IDI ចុះ MOU ក្រុមហ៊ុនយក្សចិន New Dazheng Property Group សហការវិនិយោគនៅកម្ពុជា

ព័ត៌មានថ្មីៗ

ភ្នំពេញ ថ្ងៃទី២ ខែមិថុនា ២០២៦៖ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (Innovation and Development Investors Association ហៅកាត់ថា IDI) តំណាងដោយ ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល បានចុះអនុស្សារណៈយោគយល់គ្នា MOU ជាមួយក្រុមហ៊ុនយក្សចិន New Dazheng (NDZ) Property Group (http://www.dzwy.com) តំណាងដោយលោក Wang Yingwu អគ្គនាយកទីផ្សារ ក្នុងគោលបំណងបង្កើតក្រុមហ៊ុនរួមគ្នា Joint Venture នៅកម្ពុជា ដើម្បីផ្តល់សេវាគ្រប់គ្រងកម្រិតអចលនទ្រព្យកម្រិតអន្តរជាតិដល់តំបន់ឧស្សាហកម្ម, រោងចក្រ, អាគារពាណិជ្ជកម្ម, និងស្នាក់នៅ ជាពិសេសធ្វើការយ៉ាងសកម្មក្នុងការទាក់ទាញវិនិយោគិនតំបន់ឧស្សាហកម្ម និងរោងចក្រកម្មន្តសាលរបស់ចិនមកកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយក្រុមហ៊ុន NDZ គឺជាក្រុមហ៊ុនទី12  ក្នុងវិស័យគ្រហគ្រងអចលនទ្រពនៅប្រទេសចិន ស្ថិតក្នុងផ្សារភាគហ៊ុនកម្រិតទី 1 និងសរុបចំណូលជាង 500 លានដុល្លារក្នុងឆ្នាំ 2025, ក្រុមហ៊ុន New Dazheng គ្រប់គ្រងសេវាឧស្សាហកម្មកម្រិតខ្ពស់ជាងគេ ដែលគ្រប់គ្រង សហគ្រាស និងរោងចក្រ ប្រមាណជាង 2,000, 100 តំបន់ឧស្សាហកម្ម, 50 តំបន់ឡូជីស្តីក. 30 ព្រលានយន្តហោះ និង 100 សកលវិទ្យាល័យ។ ក្រុមហ៊ុន New Dazheng បានទទួលស្គាល់ជាក្រុមហ៊ុនមានប្រតិបត្តិការឆ្នើម ក្នុងវិស័យគ្រប់គ្រងអចនទ្រព្យដែលមានគុណតម្លៃខ្ពស់ ដូចជាការផ្តល់សេវាជូនដល់ រោងចក្រធំៗក្នុងវិស័យយានយន្ត Tesla, BYD និង Xiaomi, សហគ្រាសនាំមុខផលិតថាមពលថ្មី CATL និង GE Energy, កម្មន្តសាលឧស្សាហកម្មមុនគេ BOSCH, Siemens, Philipps និង Samsung, បណ្តុំព្រលានយន្តហោះធំៗ ដូចជានៅ ប៉េកាំង, ឆុងឈីង និងស៊ឺនជឺន ។ល។

ការសហការដៃគូរយុទ្ធសាស្ត្ររវាង IDI និង New DaZheng បង្ហាញពីការប្តេជ្ញារួមគ្នាក្នុងការពង្រឹង និងលើកតម្កើន វិស័យគ្រប់គ្រងអចលនទ្រព្យ និងទ្រទ្រង់ការអភិវឌ្ឍន៍ឧស្សាហកម្មឲ្យកាន់តែមានសក្តានុពលនៅកម្ពុជា។