ភ្នំពេញ, ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ — JETOUR Cambodia បានប្រារព្ធកម្មវិធីចាប់រង្វាន់ «ទិញ JETOUR ឈ្នះ JETOUR» ដោយជោគជ័យយ៉ាងអធិកអធមដោយមានការចូលរួមពីសំណាក់អតិថិជនយ៉ាងច្រើនកុះករប្រមាណជាជាង ៣០០០នាក់ បង្កើតបានជាបរិយាកាសយ៉ាងអ៊ូអរ ពោរពេញដោយស្នាមញញឹម និងក្ដីរំភើប។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងយ៉ាងពិសេស ដើម្បីសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទំនុកចិត្ត និងការគាំទ្ររបស់ពីអតិថិជនកន្លងមក។

ទិដ្ឋភាពនៃការចាប់រង្វាន់បានធ្វើឱ្យអតិថិជនគ្រប់រូបរំភើបញាប់ញ័រ ជាមួយនឹងរង្វាន់ដ៏ទាក់ទាញជាច្រើនដែលត្រូវបានប្រគល់ជូន រួមមាន៖
• រង្វាន់ធំ (Grand Prize): រថយន្តថ្មីស្រឡាង JETOUR Dashing i-DM (PHEV) ចំនួន ១ គ្រឿង
• រង្វាន់នាឡិកាឆ្លាតវៃ JETOUR Smart Watch ចំនួន ១០ រង្វាន់
• រង្វាន់ឧបករណ៍សាកថ្មតាមគេហដ្ធាន Home Charger ចំនួន ៥ រង្វាន់

សំឡេងអបអរសាទរ និងស្នាមញញឹមបានលេចឡើងយ៉ាងកុះករពេញផ្ទៃកម្មវិធី នៅពេលដែលឈ្មោះរបស់ លោក ម្ចាស់សន្លឹកឆ្នោតលេខ KNN00255 ត្រូវបានប្រកាសជាផ្លូវការថាជាម្ចាស់រង្វាន់ធំ រថយន្ត JETOUR Dashing iDM!

លោកស្រី សំ ស្រីល័ក្ខ ដែលជាអតិថិជនរស់នៅរាជធានីភ្នំពេញ ដែលបានប្រើប្រាស់រថយន្ត JETOUR ម៉ូឌែល Jetour T1 PHEV តាំងពីឆ្នាំ ដែលបានទិញកាលពីដើមឆ្នាំ ២០២៦ បានសម្តែងនូវក្តីរំភើបឥតឧបមា និងបានកោតសរសើរចំពោះតម្លាភាពនៃការចាប់រង្វាន់ដែលតម្រូវឱ្យអតិថិជនផ្ទាល់ជាអ្នកឡើងទៅចាប់គ្រាប់ប៉េងប៉ុងនៅលើឆាក។

លោកស្រីបានរៀបរាប់ទាំងអារម្មណ៍រំភើបថា៖«គ្រាន់តែលឺលេខសន្លឹកឆ្នោតខ្លួនឯងភ្លាមមានអារម្មណ៏រំភើបខ្លាំងនិយាយមិនចេញ តែសំណាងមានបងប្អូនអតិថិជន JETOUR នៅទីតាំងបានជួយស្រែកទើបគេបានដឹងថាខ្ញុំកំពុងដើរមកទទួលរង្វាន់។ នាងខ្ញុំពិតជានឹកស្មានមិនដល់ថានឹងមានសំណាងទទួលបានរង្វាន់ធំនេះ! ហើយតាមការតាមដានរបស់ខ្ញុំគឺ ការរៀបចំកម្មវិធីចាប់រង្វាន់នេះ គឺមានភាពត្រឹមត្រូវ និងសុក្រឹតបំផុត ដោយសារក្រុមហ៊ុនបានធ្វើឡើងយ៉ាងចំហ និងអញ្ជើញអតិថិជនផ្ទាល់ឱ្យឡើងទៅដាក់ និងចាប់គ្រាប់ប៉េងប៉ុងនៅលើឆាក។ នេះជាភ័ស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា JETOUR ធ្វើពិត ផ្តល់រង្វាន់ពិត និងផ្តល់ភាពយុត្តិធម៌ស្មើៗគ្នាសម្រាប់អតិថិជនគ្រប់រូប»។

