មួយសប្ដាហ៍ប៉ុណ្ណោះ មេធំ Tesla របូតលុយពីហោប៉ៅ ១៤ពាន់លានដុល្លារ

អន្តរជាតិ

ឃើញថាតាំងពីដើមសប្ដាហ៍នេះ តម្លៃភាគហ៊ុន​នៃក្រុមហ៊ុន Tesla មិនសូវជា​មាន​សញ្ញាណល្អ​ប៉ុន្មានឡើយ ពោល​បាន​បន្តធ្លាក់ចុះពេញមួយសប្ដាហ៍តែម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផលអវិជ្ជមានមួយនេះ ក៏បណ្ដាលឲ្យមហាសេដ្ឋី Elon Musk ទទួលរងការខូចខាតយ៉ាងដំណំ​ផងដែរ ពោលមួយសប្ដាហ៍នេះ មេធំ Tesla របូតលុយអស់ប្រហែល ១៤ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពី Forbes។

អាចនិយាយទៀតថា Elon Musk មានការខាតបង់ធំបំផុត បើធៀបនឹងមហាសេដ្ឋី ៩ នាក់ផ្សេងទៀត នៅក្នុងបញ្ជីអ្នកមានដាច់គេ គិតត្រឹមថ្ងៃទី ០៨ មេសា ២០២៣។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីទាំង ១០រូបគិតត្រឹមថ្ងៃទី ០៨ មេសា ២០២៣ ដោយផ្អែកតាមទិន្នន័យពី Forbes៖
1. Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២២៣,១ពាន់​លាន​ដុល្លារ

2. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៨៧,៩ពាន់​លាន​ដុល្លារ 

3.Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១២៥,១ពាន់​លាន​ដុល្លារ 

4.Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១២០,៥ពាន់​លាន​ដុល្លារ

5.Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៩,៩ពាន់​លាន​ដុល្លារ

6.Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៩,៧ពាន់​លាន​ដុល្លារ

7.Michael Bloomberg សហស្ថាបនិកក្រុមហ៊ុន Bloomberg LP មានទ្រព្យសម្បត្តិប្រមាណ ៩៤,៥ពាន់លានដុល្លារ

8.Carlos Slim Helu ស្ថាបនិក​ក្រុមហ៊ុន Grupo Carso មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៣,៤ពាន់​លាន​ដុល្លារ

9.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិសរុបប្រមាណ ៩៣,១ពាន់លានដុល្លារ

10.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ៩១,៦ពាន់​លាន​ដុល្លារ៕