ឡិច ស៊ឺស ខេមបូឌា រៀបចំកម្មវិធីស្វាគមន៍ទំព័រថ្មីនៃភាពរឹងមាំពិតប្រាកដ រយៈពេល៣ថ្ងៃ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល

ព័ត៌មានថ្មីៗ

ឡិច ស៊ឺស ខេមបូឌា (Lexus Cambodia) បានរៀបចំកម្មវិធីស្វាគមន៍ទំព័រថ្មីនៃភាពរឹងមាំពិតប្រាកដ (GREETING TO A NEW MARK OF GREAT MOMENTUM) រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោមការបំផុសគំនិតពីសិល្បៈ Tazuna របស់ប្រទេសជប៉ុន បានឆ្លុះបញ្ចាំងពីភាពស្វាហាប់ មោះមុត និងការឆ្ពោះទៅរកភាពជោគជ័យឥតឈប់ឈរ តាមរយៈទស្សនវិជ្ជានៃប្រណីតភាពដ៏ល្អឥតខ្ចោះ។

ឡិច ស៊ឺស ខេមបូឌា សូមគោរពអញ្ជើញឧត្តមបុគ្គលគ្រប់រូប ទទួលយកបទពិសោធន៍ឆ្នាំថ្មី ប្រកបដោយកម្លាំងនៃភាពអស្ចារ្យ និងការប្តេជ្ញាចិត្តឈានទៅមុខជាមួយប្រណីតភាពពិតប្រាកដ ចាប់ពីថ្ងៃទី៣០ ខែមករា ដល់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល។

ក្នុងឱកាសថ្ងៃកម្មវិធីដ៏ពិសេសនេះ សម្រាប់ម្ចាស់ រថយន្ត ឡិច ស៊ឺស គ្រប់រូប ដែលនាំយករថយន្តរបស់ខ្លួនមកកាន់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងទទួលបានការត្រួតពិនិត្យ (check up) ចំនួន ១៥ចំណុច ដោយឥតគិតថ្លៃ ដោយក្រុមហ៊ុនមានជាងបច្ចេកទេសរថយន្តជាន់ខ្ពស់ រង់ចាំត្រួតពិនិត្យជូន។ ជាមួយគ្នានេះដែរ រាល់ការចុះឈ្មោះបើកបរសាកល្បង លោកអ្នកនឹងទទួលបាន Vouchers លាងរថយន្តចំនួន ៣ ដោយឥតគិតថ្លៃនៅអគារតាំងបង្ហាញរថយន្ត ឡិច សុឺស ខេមបូឌាដែលមានទីតាំងនៅផ្លូវ 60m។

សូមជម្រាបថា កម្មវិធី GREETING TO A NEW MARK OF GREAT MOMENTUM ខាងលើនេះ ឡិច ស៊ឺស ខេមបូឌា នឹងមានការតាំងបង្ហាញជូនរថយន្តទំនើបៗដូចជា ម៉ូដែល LM350h, LX700h និង NX350h ផងដែរ៕

អំពី ឡិច សុឺស
ឡិចស៊ឺស បានដំណើរការដំបូងនៅក្នុងឆ្នាំ១៩៨៩ ជាមួយរថយន្ត Sedan ដែលបានជួយកែប្រែប្រណីតភាពក្នុងឧស្សាហកម្មយានយន្ត។ ក្នុងឆ្នាំ១៩៩៨ ឡិចស៊ឺស បង្កើតនូវប្រភេទរយន្តតួខ្ពស់ប្រណីត ជាមួយការប្រកាសចេញនូវរថយន្តម៉ូដែល RX។ ក្នុងនាមជាក្រុមហ៊ុនឈានមុខលើការលក់រថយន្ត Hybrid ប្រណីត ឡិចស៊ឺស បានប្រកាសចេញរថយន្ត Hybrid ប្រណីតដំបូងគេ ហើយត្រឹមខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុនអាចលក់រថយន្ត Hybrid បានសរុបជាង ២,៦៦លានគ្រឿង រួមមានប្រភេទ HEV, PHEV និង BEV។ ក្នុងតំណែងជាម៉ាករថយន្តប្រណីតលំដាប់សកលលោក ជាមួយការប្ដេជ្ញាដ៏មុះមុតលើភាពអង់អាច ការឌីហ្សាញដ៏លេចធ្លោ គុណភាពខ្ពស់ និងសមត្ថភាពដ៏ខ្លាំងក្លា ក្រុមហ៊ុន ឡិចស៊ឺស បានអភិវឌ្ឍន៍សែស្រឡាយរថយន្តរបស់ខ្លួនដើម្បីបំពេញទៅតាមតម្រូវការនៃអតិថិជនប្រណីតជំនាន់ថ្មីលើសកលលោក ហើយបច្ចុប្បន្នកំពុងតែមានវត្តមាននៅក្នុងប្រទេស និងតំបន់ជាង ៩០ ទូទាំងពិភពលោក។ ក្រុមការងារ ឡិចស៊ឺស នៅជុំវិញពិភពលោក មានការប្ដេជ្ញាខ្ពស់លើការផ្ដល់ជូនបទពិសោធន៍ដ៏អស្ចារ្យដែលមានតែនៅ ឡិចស៊ឺស ហើយពិតជារំភើបរីករាយក្នុងការចូលរួមផ្លាស់ប្ដូរពិភពលោក។
ទំនាក់ទំនងលេខ ៖ +855 17 888 727