម្ម និងស្តង់ដារអន្តរជាតិ។

ក្នុងឱកាសពិសេសនេះ សណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានប្រកាសផ្តល់ជូន តម្លៃស្នាក់ពិសេស USD 100+++ ក្នុងមួយយប់ សម្រាប់បន្ទប់ King ឬ Twin សម្រាប់មនុស្ស២នាក់ (មិនរាប់បញ្ចូល អាហារពេលព្រឹក)។

រយៈពេលកក់៖ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦
រយៈពេលស្នាក់នៅ៖ ចាប់ពីថ្ងៃទី ៦ ខែមករា ដល់ ៣១ ខែមីនា ឆ្នាំ ២០២៦

ភ្ញៀវអាចរីករាយជាមួយបទពិសោធន៍ជាច្រើននៅភោជនីយដ្ឋាន និងបានីយដ្ឋាន រួមមាន៖ Market Café, FiveFive Rooftop Bar, និងបរិយាកាសកម្សាន្តនៅ Metropole Underground ព្រមទាំងសេវាកម្ម Regency Club នៅ The Attic សម្រាប់បទពិសោធន៍កម្រិតខ្ពស់។

ជាផ្នែកមួយនៃ Hyatt brand portfolio ដែលមានវត្តមាននៅជាង ៧០ ប្រទេស ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បន្តតួនាទីជាតំណាងនៃស្តង់ដារបដិសណ្ឋារកិច្ចអន្តរជាតិ ដោយផ្តល់នូវបទពិសោធន៍ស្នាក់នៅប្រណិត សេវាកម្មជំនាញ និងបរិយាកាសដែលភ្ជាប់វប្បធម៌មូលដ្ឋានជាមួយការរចនាទំនើប។

សូមអញ្ជើញអបអរសាទរខួប ៥ ឆ្នាំជាមួយពួកយើង និងទទួលយកឱកាសពិសេសនេះ ដើម្បីទទួលបានបទពិសោធន៍ស្នាក់នៅដ៏ប្រណិត និងភាពទាក់ទាញរបស់រាជធានីភ្នំពេញ ជាមួយសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

ទំនាក់ទនងកក់៖ 023 231 234 ឬ Facebook Page: https://www.facebook.com (https://www.facebook.com/share/1GFaM3zGwo/?mibextid=wwXIfr)/hyattregencyphnompenh (https://www.facebook.com/share/1GFaM3zGwo/?mibextid=wwXIfr)