សូមអញ្ជើញចូលរួមទស្សនា និងប៉ះផ្ទាល់មុនគេបង្អស់ជាមួយនឹងរថយន្តឆ្លាតវៃជំនាន់ថ្មី Jetour Dashing I-DM

ព័ត៌មានថ្មីៗ

Jetour Cambodia នឹងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុនមកជាមួយការផ្តល់ជូនដ៏ពិសេស ដើម្បីបង្ហាញនូវម៉ូឌែលថ្មី Jetour Dashing i-DM ជាលើកដំបូងនៅកម្ពុជា នៅថ្ងៃទី ៨ ៩ ១០ និង ១១ ខែកញ្ញា ឆ្នាំ ២០២៦។ ដែលមានទីតាំងនៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ជាន់ផ្ទាល់ដី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់ព្រឹត្តិការណ៍ដ៏ពិសេសមួយដែលពួកយើងទាំងអស់គ្នាកំពុងទន្ទឹងរង់ចាំនោះ JETOUR នឹងរៀបចំការដាក់បង្ហាញរូបរាងពិតជាលើកដំបូងនៃរថយន្ត JETOUR Dashing i-DM (Plug-in Hybrid) ម៉ូឌែលឆ្នាំ ២០២៧ នៅក្នុង «ប្រអប់អាថ៌កំបាំង» នៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ មុនពេលឈានដល់ពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២៦។

JETOUR Dashing i-DM គឺជាម៉ូឌែលជំនាន់ថ្មីដែលត្រូវបានផ្លាស់ប្តូររូបរាងថ្មីស្រឡាង ប្រកបដោយភាពទំនើប ស៊ីវិល័យ និងទាន់សម័យ ស័ក្តិសមបំផុតសម្រាប់ការបើកបរក្នុងទីក្រុង។ រថយន្តប្រភេទ Plug-in Hybrid នេះ បានរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាង៖

ការរចនាប្រណិត៖ បែបស្ព័រ ទំនើប និងលេចធ្លោគ្រប់ជ្រុង

បច្ចេកវិទ្យាឆ្លាតវៃ៖ បំពាក់បច្ចេកវិទ្យាឆ្លាតវៃចុងក្រោយបំផុត ផ្តល់នូវបទពិសោធន៍បើកបរដ៏អស្ចារ្យ និងមានសុវត្ថិភាពគ្រប់ស្ថានភាពផ្លូវ

សមត្ថភាពសន្សំសំចៃខ្ពស់៖ ដោយប្រើប្រាស់ថាមពលរួមគ្នារវាងម៉ាស៊ីនសាំង និងអគ្គិសនី (EV + Petrol) រថយន្តនេះអាចបើកបរបានចម្ងាយរហូតដល់ ១,៤០០ គីឡូម៉ែត្រ ដែលជាដំណោះស្រាយដ៏ប្រសើរបំផុតសម្រាប់ការសន្សំសំចៃការចំណាយលើប្រេងឥន្ធនៈ។

សាធារណជន និងអ្នកស្នេហាវិស័យយានយន្តទាំងអស់ សូមត្រូវបានអញ្ជើញចូលរួមទស្សនា និងស្វែងយល់ពីរូបរាងពិតនៃរថយន្តស៊េរីទំនើបនេះដោយផ្ទាល់ មុនថ្ងៃសម្ពោធផ្លូវការមកដល់។

JETOUR Dashing i-DM ត្រូវបានរចនាឡើងយ៉ាងប្រណិត ដើម្បីឆ្លុះបញ្ចាំងពីស្ទីល ឧត្តមភាព និងទស្សនវិស័យនៃជីវិតទាន់សម័យ។ ព័ត៌មានលម្អិត និងលក្ខណៈពិសេសបន្ថែមទៀតនៃរថយន្តនេះ នឹងត្រូវដាក់បង្ហាញជូនសាធារណជនក្នុង «ពិធីសម្ពោធផ្លូវការ» ខាងមុខនេះ។

សូមអញ្ជើញចូលរួមឱ្យបានច្រើនកុះករ ដើម្បីក្លាយជាអ្នកដំបូងគេដែលបានទស្សនា ប៉ះផ្ទាល់ និងស្វែងយល់ពីរូបរាងពិតនៃ JETOUR Dashing i-DM។ លើសពីនេះ លោកអ្នកក៏អាចចូលរួមលេងកម្សាន្តឈ្នះរង្វាន់ ព្រមទាំងទទួលបានការប្រឹក្សាយ៉ាងលម្អិតពីក្រុមការងារនៅទីតាំងផ្ទាល់ផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នកអាចទាក់ទងមកលេខ

០១៧ ៧១៣ ៧១៣