លោកស្រីបានបន្ថែមទៀតអំពីគុណភាពរថយន្ត និងការយកចិត្តទុកដាក់របស់ក្រុមហ៊ុនថា៖«រថយន្ត JETOUR ពិតជាល្អប្រើខ្លាំងណាស់! ជាពិសេសគឺ “ការសន្សំសំចៃប្រេងខ្ពស់” មិនថាក្នុងស្ថានភាពស្ទះចរាចរណ៍ក្នុងក្រុង ឬការបើកបរផ្លូវឆ្ងាយនោះទេ ដោយសារតែរថយន្តខ្ញុំគឺជារថយន្ត JETOUR T1 PHEV ដែរប្រើប្រាស់ អគ្គីសនីផង សាំងផង គឺជួយកាត់បន្ថយចំណាយប្រចាំខែរបស់ខ្ញុំបានច្រើនសន្ធឹកសន្ធាប់ ដែលឆ្លើយតបយ៉ាងល្អឥតខ្ចោះទៅនឹងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន។ តាំងពីខ្ញុំទិញតាំងពីដើមឆ្នាំមកឥឡូវគឺទើបតែចាក់សាំងបានប៉ុន្មានដងគត់ ដោយហេតុតែខ្ញុំបានធ្វើការសាកថ្មសំរាប់ការប្រើប្រាស់ប្រចាំថ្ងៃដែលចំនេញលុយច្រើន។ ចំណុចលេចធ្លោមួយទៀតគឺ ប្រព័ន្ធជើងក្រោមរឹងមាំ ហាប់ណែន អាចបើកបរបានគ្រប់ស្ថានភាពផ្លូវ។ តាំងពីប្រើប្រាស់ JETOUR មក ខ្ញុំមិនដែលជួបបញ្ហាបច្ចេកទេសអ្វីឡើយ ឯសេវាក្រោយការលក់វិញគឺដិតដល់ និងកក់ក្តៅខ្លាំងណាស់! អ្វីដែលកាន់តែពិសេសនោះ គឺ JETOUR តែងតែផ្តល់តម្លៃដល់អតិថិជនចាស់ជានិច្ច ទោះខ្ញុំទិញតាំងពីខែ មេសា ឆ្នាំ ២០២៦ ក៏ដោយ ក៏នៅតែទទួលបានឱកាសផ្សងសំណាងឈ្នះរង្វាន់ធំស្មើៗគ្នាជាមួយអតិថិជនថ្មីដែរ»

JETOUR Cambodia និង KNN GROUP សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអតិថិជនគ្រប់រូប ដែលបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធី «ទិញ JETOUR ឈ្នះ JETOUR» និងបានបន្តផ្តល់នូវការគាំទ្រ ព្រមទាំងទំនុកចិត្តយ៉ាងរឹងមាំចំពោះ JETOUR នៅក្នុងប្រទេសកម្ពុជា។
ការគាំទ្ររបស់អតិថិជន គឺជាកម្លាំងចលករដ៏សំខាន់បំផុតសម្រាប់ JETOUR Cambodia ក្នុងការបន្តនាំយកនូវរថយន្តដែលមានគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបៗ និងបទពិសោធន៍បើកបរថ្មីស្រឡាង មកជូនអតិថិជនកម្ពុជាឱ្យកាន់តែច្រើនឡើង។

ទៅថ្ងៃអនាគត JETOUR Cambodia នឹងបន្តបង្កើតកម្មវិធីប្រូម៉ូសិនពិសេសៗ សកម្មភាព និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីផ្តល់តម្លៃកាន់តែច្រើនជូនអតិថិជន ព្រមទាំងបន្តពង្រឹងវត្តមាន និងការរីកចម្រើនប្រកបដោយចីរភាពរបស់ម៉ាកសញ្ញា JETOUR នៅក្នុងទីផ្សារប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម៖
📞 017 713 713












