ថ្មីៗនេះ រថយន្ត Jetour T1 ទទួលបានការចាប់អារម្មណ៍បញ្ជារទិញយ៉ាងច្រើនគ្រឿងពីសំណាក់អតិថិជន។ ជាមួយនឹងរចនាបថទំនើប ទំហំធំទូលាយ សមស្របសម្រាប់ជីវិតទីក្រុង បណ្តាខេត្ត និងការបើកបរប្រចាំថ្ងៃ។

មូលហេតុសំខាន់ដែលធ្វើឱ្យ Jetour T1 លក់ដាច់ខ្លាំង ដោយសារតែរថយន្តនេះមានតម្លៃល្អខ្លាំងបើប្រៀបធៀប ជាមួយនឹងរថយន្តផ្សេងៗដែលមានទំហំតូចជាង ឬ ប្រហាក់ប្រហែលគ្នា។ រថយន្តត្រូវបានបំពាក់មកជាមួយមុខងារ និងបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់របស់អាឡឺម៉ង់ ដែលផ្តល់អោយអតិថិជននៅទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់។


ផ្នែកខាងក្រៅរបស់រថយន្ត Jetour T1 មានការរចនាយ៉ាងប្រណីតជាមួយរូបរាងបែបជ្រុងលាយមូលរំលេចជាមួយនិងចង្កៀងLED ទម្រង់បែបសន្លឹកផ្កាបែបបួនស្រទាប់ តំណាងអោយ សំណាងល្អ។ រថយន្តមានកម្ពស់ខ្ពស់1843mm បណ្តោយ 4705mm, ទទឹង 1967mm ។

ផ្នែកខាងក្នុងរចនាបែបស្ព័រ ពណ៌ខ្មៅរំលេចថ្នេរពណ៌ទឹកក្រូច ស៊ីវិល័យទាក់ភ្នែក ។ ចង្កូតប្រភេទអេឡិចត្រូនិច រាងអក្សរD ងាយស្រួលបើកបរ និងអាចសារ៉េតឹង ឬធូរបាន ភ្ជាប់ជាមួយ Driving Mode 3 ប្រភេទ។ អេក្រង់កំសាន្តធំ 15.6អ៊ីង ដំបូលបើកពីរជាន់ មានកៅអីក្តៅត្រជាក់ និងមានមុខងារបញ្ជារដោយសម្លេង ។ កញ្ចក់រថយន្តជាប្រភេទ អ៊ីសូឡង់ កាត់សំឡេងរំខានពីខាងក្រៅបានយ៉ាងល្អ និង ការពារកម្តៅថ្ងៃបានខ្ពស់។


រថយន្ត Jetour T1ត្រូវបាននាំចូលដោយក្រុមហ៊ុន KNN Cambodia ជាមួយនឹងពីរប្រភេទ៖ Jetour T1ប្រភេទសាំង ដែលមានតម្លៃ $34,900 និងប្រភេទសាំង+អគ្គិសនី តម្លៃ $38,800 តែប៉ុណ្ណោះ។
សម្រាប់ពត៌មានលម្អិតបន្ថែមពីរថយន្ត សូមធ្វើការទំនាក់ទំនងមកកាន់លេខ៖ 017 713 713 ឬអាចមកអញ្ជើញមកមើលផ្ទាល់នៅទីតាំងបង្ហាញរថយន្ត ផ្លូវ ៦អា រៀងរាល់ម៉ោងធ្វើការចាប់ពីម៉ោង 8ព្រឹក ដល់ 7យប់។


